ព័ត៌មាន
វេជ្ជបណ្ឌិតប្រាប់ថា ការពិសោធន៍វះកាត់ខួរក្បាលដោយប្រើ AI បានលទ្ធផលអស្ចារ្យណាស់
Tror Sopheap
October 3 2023
124 views

តាមសាព័ត៌មានអន្តរជាតិ BBC បានចុះផ្សាយថា “គ្រូពេទ្យសរសៃប្រសាទឈានមុខគេបានលើកឡើងថា ការវះកាត់ខួរក្បាលដោយប្រើបញ្ញាសិប្បនិម្មិតនេះ អាចធ្វើឡើងក្នុងរយៈពេលពីរឆ្នាំទៅមុខទៀត ដើម្បីមានមានសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត”។ តាមការជ្រាវស្រាវ និងការពិសោធន៍អស់ជាច្រើនឆ្នាំងកន្លងមកនេះចេញមកលទ្ធផលធំធេងណាស់។ តាមសាកលវិទ្យាល័យ University College London បានបញ្ជាក់ថា ការវះកាត់ដោយប្រើ AI នេះទៅលើដុំសាច់តូចៗ និងរចនាសម្ព័ន្ធសំខាន់ៗ ដូចជាសរសៃឈាមនៅកណ្តាលខួរក្បាល វាមានការលំបាកណាស់។

តាមលោកគ្រូពេទ្យវះកាត់សរសៃប្រសាទ Hani Marcus បាននិយាយថា "បើអ្នកមានសមត្ថភាពស្ទើក្នុងវិធីសាស្រ្តវះកាត់នោះ អ្នកនឹងមានហានិភ័យ ហើយជារឿងប្រថុយ ក្នុងការពិបាកយកដុំសាច់ចេញមកឱ្យបានល្អ”។ គាត់និយាយបន្តថា “ទោះបីខ្ញុំមានបទពិសោធន៍ច្រើនឆ្នាំក៏ដោយ ការជំនួយពី AI អាចធ្វើការងារបានប្រសើរជាងមុន និងល្អជាងមុន។ នៅក្នុងរយៈពេលពីរបីឆ្នាំទៀត យើងនឹងឃើញប្រព័ន្ធ AI ប្រតិបត្តិការច្រើនជាងមនុស្សមិនធ្លាប់ធ្វើ ឬមិនធ្លាប់បានឃើញពីមុន"។ គម្រោងការណ៍មួយនេះ គេចាប់ផ្តើមជាក់ស្តែងបានខ្លះៗ(តិចតួច) គេនៅបន្តច្នៃប្រតិដ្ឋឧបករណ៍វះកាត់ប្រព័ន្ធ AIនេះកាន់តែទំនើប និងមានសុវត្ថភាពបំផុតចំពោះមនុស្ស។ សូម្បីតែវេជ្ជបណ្ឌិត Nicola Newell ជាអ្នកចូលរួមច្នៃប្រតិដ្ឋឧបករណ៍AI គាត់យល់ឃើញថា “ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ហើយវាមានប្រយោជន៍ពិតមែន”៕

អត្ថបទដោយ៖ ទ្រ សុភាព 

A surgeon using the AI trainer

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2342

អត្ថបទទាក់ទង

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
1.8 K views

#ព័ត៌មាន

អបអរសាទរ! ប្រាសាទអង្គរវត្តយើងបានឈរកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុត
Tror Sopheap
February 2 2025
119 views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
7.8 K views

#ព័ត៌មាន

ក្រសួងអប់រំនឹងផ្អាករៀបចំប្រឡងសិស្សពូកែថ្នាក់ជាតិនៅ២០២៤-២០២៥
Tror Sopheap
January 28 2025
129 views

#ព័ត៌មាន

អស្ចារ្យមែន! ខេត្តចំនួន ២២នេះ គិតជាសន្ទស្សន៍ខ្យល់ពណ៌ខៀវខ្ចី “ល្អណាស់”
Tror Sopheap
January 27 2025
179 views

#ព័ត៌មាន

ដំណឹងល្អ! ថ្ងៃនេះ ប្រទេសកម្ពុជា មិនស្ថិតក្នុងបន្ទាត់ខ្យល់ពណ៌ក្រហមទេ
Tror Sopheap
January 27 2025
181 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia