ជំងឺ
តោះមកដឹង! រោគសញ្ញានៃជំងឺបេះដូងពីកំណើត
Vuthea Morn
September 21 2020
358 views

ជំងឺបេះដូងគឺជាប្រភេទនៃជំងឺដែលមានបញ្ហាធ្ងន់ធ្ងរហើយក៏ជាបុព្វហេតុទីមួយនៃការបាត់បង់ជីវិត។ ទារកដែលកើតមកមានជំងឺបេះដូងមួយចំនួន អាចធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខមាលភាពទារក ដែលស្ថានភាពធ្ងន់ធ្ងរគឺអាស្រ័យទៅលើនៃរោគសញ្ញានៃជំងឺបេះ។

ជំងឺបេះដូងពីកំណើតកើតឡើងដោយសារកត្តាបញ្ហានៃការលូតលាស់ដំបូងនៃរចនាសម្ព័ន្ធនៃបេះដូង ដែលបណ្តាលឱ្យមានការចុះខ្សោយ ឬរំខានដល់លំហូរឈាមតាមរយៈការច្របាច់នៃ បេះដូង ហើយអាចប៉ះពាល់ដល់ចលនានៃការដកដង្ហើមទារកផងដែរ។ មានករណីមួយចំនួន ដែលជាមូលហេតុរួម អាចបណ្តាលឱ្យមានជាមានជំងឺបេះដូងពីកំណើតនោះគឺ៖

-កត្តាប្រវត្តិក្នុងគ្រួសារធ្លាប់មានបញ្ហាជំងឺបេះដូង

-ការប្រើប្រាស់ឱសថមិនមានវេជ្ជបញ្ជាច្បាស់លាស់អំឡុងពេលមានផ្ទៃពោះ ដែលធ្វើឱ្យកុមារប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបេះដូង។

-ការទទួលទានស្រវឺង ឬគ្រឿងញៀនអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូង។

-ករណីមាតាឆ្លងមេរោគវិរុសក្នុងត្រីមាសទី១នៃការមានគភ៌ ដែលងាយនឹងមានបញ្ហាបេះដូង ដល់ទារក។

-ការកើនឡើងសារជាតិស្ករក្នុងឈាមដូចជាករណីជំងឺទឹកនោមផ្អែម ដែលអាចប៉ះពាល់ដល់ការ លូតលាស់របស់ទារក។

ទារកដែលមានរោគសញ្ញានៃជំងឺបេះដូងពីកំណើត អាចបង្ហាញឲ្យឃើញមាននូវរោគសញ្ញា មួយចំនួន ឬករណីខ្លះមិនមានរោគសញ្ញា។ កុមារដែលជំងឺនេះ អាចមានរោគសញ្ញាដូចខាងក្រោមនេះ៖

-ស្បែកមានសភាពឡើងស្វាយ (cyanosis) ជាពិសេសេនៅលើ បបូរមាត់ ក្រចកដៃ និងនៅលើភ្នាសខាងក្នុងនៃមាត់

-ចង្វាក់បេះដូងលោតញាប់

-ទារកមានសភាពដកដង្ហើមញាប់ ឬពិបាកក្នុងការដកដង្ហើម

-សភាពទារកនឿយហត់ និងទទួលទានមិនបាន

-មិនលូតលាស់ ឬឡើងទម្ងន់

-បែកញើសខ្លាំង

-អស់កម្លាំង

ការបង្ការ និងការពារ៖

ដើម្បីបន្ថយហានិភ័យដល់ទារកនៃបញ្ហាបេះដូងពីកំណើតស្ត្រីដែលមានផ្ទៃពោះ ឬមានគ្រោង នឹងមានផ្ទៃពោះអាចអនុវត្តនូវវិធានការណ៍មួយចំនួនដូចខាងក្រោម ៖

-សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីការប្រើប្រាស់ឱសថណាមួយដែលអ្នកកំពុងប្រើក្នុងពេលមានផ្ទៃពោះ។

-ប្រសិនបើស្រ្តីមានជំងឺទឹកនោមផ្អែមត្រូវប្រាកដថាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចគ្រប់គ្រងបានមុនពេលមានផ្ទៃពោះ (ជាការចាំបាច់ផងដែរក្នុងការតាមដានសុខភាព ជាមួយគ្រូពេទ្យដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ)។

- ប្រសិនបើស្រ្តីមិនបានចាក់វ៉ាក់សាំងការពារជំងឺស្អូច ឬជំងឺកញ្ជ្រិលទេនោះចូរជៀសវាង ការប៉ះពាល់ជាមួយអ្នកមានជំងឺនេះ ហើយពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសនៃបង្ការ និងពីវិធីការពារ។

- ប្រសិនបើអ្នកមានប្រវត្តិគ្រួសារដែលមានជំងឺបេះដូងពីកំណើតសូមផ្តល់ពត៌មានទៅគ្រូពេទ្យដើម្បីធ្វើការតាមដាននៃហ្សែន (កត្តាបញ្ហានៃហ្សែនអាចរួមចំណែកដល់ការ លូតលាស់នៃបេះដូងមិនធម្មតា)។

- ស្រ្តីត្រូវជៀសវាងការផឹកស្រា និងការប្រើប្រាស់សារជាតិញៀនខុសច្បាប់អំឡុងពេល មានផ្ទៃពោះ៕

អត្ថបទដោយ៖ Sem Sotheary

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia