កីឡា
មកដឹងពី ការហាត់ប្រាណមានផលប៉ះពាល់ដល់ការបន្តពូជរបស់បុរសដែរឬទេ?
Tror Sopheap
November 16 2020
8.6 K views

ការធ្វើលំហាត់ប្រាណជាផ្នែកមួយនៃការរក្សាសុខភាពឱ្យរឹងមាំ។ ការហាត់ប្រាណនេះ ជួយដល់សុខភាពផ្លូវភេទរបស់បុរសផងដែរ។ មនុស្សដែលគ្មានលំហាត់ប្រាណ អាចមានបញ្ហាផ្លូវភេទជាមួយដៃគូរ។ តែមានចម្ងល់មួយ ដែលមនុស្សភាគច្រើនតែងតែសួរថា តើការធ្វើលំហាត់ប្រាណមានប៉ះពាល់ដល់ការបន្តពូជ ឬមេជីវិតឈ្មោលដែរទេ?

១. ហាត់ប្រាណកម្រិតណា

ការធ្វើលំហាត់ប្រាណល្អសម្រាប់មេជីវិត(ការបន្តពូជ) វាក្នុងកម្រិតមធ្យម។ តាមការស្រាវជ្រាវដែលមានបុរសចូលរួមចំនួន ២៦១ នាក់ បានរៀបការ ដែលធ្វើលំហាត់ប្រាណរយៈពេល ៣ ទៅ ៤ម៉ោងក្នុងមួយសប្តាស៍ មាន៨០% ធ្វើឱ្យគុណភាពមេជីវិតឈ្មោលរបស់បុរសបានល្អ។ មានកត្តាមួយចំនួន ដែលរក្សាមេជីវិតឈ្មោល អ្នកត្រូវរក្សាពងស្វាសឱ្យត្រជាក់ជាមុន ស្លៀកពាក់ខោទ្រនាប់កុំឱ្យតឹងពេក កុំជក់បារី កាត់បន្ថយជាតិអាកុល របបអាហារល្អៗ និងហាត់ប្រាណ។​ អ្នកជំនាញបាននិយាយថា មនុស្សធាត់អាចកាត់បន្ថយ ការមានកូនរបស់បុរស ដែលមានមួយភាគបីនៃបុរស គឺលើសទម្ងន់។

២. ខ្វែងគំនិតគ្នា

តាមប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសបាននិយាយថា “បុរសដែលចាប់ផ្តើមធ្វើលំហាត់ប្រាណរយៈពេល៦ ខែ ធ្វើឱ្យមេជីវិតឈ្មោលបានប្រសើរ។” មានការសិក្សាខ្លះ បានរកឃើញថា ការធ្វើលំហាត់ប្រាណខ្លាំងក្លា (លើកទម្ងន់) អាចបង្កគ្រោះថ្នាក់ដល់មេជីវិតឈ្មោល។ ហើយមានការសិក្សាខ្លះទៀត ការហាត់ប្រាណនេះ ជួយបង្កើនគុណភាពទឹកកាមបានល្អ។ ទោះបីមានគំនិតប្រឆាំងគ្នា តែការធ្វើលំហាត់ប្រាណ វាពិតជាជួយដល់មេជីវិត។ មានបញ្ហាមួយ គឺអ្នកមានជំងឺ ការជក់បារី និងពិសារស្រាជាដើម ពេលអ្នកប្រឹងធ្វើលំហាត់ប្រាណ វាក៏អាចមានប៉ះពាល់បានដែរ។ អ្នកអាចនិយាយជាមួយគ្រួពេទ្យ និងពិនិត្យសុខភាពអ្នកជាមុន។

៣. សុខភាពរឹងមាំ មេជីវិតក៏ល្អ

តាមលោកគ្រួ សំបូរ នន់ ជាអ្នកកាយវប្បកម្ម ដែលបានពាន់ទម្ងន់ធ្ងន់នៅអាស៊ានលេខមួយ បាននិយាយថា ការហាត់ប្រាណ វាមិនធ្វើអោយប៉ះពាល់ដល់មេជីវិតទេ ការហាត់ប្រាណមានតែធ្វើឱ្យមេជីវិតយើងល្អប្រសើជាងមុន។ ឧទាហរណ៍ថា បើរាងកាយរបស់យើងមានភាពរឹងមាំ ហើយសុខភាពយើងល្អទៀត មេជីវិតរបស់យើងខ្សោយ វាមិនអាចទេ។ ដូច្នេះហើយបានថា បើសុខភាពយើងល្អហើយ រាងកាយយើងរឹងមាំ អ្វីៗរបស់យើងក៏ល្អដូចគ្នាដែរ។

ការធ្វើលំហាត់ប្រាណល្អសម្រាប់មេជីវិត ហើយវាក៏មានការទាក់ទងជាមួយប្រភេទរាងកាយផងដែរ។ បើរាងកាយរបស់អ្នកមានជំងឺ និងមានជាតិអាកុល... មេជីវិតអ្នកក៏ខ្សោយ (បើមេជីវិតខ្សោយ អ្នកជួបជាមួយគ្រួពេទ្យ)។ តាមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ការធ្វើលំហាត់ប្រាណកន្លះម៉ោងក្នុងមួយសប្តាស៍(៥ទៅ៦ថ្ងៃ) ធ្វើឱ្យមេជីវិរបុរសមានគុណភាព៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2357

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia