ចិត្តសាស្ត្រ
លោកតា ចាន់ សេរី ថា អ្នកកើតមកលំបាកហើយ ចង់ឱ្យជីវិតមានសំណាង គួរធ្វើបែបណា?
Tror Sopheap
February 21 2023
405 views

ពេលខ្លះរឿងជីវិតសែនលំបាកលើសពីការគិតរបស់មនុស្សសែនឆ្ងាយណាស់។ ដូចជាលោកតា ចាន់ សេរី កើតមកក្នុងត្រកូលអ្នកក្រ ហូបអាហារមិនគ្រប់គ្រាន់ និងមានសំលៀកបំពាក់ចាស់ៗ ពាក់ទៅរៀនកាលនៅកុមារភាព។ លោកតារាងអន់ចិត្តនិងឈឺចាប់ដែរពេលគ្រួសារខ្វះខាតខ្លាំងបែបនោះ។ ប៉ុន្តែលោកតាមានសំណាងរឿងមួយ ឪពុកម្តាយអប់រំឱ្យកុមារ សេរី ឱ្យស្រឡាញ់ការរៀនសូត្រនិងផ្តាំថា ឱ្យខំធ្វើការទើបមានអនាគតល្អប្រសើរឡើង។

ពេលលោកតាឡើងមករៀនភ្នំពេញបានត្រឹមតែហូបអាហារ និងសន្សំលុយទម្រាំតែទិញបានខោខ្លីមួយ និយាយពីអរណាស់ស្លៀកពេលថ្ងៃបោកពេលយប់។ វ័យរាងធំបន្តិចក៏ចាប់ផ្តើមធាក់ស៊ីក្លូរ តម្លៃសុំគេឱ្យប៉ុន្មានយកប៉ុនហ្នឹង។ អត់លុយរៀនក៏បួសរៀនបន្តហើយក៏ជួបភ្លើងសង្រ្គាមសម័យ១៩៧៥ថែមទៀត។ រហូតពេលឆ្នាំ១៩៩៤ បានធ្វើការងារនៅអេស៊ីលីដានៅជាមីក្រូហិរញ្ញវត្ថុនៅឡើយរហូតដល់ក្រុមហ៊ុនអេស៊ីលីដារីកធំលំដាប់ប្រទេសខ្មែរ។ លោកតាបានចំណាយពេលធ្វើការអេស៊ីលីដាអស់រយៈពេល ២២ឆ្នាំ។ នៅឆ្នាំ២០១៦ លោកតាចូលនិវត្តន៍ និងប្រើជីវិតជួយសង្គម។

តាំងពេលតូចដល់លោកតាចូលនិវត្តន៍ គាត់បានប្រាប់ថា “ជីវិតខ្ញុំកើតជាកូនអ្នកក្រជារឿងសំណាង។ កាលពីមុន ខ្ញុំក៏ធ្លាប់តូចចិត្តតូចថ្លើមដូចគេដែរ ប៉ុន្តែពេលខ្ញុំសិក្សាធម៌ព្រះពុទ្ធច្រើនធ្វើឱ្យខ្ញុំយល់ឃើញថា ជីវិតជួបការឈឺចាប់ ការបរាជ័យ និងឧបសគ្គ ទាំងអស់ហ្នឹងសុទ្ធតែបង្រៀនសមត្ថភាពយើងឱ្យរីកចម្រើន និងចេះទទួលស្គាល់ការពិត ធ្វើឱ្យចិត្តស្ងប់។ បើគ្មានបញ្ហាទេ សួរថា សមត្ថភាពយើងដុះតាមណា”។ សូម្បីព្រះពុទ្ធក៏ទ្រង់បានសម្លែងដែរថា “ជីវិតជាទុក្ខ”។ ជីវិតនេះបើយើងកាន់តែទាន់ជ្រាយ បញ្ហានឹងមកផ្តួលជីវិតយើងងើបមុខមិនរួចទេ។ លោកតា ចាន់ សេរី មានក្បួនរៀនសូត្រធ្វើឱ្យសមត្ថភាពយកឈ្នះបញ្ហា។

លោកតា ចាន់ សេរី មានប្រសាសន៍ថា មនុស្សយើងកើតមកក្នុងជីវិតនេះ មានសុខនិងទុក្ខ។ ជីវិតអ្នកដែលអត់ដែលរីកចម្រើន និងមានបញ្ហាធំផ្លូវចិត្ត? ព្រោះចិត្តរបស់គាត់សន្សំអារម្មណ៍រឿងអវិជ្ជមានច្រើនតាមរយៈភ្នែក ត្រចៀក ច្រមុះ តាមអណ្តាត និងកាយ។ ដូចជាភ្នែកចឹង បើមើលរឿងអាក្រក់ៗ ក្នុងចិត្តគាត់សន្សំរឿងអាក្រក់ដែរ។ ពេលជីវិតយើងរៀនសូត្រពីអ្នកដទៃ មើលឃើញចំណុចល្អ និងតម្លៃ ធ្វើឱ្យខ្លួនយើងរីកចម្រើន”។ បើជីវិតលោកតា អាល័យតែអង្គុយកើតទុក្ខ ខូចចិត្តកើតមកធ្វើការងារច្រើន និងគ្រួសារខ្វះខាតនោះ សមត្ថភាពលោកតាក៏មិនរីកចម្រើនដែរ។

លោកតា ចាន់ សេរី ប្រាប់ “សមត្ថភាពរីកចម្រើនយើងត្រូវឆ្លងកាត់វិបត្តិ និងគិតរកដំណោះស្រាយ ដើម្បីឆ្ពោះទៅមុខ”។ តាមលោកស្រី Agatha Christie ជាអ្នកនិពន្ធជើងចាស់បានលើកបទពិសោធន៍របស់គាត់ថា ពេញមួយជីវិតរបស់ខ្ញុំ ពេលខ្លះមានអារម្មណ៍ក្តុកក្តួលក្នុងចិត្ត ចេះអស់សង្ឃឹម ឈឺចាប់ រុំព័ទ្ធដោយអារម្មណ៍សោកសៅជាច្រើនអរពេក... ក្រោយពីខ្ញុំបានឆ្លងកាត់អារម្មណ៍ទាំងនោះរួចមក ធ្វើឱ្យជំនឿរបស់ខ្ញុំជឿថា ការមានជីវិតរស់ជាការគ្រាប់គ្រាន់សម្រាប់ជីវិតនេះទៅហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2648

អត្ថបទថ្មីៗ
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
#ចិត្តសាស្ត្រJune 21 2025
វេជ្ជៈបណ្ឌិតថា រួមភេ.ទ១ មុនចូលគេងអស់ស្រ្តេស ថែមការពារជំងឺកាច ១នេះ
#ព័ត៌មានJune 21 2025
កុំលេងសើច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដកើនឡើង ១០នាក់ជាង?
#ព័ត៌មានJune 21 2025
អ្នកឧកញ៉ា វីរៈ ស៊ូ ថា៖ ជួយដឹកផ្លែល្ពៅ ២០តោនជួយកសិករខ្មែរខេត្ត ១នេះ បន្តដឹក ៣៥តោនបន្ថែម
#ព័ត៌មានJune 21 2025
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ផ្តល់សេវាសុខភាពបន្តពូជជូនទៅបុគ្គលិកក្រុមហ៊ុន បក្សីមេឌា (Baksey Media) ដោយមានការគាំទ្រមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី (DFAT)
#ជំងឺJune 21 2025
វេជ្ជបណ្ឌិតរកឃើញថា ផឹកកាហ្វេមិនត្រឹមអស់ខ្លាញ់ទេ ការពារស្តេចជំងឺកាច ១នេះទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia