សុខភាពមនុស្សគ្រប់គ្នាមិនថាជាអ្នកមានលុយច្រើនឬតិចទេ ឱ្យតែខ្វះខាតការថែទាំ ការបរិភោគមិនល្អ មានទម្លាប់មិនល្អជាប់ខ្លួនច្រើនមិនយូរមិនឆាប់នឹងធ្លាក់ខ្លួនឈឺមិនខាន។ជាមួយគ្នានេះElon Musk ដែលជាបុគ្គលល្បីមួយរូបក្នុងពិភពលោកបានចែករំលែកកំហុសធ្ងន់មួយដែលលោកបានធ្វើហើយផ្ដល់ផលអាក្រក់ដល់រាងកាយគាត់ តែគាត់បានបញ្ឈប់ទាន់ពេលមុនលោកឈានមកដល់ជីវិតដូចបច្ចុប្បន្ននេះ។
យោងតាមការចុះផ្សាយរបស់CNBCកាលពីឆ្នាំ២០១៨បានឱ្យដឹងថាElon Muskត្រូវបានគេស្គាល់ថាជបុគ្គលដែលធ្វើការខ្ទង់រយម៉ោងក្នុងមួយសប្ដាហ៍និងដេកនៅរោងចក្រក្រុមហ៊ុនរបស់ខ្លួន ដែលបង្ហាញការលះបង់ដ៏ខ្ពស់របស់លោក ប៉ុន្តែលោកគឺមានទម្លាប់មិនល្អគឺការផឹកភេសជ្ជៈដែលផ្ទុកកាហ្វេអ៊ីនខ្ពស់។ការបញ្ចូលកាហ្វេអ៊ីនចូលទៅក្នុងខ្លួននេះលោកបានផឹកជាកូកាកូឡា និងប្រភេទភេសជ្ជៈសូដាផ្អែមផ្សេងទៀត មួយថ្ងៃអាចដល់៨ដង ដែលមានបរិមាណកាហ្វេអ៊ីនច្រើនលើសកម្រិត។
លោកបានផ្ដាច់ខ្លួនពីការផឹកភេសជ្ជៈដែលមានការហ្វេអ៊ីនច្រើនចូលទៅក្នុងខ្លួន ព្រោះលោកបានផឹកវាលើសកម្រិតហើយប៉ះពាល់ដល់សុខភាពរបស់លោក។មហាសេដ្ឋីលេចមួយបច្ចុប្បន្នរូបនេះបានលើកឡើងថា “លោកធ្លាប់ផឹកកាហ្វេអ៊ីនច្រើនចូលទៅក្នុងខ្លួន តែវាមិនមានជាការល្អទេ។ហើយខ្ញុំបានផ្ដាច់វាហើយ ដោយខ្ញុំផឹកតែកាហ្វេ២កែវប៉ុណ្ណោះក្នុងមួយថ្ងៃ។”
អ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Boston University បានរកឃើញថា អ្នកដែលទទួលទានភេសជ្ជ៖ប្រភេទសូដា ទំនងជានឹងទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺវង្វេង រហូតដល់បីដងក្នុងរយៈពេលដប់ឆ្នាំខាងមុខ។ លើសពីនេះទៀត ប្រភេទភេសជ្ជៈផ្អែមដែលមានផ្ទុកស្ករសិប្បនិម្មិត ភាគច្រើននាំឱ្យឈឺក្បាលប្រកាំង អារម្មណ៍ឆាប់ខឹង ថប់បារម្ភ និងការគេងមិនលក់ជាដើម។នេះបើយោងតាមប្រភពខាងលើដដែល។
បន្ថែមពីនេះការស្រាវជ្រាវបង្ហាញថា ការពឹងផ្អែកលើកាហ្វេក្នុងបរិមាណច្រើនធ្វើឱ្យ អស់កម្លាំង ប៉ះពាល់ដល់ដំណែក។ ការសិក្សាមួយបានរកឃើញថា ជួនកាលក៏អាចបង្កើនកម្រិតស្ត្រេស និងការថប់បារម្ភ ក្នុងរយៈពេលខ្លី ហើយទាមទារឱ្យយើងចង់ផឹកវាបន្ថែម។
តាមការឱ្យដឹងរបស់harvard health បានឱ្យដឹងថាកម្រិតនៃកាហ្វេអ៊ីនខ្ពស់ក្នុងខ្លួនអាចធ្វើឱ្យអ្នកកើត មហារីកប្លោកនោម បំពង់អាហារ និងលំពែង ជំងឺសរសៃឈាមបេះដូង ជាដើម។
យ៉ាងណាក្ដីតាមការស្រាវជ្រាវរបស់ អាជ្ញាធរចំណីអាហារ និងសុវត្ថិភាពអ៊ឺរ៉ុប បានរកឃើញថា ការផឹកកាហ្វេក្នុងបរិមាណល្មមអាចបង្កើនការចងចាំរបស់អ្នក និងធ្វើឱ្យមុខងារផ្លូវចិត្តប្រសើរឡើង។
ហេតុនេះទទួលទានអ្វីក៏ដោយមិនថារបស់នោះល្អយ៉ាងណាទេសូមកុំបរិភោគច្រើនពេក ព្រោះរាងកាយយើងមិនត្រូវការច្រើនពេកទេ ហើយបើលើសច្រើនជាប្រចាំនឹងបង្កផលប៉ះពាល់ទៅថ្ងៃមុខ។
អត្ថបទដោយ៖ ភោគ ម៉ារី