កុមារ
ពិតទេ! ពេលពពោះផឹកទឹកកកសរសៃឈាមរួមតូច រំលាយអាហារមិនល្អ ខណៈវេជ្ជ.បកស្រាយបែបនេះ
Mourn Kunthea
February 15 2023
324 views

ជឿថាបងប្អូនស្រ្តីមួយចំនួនធំនៅមិនទាន់យល់ច្បាស់អមពៅការផឹកទឹកកកនៅអំឡុងពេលពពោះនៅឡើយទេ។ ពីព្រោះមានមតិជាច្រើនធ្លាប់បានលើកឡើងថា ពេលពពោះផឹកទឹកច្រើនធ្វើឱ្យកូនសាច់ស្អាត កើតមករលីងខ្លួនល្អ។ មតិខ្លះទៀតលើកឡើងថា ផឹកទឹកកកពេលពពោះធ្វើឱ្យសរសៃឈាមម្តាយរួមតូច ប៉ះពាល់ប្រព័ន្ធរំលាយអាហារ តើពិតឬទេ?

ជាការពិតណាស់ ដើម្បីស្រាយចម្ងល់នេះ ក្រុមការងារចាប់បៃតងបានសម្ភាសន៍ជាមួយ វេជ្ជបណ្ឌិត កែវ ច័ន្ទមុន្នី ឯកទេសសម្ភព និង រោគស្រ្តី បម្រើការនៅមន្ទីរពេទ្យ សម្ភព សោភា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ បានប្រាប់ឱ្យដឹងថា ជាទូទៅស្រ្តីមានផ្ទៃពោះ ផឹកទឹកត្រជាក់ ទឹកសុទ្ធធម្មតាយកទៅក្លាសេឱ្យត្រជាក់គឺមិនមានផលប៉ះពាល់អ្វីដល់កូននោះទេ ព្រោះទឹកនៅតែជាទឹក សីតុណ្ហភាពមិនបានកំណត់ទៅលើសុខភាពកូននោះទេ។ សំខាន់ឱ្យតែទឹកនោះល្អ បរិសុទ្ធ ទោះត្រជាក់ឬក្តៅល្អដូចគ្នា។

មួយវិញទៀត ចំពោះការផឹកទឹកកក ទិញដុំទឹកកកយកមកចាក់ទឹកផឹក គឺវាអាចមានផលប៉ះពាល់ខ្លះៗទៅកាន់ម៉ាក់ៗនិងកូន ដូចជាអាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់ម៉ាក់ៗមានបញ្ហារំលាយអាហារមិនបានល្អ សរសៃឈាមរត់មិនល្អ។ ពីព្រោះយើងមិនដឹងទេថា នៅក្នុងដុំទឹកកកដែលយើងទិញមកនោះវាមានផ្ទុកសារធាតុអ្វី ហើយអ្នកផលិតគេយកទឹកប្រភេទណាទៅផលិត ដូច្នេះយល់ល្អបើម៉ាក់ៗចង់ផឹកទឹកត្រជាក់ គួរយកទឹកសុទ្ធធម្មតាទៅក្លាសេឱ្យត្រជាក់វិញ។

សរុបមកវិញ បើសួរថាការផឹកទឹកកកនៅអំឡុងពេលពពោះអាចប៉ះពាល់ដល់កូនឬអត់? ចម្លើយគឺប៉ះប្រសិនបើម៉ាក់ៗព្យាយាមទិញទឹកកកដែលផលិតស្រាប់នៅខាងក្រៅមកចាក់ទឹកផឹក។ ប៉ុន្តែប្រសិនម៉ាក់ៗយកទឹកសុទ្ធធម្មតាទៅក្លាសេឱ្យត្រជាក់ហើយផឹក គឺមិនមានផលប៉ះពាល់នោះទេ។

លើសពីនេះទៀត ចំពោះមតិដែលលើកឡើងថា ម៉ាក់ផឹកទឹកកកនៅពេលពពោះធ្វើឱ្យកូនសាច់ស្អាត សរលោង កើតមករលីងខ្លួន គឺវាមិនអាចទៅរួចទេ ពីព្រោះទឹកកកគឺជាទឹក សូត្រកាឡូរី គ្មានរស់ជាតិ ទឹកកកមិនមែនជាឡេលាបស្បែកទេ កូនសាច់ស្អាតយ៉ាងម៉េចកើត។ ម្យ៉ាងទៀត ចំពោះម៉ាក់ៗដែលងាយប្រតិកម្មជាមួយទឹកកក ប៉ុន្តែគាត់ព្យាយាមផឹកទឹកកកនៅពេលពពោះព្រោះចង់ឱ្យកូនសាច់ស្អាត គួរតែគិតឡើងវិញ ពីព្រោះប្រសិនជាគាត់ព្យាយាមផឹកទឹកកកនៅពេលពពោះគឺវាអាចធ្វើឱ្យគាត់ងាយផ្តាសាយ ម៉ាក់ៗឈឺកូនក្នុងផ្ទៃក៏ឈឺដែរ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia