ការគេងជារឿងសំខាន់ក្នុងជីវិតមនុស្សយើងម្នាក់ៗ ផងដែរ។ គេងមិនលក់អាចមកពីអ្នកស្រ្តេសរឿងការងារ និងពិបាកចិត្តលុយកាក់ និងរឿងផ្សេងៗ... បញ្ហាទាំងអស់នេះនាំឱ្យខួរក្បាលរបស់អ្នកគិតច្រើន។ ដើម្បីបានអារម្មណ៍ស្ងប់ និងខួរក្បាលកុំគិតច្រើន តាមគេហទំព័រ healthline ការសិក្សាបានបង្ហាញថា ការរួមភេទមុនមុនពេលចូលដំណេកអាចជួយកែលម្អគុណភាពនៃការគេងរបស់យើង កម្ចាត់ភាពស្រ្ដេស តបប្រមល់ តានតឹងចិត្តជាដើម។
សូម្បីតែលោកវេជ្ជបណ្ឌិត Amer Khan អ្នកឯកទេសខាងសរសៃប្រសាទសុខភាព Sutter ឯកទេសនៃការគេង និងជាស្ថាបនិកនៃ Sehatu Sleep នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា គូស្នេហ៍គួរតែរួមភេទឲ្យបាន១ដង នេះក៏ព្រោះតែការរួមភេទធ្វើឱ្យយើងងងុយគេងដោយហេតុថា អរម៉ូនអុកស៊ីតូស៊ីន ដែលមានឈ្មោះហៅក្រៅថា "អរម៉ូននៃក្តីស្រលាញ់" បានបញ្ចេញក្នុងពេលរួមភេទដែលអាចជួយឱ្យយើងមានអារម្មណ៍ស្ងប់គេងលក់ស្រួល។
បន្ទាប់ពីរួមភេទ អ័រម៉ូនទាំងនេះមានទំនោរធ្វើសកម្មភាពដូចជាថ្នាំ sedative ធ្វើឲ្យទាំងបុរស និងស្ត្រីមានអារម្មណ៍ធូរស្រាល ងាយស្រួលគេង។ បន្ថែមពីនោះទៀតការរួមភេទក៏បានកាត់បន្ថយកម្រិត cortisol ដែលជាអរម៉ូនស្ត្រេសផងដែរ។ ខណៈស្ត្រីក៏ទទួលបានកម្រិតអេស្ត្រូសែនខ្ពស់ផងដែរបន្ទាប់ពីរួមភេទ។
សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទ ៕ អត្ថបទដោយ៖ ទ្រ សុភាព