កាលពីថ្ងៃ អង្គារ ៤កើត ខែអាសាឍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤។ មន្ទីរពេទ្យកាល់ម៉ែតប្រកាសជ្រើសរើស បុគ្គលិកកិច្ចសន្យា បើសិនជាលោកគ្រូអ្នកគ្រូចាប់អារម្មណ៍អាចអញ្ជើញទៅដាក់ពាក្យបាន។
មុខជំនាញជ្រើសរើសមានដូចខាងក្រោម៖
- មគ្គុទ្ទេសក៍០២នាក់
- លេខាធិការនៃលេខាធិការដ្ឋាន០១នាក់
- លេខាធិការតាមផ្នែក០១នាក់
- បេឡាធិការិនី០៣នាក់
លក្ខខណ្ឌជ្រើសរើសមមានដូចខាងក្រោម៖ បេក្ខជន-បេក្ខនារី ដែលមានបំណងដាក់ពាក្យប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យា ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
- បេក្ខជន-បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៩ឆ្នាំកម្ពស់ចាប់ពី១៦៥សង់ទីម៉ែតឡើងទៅ
- ទម្ងន់ចន្លោះពី៤៥-៥៥គីឡូក្រាម
- មានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច ឬសញ្ញាបត្រដែលពាក់ព័ន្ធនឹងមុខតំណែង
- មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និងភាសាបរទេស អង់គ្លេស បារាំង ឬចិន ស្ទាត់ជំនាញ
- មានសុខភាព និងកាយសម្បទាល្អ
- មានរូបសម្បត្តិសមរម្យ ចរិយាថ្លៃថ្នូរ អត្តចរិកស្លូតបូត សុភាពរាបសា រួសរាយរាក់ទាក់
-មានភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាម ហ្មត់ចត់និងទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ
- មានគំនិតចែករំលែកចំណេះដឹង ធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិត ក្នុងការងារឱ្យមានការរីកចម្រើន និងមាន ជំហរការងារស្វិតស្វាញគ្រប់កាលៈទេស។
បេក្ខជន-បេក្ខនាវីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូលបម្រើ ការងារ (CV និង Cover Letter ជាភាសាខ្មែរ ឬអង់គ្លេស) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត និងសញ្ញាបត្រ ឬវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹង ជំនាញ តាមរយៈប្រព័ន្ធតេរឡេក្រាម (Telegram) https://t.me/LyThavin ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទីល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវចូលរួមប្រឡងសំណេរ និងផ្ទាល់មាត់ នៅវិជ្ជព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក។