មេជីវិតឈ្មោល កោសិកាបន្តពូជបុរសជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ដែលបង្កកំណើតឱ្យកូន។ ការកង្វះសារធាតុចិញ្ចឹមក្នុងរបបអាហារ និងទម្លាប់មិនល្អមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភភាពមេជីវិតឈ្មោលចំពោះបុរស ជាពិសេសកាត់បន្ថយចំនួនមេជីវិតឈ្មោល និងបង្កើនអត្រានៃមេជីវិតឈ្មោលខូចទ្រង់ទ្រាយ។ ខាងក្រោមនេះជាអាហារនិងទម្លាប់ជួយបង្កើនគុណភាពមេជីវិតឈ្មោល។
១. ការហូបអាហារមានសារជាតិស័ង្កសីគ្រប់គ្រាន់ជាកត្តាសំខាន់មួយបង្កើតមេជីវិតឈ្មោល ឱ្យកូនរបស់អ្នកមានសុខភាពល្អ។ តាមការសិក្សាបានបង្ហាញថា ការកង្វះស័ង្កសី ឬកម្រិតស័ង្កសីទាបត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃអ័រម៉ូនតេស្តូស្តេរ៉ូន ជាគុណភាពមេជីវិតឈ្មោលរបស់បុរសមិនល្អ និងកើនឡើងនៃហានិភ័យគ្មានកូនថែមទៀត។ នេះជារបបអាហារសម្បូរសារជាតិស័ង្កសីរួមមានដូចជា អយស្ទ័រ សាច់ក្រហមមានសាច់គោ មានសាច់មាន់ មានក្តាមសមុទ្រ មានបង្កង មានគ្រាប់ធញ្ញជាតិគ្រាប់សន្តែកដី គ្រាប់ល្ពៅ មានផ្សិត ទឹកដោះគោ សូកូឡាពណ៌ខ្មៅ... អាហារទាំងនេះជាអាហារជួយបង្កើនគុណភាពមេជីវិតឈ្មោលរបស់បុរសមានប្រសិទ្ធភាពបំផុត។ ហើយអ្នកគួបន្ថែមសារធាតុជាតិវីតាមីនC ដើម្បីប៉ូវមេជីវិតបុរសមានគុណភាពល្អ ឬមានសុខភាពមាំមានដូចជាម្ទេសផ្អែម ផ្លែគីវី ផ្លែប័រី ផ្លែប៉េងប៉ោះ ប្រូខូលី ស្ពៃក្តោប ដំឡូងជាដើម...។
២. ផឹកស្រា និងជក់បារីជាប្រចាំថ្ងៃជាផលអវិជ្ជមានដល់ការផលិតទឹកកាម និងគុណភាពមេជីវិតឈ្មោលចុះខ្សោយ។ តាមលោកវេជ្ជបណ្ឌិត Dang Tuan Anh បានលើកឡើងថាតាមការស្រាវជ្រាវមួយចំនួនបង្ហាញថា ការថ្នាំជក់បារីនិងផឹកស្រា បង្កឱ្យទឹកកាមបុរសមានជាតិពុល កូនក៏ខ្សោយដែរ។ ព្រោះវាបានរារាំងសកម្មភាពទៅលើប្រព័ន្ធអង់ស៊ីម choline acetyltransferase ជាអង់ស៊ីមសំខាន់មួយក្នុងមេជីវិតឈ្មោលបុរស។ គ្រាន់តែកត្តាជក់បារីមួយ ធ្វើឱ្យមេជីវិតឈ្មោលបុរសថយចុះគុណភាព ២៣% ចុះទម្រាំបូកការផឹកស្រាបន្ថែមទៀតនោះ វាបង្កផលប៉ះពាល់ដល់មេជីវិតឈ្មោលកម្រិតណា? ទម្លាប់នេះ អ្នកគួរតែចៀសវាងឱ្យឆ្ងាយ ដើម្បីមេជីវិតរបស់អ្នកមានគុណភាព កូនអ្នកកើតមកក៏មានសុខភាពរឹងមាំដែរហើយមានបញ្ញាឆ្លាតវៃផងដែរ។
៣. ការហាត់ប្រាណជួយពង្រឹងសុខភាពទូទៅ និងគុណភាពមេជីវិតឈ្មោលផងដែរ។ សកម្មភាពដូចជាការរត់ ហែលទឹក វាយកូនបាល់ ទៅកន្លែងហាត់ប្រាណ អាចជួយបង្កើនចរាចរឈាម និងធ្វើអោយមុខងារបន្តពូជប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ គួរចៀសវាងការធ្វើលំហាត់ប្រាណច្រើនពេក លើសកម្រិត ព្រោះនេះអាចបណ្តាលឱ្យមានភាពតានតឹង និងប៉ះពាល់អវិជ្ជមានដល់សុខភាពបន្តពូជ៕ អត្ថបទដោយ៖ ទ្រ សុភាព