ជាធម្មតាសរីរៈថ្លើមមានតួនាទីមួយដ៏សំខាន់គឺ ការផលិត Cholesterol ដែលបងប្អូនខ្មែរយើងច្រើនសំដៅដល់ជាតិខ្លាញ់នៅក្នុងរាងកាយ ។ Cholesterol មានតួនាទីសំខាន់ក្នុងការផលិតអ័រម៉ូន ផលិតវីតាមីន D និងជាសារធាតុដ៏ចាំបាច់ក្នុងរំលាយអាហារដែលមានជាតិខ្លាញ់ -ល- ។ ជាទូទៅ Cholesterol ត្រូវបានចែងចែកជាពីរប្រភេទ ដែលប្រភេទទីមួយ គេឲ្យឈ្មោះថា Low-Density Lipoproteins (LDL) ឬជាប្រភេទខ្លាញ់អាក្រក់ ។ ចំណែកប្រភេទខ្លាញ់ Hight-Density Lipoproteins (HDL) ឬជាប្រភេទខ្លាញ់ល្អ ព្រោះខ្លាញ់ប្រភេទនេះ វាជួយប្រមូលខ្លាញ់ដែលមិនល្អពីក្នុងសរសៃឈាម ចូលទៅក្នុងថ្លើមវិញ ដើម្បីប្រើប្រាស់ជាថ្មី ។ កាលដែលជាតិខ្លាញ់មិនល្អ កើនឡើងខ្ពស់ក្នុងសរសៃឈាម នោះវាពិតជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូង និងសរសៃឈាមបាន ។ ខាងក្រោមនេះ ជាប្រភេទអាហារដែលមានផ្ទុកសារធាតុខ្លាញ់ដែលល្អចំពោះសុខភាព ។
១. ស៊ុត៖ ស៊ុតមួយគ្រាប់អាចផ្ទុក Cholesterol រហូត ២២១មីលីក្រាម មានវីតាមីន B Selenium និងវីតាមីន A ។ មានការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំស៊ុតជាប្រចាំ អាចជួយបន្ថយហានិភ័យនៃជំងឺបេះដូងបានទៀតផង ។
២. សត្វអត់ឈាម៖ រួមមាន ខ្យង ខ្ចៅ គ្រុំ លៀស ងាវ ជាដើម សុទ្ធតែមានផ្ទុកប្រូតេអ៊ីនខ្ពស់ មានវីតាមីនB ជាតិដែក Selenium និងមានCholesterol ខ្ពស់ ។ ក្រៅពីនេះពួកវា ក៏មានផ្ទុក សារធាតុ ប្រឆាំងអ៊ុកស៊ីតកម្ម carotenoid និង អាស៊ីតអាមីណូ ដែលអាចជួយការពារជំងឺបេះដូង និងបន្ថយជាតិខ្លាញ់មិនល្អបានទៀតផង ។
៣. សាច់គោ៖ ក្រៅពីមាន Cholesterolទាបហើយ វាក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ វីតាមីន និងជាតិរ៉ែច្រើនប្រភេទដូចជា វីតាមីនB12 ស័ង្កសី Selenium ជាតិដែក Omega-3 និងសារធាតុប្រឆាំងការរលាកក្នុងទៀតផង ។
៤. គ្រឿងក្នុងសត្វ៖ រួមមាន បេះដូង តម្រងនោម និងថ្លើម សុទ្ធតែមានផ្ទុក Cholesterol ដែលល្អចំពោះសុខភាព និងសារធាតុចាំបាច់មួយចំនួនទៀត ។ ឧទាហរណ៍ បេះដូងមាន់ មានផ្ទុក សារធាតុប្រឆាំងអ៊ុកស៊ីតកម្ម CoQ10 វីតាមីន B12 ជាតិដែក និងស័ង្កសីជាដើម៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.healline.com