អត្ថបទ PR
យក ប្រេនស៍ ជាកាដូនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ បង្ហាញពីការជូនពរឲ្យមានសុខភាពល្អ
Daneth Mech
January 5 2022
442 views

ឆ្នាំនេះ ប្រ៊េនស៍ ដែលជាក្រុមហ៊ុនអាហារបំប៉នសុខភាព​ដ៏មានទំនុកចិត្ត និងកំពុងពេញនិយម​ បានរៀបចំកន្ត្រកកាដូជាពិសេស​​ ដែលផ្តោតសំខាន់លើអត្ថប្រយោជន៍​សុខភាពចាំបាច់​​ សម្រាប់ខួរក្បាល និងរាងកាយ។ ជាមួយបទពិសោធន៍ជាង១៨០ឆ្នាំ ប្រ៊េនស៍ផ្ដល់ជូនកន្ត្រកកាដូសុខភាព​សម្រាប់សមាជិកគ្រួសារគ្រប់រូប។

ប្រ៊េនស៍ បានផលិត​ចេញ​ពី​ទឹកត្រចៀកកាំសម្រាប់លក់ដំបូងគេ​ នៅលើពិភពលោកក្នុងឆ្នាំ ១៩៨២ ដែល​ធ្វើឲ្យមនុស្សគ្រប់រូបនាសម័យនោះ​ អាចមានភាពងាយស្រួលក្នុងការទទួលទាន និងភ្លក់រសជាតិភេសជ្ជ:​ប្រពៃណីចិនដ៏ប្រណីតនេះ។​ ​មិនត្រឹមតែធ្លាប់ជាភេសជ្ជ:​ដ៏ប្រណីតប៉ុណ្ណោះទេ​ ទឹកត្រចៀកកាំក៏ធ្លាប់ជាជម្រើសនៃចំណង់ចំណូលចិត្តរបស់ព្រះចៅអធិរាជ ក្នុងសម័យរាជវង្សឈីង “Qing Dynasty” (ឆ្នាំ1711-1799) និងត្រូវបានគេហៅថាជា «មាសស» ថែមទៀតផង។​ លើសពីនេះទៅទៀត​​​ សំបុក​ត្រចៀកកាំ​ត្រូវបាន​គេ​ចារក្នុងសៀវភៅកត់ត្រា​ សម្រាប់ការប្រើប្រាស់ធ្វើជាឱសថ ចាប់តាំងពី​សម័យ​រាជវង្សថាង “Tang Dynasty” (គ.ស 618-907) មកម៉្លេះ។

ទឹកត្រចៀកកាំប្រ៊េនស៍ ត្រូវបានប្រមូលផលប្រកបដោយនិរន្តរភាព ​និងរៀបចំដោយ​ប្រើរូបមន្តបុរាណ ដែល​មិនមានការបន្ថែមពណ៌​ រសជាតិ ឬការរក្សាទុក។​ សំបុកត្រចៀកកាំ​សម្បូរទៅដោយ​ប្រូតេអ៊ីនរហូត​ដល់ ៦០% អាស៊ីតអាមីណូចំនួន១៨​ អាស៊ីតស៊ីលីក ​និង​មីក្រូ​សារជាតិ​សំ​​ខាន់ៗ​ដូចជា​កាល់ស្យូម ​ម៉ាញេស្យូម​ ប៉ូតាស្យូម​ ដែក ​និងផូស្វ័រ​ ដែលផ្តល់នូវ​អត្ថប្រយោជន៍​​យ៉ាង​ច្រើនដល់រាងកាយ។ ជាមួយសារធាតុផ្សំសំខាន់មួយត្រូវបានស្គាល់ថា N-Acetylneuraminic Acid ឬ NANA ដែលសមាសធាតុនេះ​ ត្រូវបានបញ្ជាក់តាម​ក្បួន​វេជ្ជសាស្រ្តក្នុងការគ្រប់គ្រង​ប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែកភ្លឺថ្លា។

ប្រ៊េនស៍ ជាជម្រើសទឹកត្រចៀកកាំលំដាប់លេខ ១ នៅលើពិភពលោក​ ឥឡូវនេះ​លេចចេញជារូបរាង​កន្ត្រក​កាដូ​ដ៏ពិសេស សម្រាប់អ្នកជូនមិត្តភក្តិនិងក្រុមគ្រួសារ​ក្នុងឱកាសនៃ​ពិធីបុណ្យ​ចូលឆ្នាំសកលនេះ។

ប្រ៊េនស៍ ក៏ពាំនាំជូនលោកអ្នកនូវកន្រ្តកកាដូស៊ុបមាន់ប្រ៊េនស៍ ដែលមានប្រយោជន៍វិសេសវិសាលចំពោះសុខភាព។ ស៊ុបមាន់​ប្រ៊េនស៍ ត្រូវបាន​បញ្ជាក់តាម​ក្បួនវេជ្ជសាស្រ្តក្នុងការជួយឲ្យផ្តោតអារម្មណ៍បានល្អ បង្កើន​ការចងចាំ ធ្វើឲ្យអារម្មណ៍​​ធូរស្បើយក្រោយពេលហាត់ប្រាណ ​និងជួយបង្កើន​គុណភាពព្រមទាំង​បរិមាណ​​ទឹកដោះ​ម្តាយ​ ព្រមទាំងជួយកាត់បន្ថយការឡើងជាតិ​ស្ករក្នុងឈាម និង​អស់កម្លាំង ដូច្នេះអ្នកអាចទទួលបានសុខភាពនិងជីវិតដ៏ប្រសើរ។

បន្ថែមពីនេះ ការស្រាវជ្រាវបានរកឃើញថាការទទួលទានស៊ុបមាន់ប្រ៊េនស៍ជាប្រចាំថ្ងៃ អាចជួយដល់ដំណើរការខួរក្បាល ដោយកាត់បន្ថយការភ្លេចភ្លាំង​និងធ្វើឲ្យមានភាពប្រសើរក្នុងរយៈពេលមួយសប្តាហ៍ ​ដោយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល កាត់បន្ថយអរម៉ូនស្ត្រេស​ដែលផលិត​ដោយ​រាងកាយ​ ហើយធ្វើឲ្យមានអារម្មណ៍វិជ្ជមាន។ អត្ថប្រយោជន៍ទាំងនេះគឺជាជម្រើសដ៏ល្អ​សម្រាប់អ្នកសិក្សា​​ អ្នកធ្វើការ​ អត្តពលិក​ និងមនុស្សចាស់។ សម្រាប់ម្តាយ​បំបៅ​ដោះ ការទទួលទានស៊ុបមាន់ប្រ៊េនស៍ ជួយ​បង្កើន​គុណភាពនិង​បរិមាណ​ទឹកដោះ ធ្វើឲ្យភាពស៊ាំ​ ការលូតលាស់និង​ការអភិវឌ្ឍន៍​បានប្រសើរ ដល់កូនតូចរបស់អ្នក ។

មានកន្ត្រកកាដូស៊ុបមាន់ប្រ៊េនស៍ពិសេសនេះ មនុស្សជាទីស្រឡាញ់របស់អ្នកអាចទទួលបាន​អត្ថប្រយោជន៍​ សម្រាប់សុខភាពដ៏ល្អបំផុត ក្នុងរដូវកាលដ៏រីករាយនា​ឆ្នាំ​ថ្មីនេះ​។

តោះបង្ហាញក្តីស្រឡាញ់​​ និងការដឹងគុណ​ចំពោះមនុស្សជាទីស្រលាញ់អ្នក ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ជាមួយប្រ៊េនស៍។ ​ស្វែងរក​ជម្រើស​ជាច្រើនពីកន្រ្តកកាដូ​​សុខភាពប្រ៊េនស៍ ដែលមាននៅតាមផ្សារទំនើបឬហាងដែលនៅជិតលោកអ្នក​ទូទាំង​ប្រទេស៕

ភេសជ្ជ:បំប៉នសុខភាពសម្រាប់មនុស្សគ្រប់រូប និងអាចទទួលបានជារៀងរាល់ថ្ងៃ! ប្រ៊េនស៍ ជម្រើសកន្ត្រកកាដូសុខភាពដ៏ពិសេស សម្រាប់សុខភាពមនុស្សជាទីស្រលាញ់អ្នក!

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 9

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia