អត្ថបទ PR
កូនខ្មែរម្នាក់គ្មានការងារព្រោះកូវីដ១៩តែអាចរកឃើញក្ដីស្រមៃហ៊ានចេញរកស៊ីលើសុខភាពប្រើទុន៣០០$
Phoak Mary
October 19 2020
1.9 K views

កូនខ្មែរមួយរូបត្រូវបាត់បង់ការងារដែលខ្លួនស្រលាញ់មិនសូម្បីតែគិតម្ដងថាចង់ផ្លាស់ប្ដូរចេញពីការងារទៅធ្វើនៅក្រុមហ៊ុនផ្សេង តែដោយសារកូវីដ១៩​បានប្រហាក្រុមហ៊ុនដែលផ្ដល់ការងារ ខ្លួនស្រាលាញ់យ៉ាងខ្លាំង តែមិនមែនជាផ្លូវទាល់សម្រាប់យុវតីខ្មែរម្នាក់នេះឡើយ ដោយសម្ងំអភិវឌ្ឍន៍ខ្លួន ស្ដាប់ការណែនាំពីបុគ្គលល្បីៗក្នុងការរកក្ដីស្រមៃ និងវិធីសាស្រ្តថ្មីៗដើម្បីមានការងារក្នុងសម័យកូវីដ១៩នេះ រហូតធ្វើឱ្យម្ចាស់ប្រេនទឹកផ្លែឈើស្រស់ កើតចេញជាគំនិតឆ្នៃប្រឌិតរបស់ដែលខ្លួនធ្លាប់ទទួលទានប្រមាណជា៤ឆ្នាំមកហើយ ចេញជាអាជីវកម្មដែលគិតគូជាខ្លាំងទៅលើសុខភាពនិងបរិស្ថានប្រជានជនយើង។

ថ្លែងប្រាប់មកHealthy Cambodia កញ្ញាហួរ រស្មីបានលើកឡើងថា កញ្ញាមិនដែលធ្លាប់គិតថា ចង់រកស៊ីអ្វីឡើយ តែដោយសារការងាររបស់កញ្ញាត្រូវបានបាត់បង់ដោយសារក្រុមហ៊ុនដែលកញ្ញាធ្វើការបានបិទ ដោយសារការលុកលុយរបស់កូវីដ១៩។ក្រោយមកដោយសារការទំនេរពីការងារកញ្ញាក៏ បង្កើនទម្លាប់នៃការស្ដាបបុគ្គលល្បីៗនិយាយពីការលើកទឹកចិត្ត និយាយពីការបង្កើតក្ដីស្រមៃ និងនិយាយាពីការរកស៊ីជាដើម មិនយូរប៉ុន្មាដោយសារចិត្តស្រលាញ់លើផ្នែកសុខភាពរបស់មនុស្សទួទៅ ហើយគិតដល់បរិស្ថាន ពិសេសលើការគិតដល់គុណភាព ដែលល្អហើយអាចផ្ដល់ផលិតផលដែលជំនួយដល់សុខភាពក្នុងតម្លៃសមរម្យ ដល់ប្រជាជនខ្មែរទៀតនោះ កញ្ញាក៏សម្រេចបើកអាជីវកម្ម លើសុខភាពដោយការ ច្នៃទឹកផ្លែឈើដែលកញ្ញាធ្វើញុំាខ្លួនឯងប្រមាណជា៤ឆ្នាំមកហើយនោះចេញជា អាជីវកម្មខ្នាតតូចនារដូវកូវីដ១៩ នេះតែម្ដងដោយប្រើទុនមិនដល់៣០០ដុល្លារផង។

ស្ថាបនិកនៃទឹកផ្លែឈើស្រស់ រូបនេះបានបន្ថែមថា ថាសម្រាប់ថ្ងៃដំបូងដែលគាត់ចាប់ផ្ដើមផុសលើហ្វេសប៊ុកផេក គឺមានការគាំទ្រច្រើនរហូតធ្វើឱ្យការផ្គត់ផ្គង់មានការយឺតយ៉ាវ ដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលមែនទែន ពិការគាំទ្ររបស់ប្រជាជនខ្មែរយើង មកលើអាជីវកម្មខ្នាតតូច ហើយភាគច្រើនសុទ្ធតែជាការប្រើប្រាស់ធនធានក្នុងស្រុក ដូចជា ផ្លែឈើដែលយកមកគៀប របស់សម្រាប់វេចខ្ចប់ ជាដើម។សម្រាប់ពេលបច្ចុប្បន្ននេះគឺមានការសម្រួលលើការផ្គត់ផ្គង់បានយ៉ាងល្អ ហើយបងប្អូនតាមខេត្តមួយចំនួនក៏បានកម្មង់ផលិតផលរបស់កញ្ញាផងដែរ។

នេះពិតជាមេរៀនដ៏ល្អដែល អ្នកអាចរៀនពីគាត់បានដោយច្នៃចេញពីចង្រ្កានជើងឆ្នាំង របស់ខ្លួនចេញជាអាជីវកម្ម ហើយអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ ពិសេសគឺសុខភាពរបស់ប្រជាជនយើងដែរម្ដង ដែលនេះអាចនិយាយបានថាជាអាជីវកម្មបង្កើតឡើងដោយបេះដូង គិតពីប្រយោជន៍រួម មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខ។

ទឹកផ្លែឈើស្រស់ មួយដបចាប់ពី 5000រៀលតែប៉ុណ្ណោះ

Call:086 22 55 33 or 096 99 11 900

ចំណុះ 250ML

ទឹកត្រសក់ 4500៛ ទឹកត្របែក 5000៛ទឹកឪឡឹក 5000៛ ទឹកម្នាស់ 5000៛ ទឹកការ៉ុត 6000៛ ទឹកប៉ោម 6000៛ ទឹកប៉ោមខៀវ 6500៛ ទឹកក្រូច 6500៛ ទឹកទំពាំងបាយជូរ 7000៛

ធានាផ្លែឈើធម្មជាតិស្រស់ៗ កៀបភ្លាមៗជូនបងប្អូនមិនមានបន្ថែមស្ករ ពណ៌ រឺដាក់ទឹកកកចូលទេ ពួកយើងគិតពីសុខភាព អនាម័យ គាំទ្របន្លែផ្លែឈើក្នុងស្រុក នឹងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកផងដែរ( ប្រើប្រាស់ខ្សែរចងយួរជំនួសអោយការច្រកក្នុងថង់ផ្លាស្ទិក )។

ហ្វេសប៊ុកផេក៖ Ju's Juicy - ទឹកផ្លែឈើស្រស់




អត្ថបទដោយ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#ព័ត៌មានJune 28 2025
ក្រសួងសុខាភិបាលខ្មែរយើងអនុញ្ញាតិឱ្យប្រើថ្នាំចាក់ ១ប្រភេទនេះបង្ការជំងឺអេដស៍ ៩៥%
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia