ព័ត៌មាន
ដកហូតនិងដុតកម្ទេចចោលក្រចកជើងគោដែលមានភាពមិនប្រក្រតី ១២០ កេស នាំចូលតាមច្រកបាវិត
Sochenda Hai
September 28 2020
309 views

ក្រចកជើងគោចំនួន ១២០ កេស ដែលមានទម្ងន់សរុប ២៤០០គីឡូក្រាម ដែលមានភាពមិនប្រក្រតី ត្រូវបានមន្ត្រីសាខានាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង និងមន្រ្តីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការគ្នាធ្វើការដកហូត នៅតាមច្រកទ្ធារអន្តរជាតិបាវិត នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការត្រួតពិនិត្យការនាំចូលខ្មងជើងគោពីបរទេសចូលមកកម្ពុជា ដែលនាំចូលតាមច្រកទ្ធារអន្តរជាតិបាវិត ខេត្តស្វាយរៀង នេះបើយោងតាមសេចក្តីរាយការណ៍របស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នាយប់ថ្ងៃច័ន្ទនេះ។

ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពនៃការត្រួតពិនិត្យ មានការចូលរួមពីមន្ត្រីជំនាញ ដែលបានយកគំរូក្រចកជើងគោមកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល មន្ត្រីជំនាញ ពុំបានរកឃើញមានសារធាតុគីមី Formalin នៅក្នុងគំរូក្រចកជើងគោទាំងនោះទេ។

ដោយឡែក មន្រ្តីសាខាបានរកឃើញក្រចកជើងគោចំនួន ១២០ កេស មានភាពមិនប្រក្រតីទៅលើឯកសារមួយចំនួនដូចជា៖

-គ្មានឯកសារបញ្ជាក់ពីប្រភពដើម

-គ្មានលិខិតអនុញ្ញាតនាំចូល

-ការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស (ទូបង្កក) ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតក្រចកជើងគោទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធីនៅទីលានចាក់សំរាមខេត្តស្វាយរៀង។ សូមបញ្ជាក់ផងដែរថា ក្នុងការដុតកម្ទេចចោលនេះ មានការសហការ ពីអាជ្ញាធរដែនដី និងមន្រ្តីនៃសាខាគយខេត្តស្វាយរៀងផងដែរ៕

អត្ថបទដោយ ហៃ សុចិន្តា

ប្រភព អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF




Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia