អាហារ
ផឹកទឹកដូងចំនួនកន្លះលីត្រក្នុង១ថ្ងៃ មានប្រយោជន៍ការពារជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសឈា.ម
Thida Pet
July 1 2023
4.1 K views

ទឹកដូង(coconut warter) គឺជាទឹកផ្លែឈើធម្មជាតិមួយដែលមានរសជាតិឆ្ងាញ់និងមានប្រយោជន៍ជាច្រើនមហាសាលជំនួយដល់សុខភាព។ ទឹកដូងបានក្លាយជាភេសជ្ជៈពេញនិយម មួយល្អសម្រាប់សុខភាពខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។

ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើនេះក្រុមការងារចាបបៃតង សូមលើកយកអត្ថប្រយោជន៍របស់ទឹកផ្លែដូងខ្ចីជំនួយដល់សុខភាពមិនអាចកាត់ថ្លៃបាន។​ នេះបើយោងតាមរយៈគេហទំព័រ pharmeasy បានរៀបរាប់ថា ទឹកដូងត្រូវបានគេប្រើប្រាស់រាប់រយឆ្នាំណាស់មកហើយ នៅទូទាំងពិភពលោក ក៏ព្រោះអត្ថប្រយោជន៍ច្រើនពេកក្រៃ ដោយក្នុងទឹកដូងខ្ចី៩៥ភាគរយទៅហើុយគឺជាទឹក ហើយមានផ្ទុកនូវ ជាតិរ៉ែ វីតាមីន ប៉ូតាស្យូម សូដ្យូម ម៉ាញេស្យូម អាស៊ីតអាមីនូ ជាពិសេសទឹកមានមានកម្រិតជាតិស្ករទាបបំផុតទាបជាងផ្លែឈើដទៃ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ទឹកដូងខ្ចីជំនួយសុខភាព កាន់តែផឹកកាន់តែប៉ូវរាងកាយ

-ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ជាការពិតណាស់ជំងឺទឹកនោមផ្អែមសព្វថ្ងៃកំពុងកើនឡើងខ្លាំងដោយសារតែមនុស្សភាគច្រើនញ៉ាំរបបអាហារខុស។ ក្នុងនោះដែរ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា អត្រាជំងឺទឹកនោមផ្អែមជាសាកលក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុលើសពី១៨ ឆ្នាំបានកើនឡើងពី ៤.៧% ដល់ ៨.៥% ក្នុងឆ្នាំ ២០១៤។ វាមិនបញ្ចប់ត្រឹមនេះទេ ព្រោះ WHO ក៏បាននិយាយផងដែរថាជំងឺទឹកនោមផ្អែម អាចជាមូលហេតុទី៧នៃការធ្វើឱ្យមនុស្សស្លាប់ច្រើននៅឆ្នាំ ២០៣០។ ដូច្នេះហើយ យោងតាមរយៈការសិក្សាស្រាវជ្រាវបាន បង្ហាញថា ទឹកដូងអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងធ្វើឱ្យរោគសញ្ញាជំងឺទឹកនោមផ្អែមប្រសើរឡើង ព្រោះទឹកដូងគឺជាប្រភពដ៏នៃម៉ង់ហ្គាណែស ដែលអាចបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។

-ជួយកាត់បន្ថយសម្ពាធឈាមខ្ពស់៖ ទឹកដូងអាចជួយគ្រប់គ្រងសម្ពាធឈាម។ ការស្រាវជ្រាវបានបង្ហាញថា របបអាហារសម្បូរប៉ូតាស្យូម អាចជួយទ្រទ្រង់សុខភាពបេះដូង តាមរយៈការគ្រប់គ្រងសម្ពាធឈាម និងថែមទាំងការពារប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ នេះបើយោងតាមរយៈដែរ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺលើសឈាមគឺជាមូលហេតុចម្បងនៃការស្លាប់មុនអាយុនៅទូទាំងពិភពលោក។ នុស្សពេញវ័យប្រមាណ ១.២៨ពាន់លាននាក់ដែលមានអាយុពី ៣០-៧៩ ឆ្នាំនៅទូទាំងពិភពលោកមានជម្ងឺលើសឈាម ដែលភាគច្រើន (ពីរភាគបី)។ការប៉ាន់ប្រមាណ ៤៦% នៃមនុស្សពេញវ័យដែលមានជំងឺលើសឈាម មិនដឹងថាពួកគេមានជំងឺនេះទេ។

-ជួយកាត់បន្ថយភាពអស់កម្លាំងនិងស្រ្តេស៖ ប្រសិនណាអ្នកកំពុងមានអាការ​ដូចជា អស់កម្លាំង ស្ត្រេស មានអារម្មណ៍ថាងងុយគេង និងមិនចង់ញ៉ាំ ឬធ្វើអ្វីទាល់តែសោះ ការ​ទទួលទាន​ទឹក​ដូង​មួយ​ពែង​អាច​ជួយ​ឱ្យ​អ្នក ​មាន​អារម្មណ៍​ធូរស្រាល ហើយ​វា​ធ្វើ​ឱ្យ​ចិត្ត​ស្ងប់ កាត់ស្ត្រេស​។

បន្ថែមពីលើនេះទៀត បរិមាណដែលសមស្របសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ គួរផឹកគឺចន្លោះពី ២៥០ទៅ៥០០មីលីលីត្រក្នុងមួយថ្ងៃ គ្រប់គ្រាន់ហើយ។

សរុបមកវិញខាងលើនេះគឺជាអត្ថប្រយោជន៍របស់ទឹកដូង តែមិនមែនក្នុងន័យឱ្យអ្នកផឹកទឹកដូងដើម្បីអាចព្យាបាលជំងឺខាងលើនេះបាននោះទេ។ ចំណែកផលប៉ះពាល់ក៏មានដូចគ្នាផងដែរក្នុងនោះ ទឹកដូងអាចធ្វើឱ្យអ្នកមានជំងឺខ្សោយតម្រងនោមមានបញ្ហ ព្រោះទឹកដូងមានជាតិសូដ្យូម។ ចំពោះស្រ្តីមានផ្ទៃពោះ បំបៅដោះកូន អ្នកកំពុងត្រៀមខ្លួនវះកាត់ផ្សេងៗមុនញុំាត្រូវពិគ្រោះជាមួយអ្នកជំនាញជាមុនសិន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

អត្ថបទថ្មីៗ
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia