ចិត្តសាស្ត្រ
មកដឹងពីអាថ៌កំបាំង Elon Musk ក្លាយជាអ្នកដឹកនាំសម្បូរគំនិតច្នៃប្រឌិតប្លែកៗបំផុត

មនុស្សយើងមានពេលវេលាត្រឹមតែ ២៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែមានអ្នកខ្លះ ធ្វើបានលទ្ធផលច្រើន និងមានអ្នកខ្លះ ធ្វើការងារបានតិច។ នេះជាការទាក់ទងរឿងមួយ គំនិតច្នៃប្រឌិត និងការចូលចិត្តមានបាតគ្រឹះ។ ថ្ងៃនេះ យើងមកដឹងពីរបៀបលោក Elon Muskមានភាពច្នៃបប្ររឌិតប្លែកៗ មានកត្តាអ្វីខ្លះ?

១. មនុស្សភាគច្រើនមើលទូរទស្សន៍ គាត់កំពុងតែអាន៖ យើងបានថា លោក Buffett ជាមហាសេដ្ឋីម្នាក់ដែរ ចំណូលចិត្តរបស់គាត់ គឺការអានសៀវភៅ១ថ្ងៃអស់ ៥០០ទំព័រ ដើម្បីបែកចិត្តគំនិត ចេះច្នៃប្រឌិតក្នុងការវិនិយោគឱ្យខ្លាំងឡើង។ សម្រាប់លោក Elon Musk វិញក៏មិនខុសគ្នាដែរ គាត់ក៏ចូលចិត្តអានសៀវភៅដែរ។ កាលគាត់នៅរៀនវិទ្យាល័យ គាត់អាន ១ថ្ងៃរយៈពេល ១០ម៉ោង វាជាវិធីលេបត្របាក់ចំណេះដឹងក្នុងបណ្ណាល័យរបស់គាត់។ គាត់ធ្លាប់រៀនវគ្គBASIC រយៈពេលតែ ៣ថ្ងៃទេ បានបញ្ចប់យ៉ាងជោគជ័យ តែវគ្គនេះ ត្រូវចំណាយពេលរៀន៦ខែបានចប់។

២. ប្រើជំនាញឆ្កុះលុយ៖ លោក Elon Muskក្រៅពីការចូលចិត្តអានហើយ។ លោកចេះប្រើខួរក្បាលគិតច្នៃប្រឌិតបង្កើនលុយបានល្អបំផុត។ នៅអាយុ ១២ឆ្នាំ គាត់បានប្រើជំនាញឆ្កុះលុយមួយ បន្ទាប់ពីគាត់រៀនបញ្ចប់វគ្គBASICនេះ គាត់បែកគំនិត ចង់សរសេរជាកម្មវិធីមានឈ្មោះថា Blastar ជាវីដេអូហ្គេម ហើយវាលក់បានតម្លៃ ៥០០$ ។ ហើយគាត់ចូលស្រមៃបែកគំនិតថ្មីៗ តាំងពីតូច រហូតគាត់ក្លាយជាមហាសេដ្ឋីលេខ១ក្នុងលោក។

៣. លំហូរចិត្តលើការងារ គ្មានភាពនឿយហត់៖ បើមនុស្សធ្វើការងារត្រឹម៨ម៉ោងក្នុងមួយថ្ងៃ មានអារម្មណ៍នឿយហត់ណាស់។ ហេតុអ្វីលោក Muskមួយថ្ងៃធ្វើការ ១៦ម៉ោង? គាត់ប្រើច្បាប់មួយហៅថា លំហូរចិត្ត។ ការប្រើលំហូរចិត្តនេះ អ្នកត្រូវស្វែងរកការងារមួយណា ដែលអ្នកចូលចិត្ត ដើម្បីមានគំនិតច្នៃប្រឌិតដូចលោក Muskបន្ថែម។ ពេលលោក Muskកាន់តែប្រឹងប្រែងខ្លាំង អារម្មណ៍ជម្រុញក្នុង ធ្វើឱ្យគាត់អត់សូវចេះហត់នឿយខ្លាំងនោះទេ។ អ្នកធ្លាប់លេងកីឡា ច្បាស់ជាស្គាល់អារម្មណ៍លំហូរមួយនេះ ពេលអ្នកលេងកីឡាដែលចេះ និងចូលចិត្ត ទោះបីហត់បន្តិចមែន ប៉ុន្តែអារម្មណ៍ខាងក្នុងនៅរីករាយនឹងវា និងបន្តការលេងទៀត៕

ប្រភពដោយ៖ Businessinsider

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2548

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia