សម្រស់
វេជ្ជបណ្ឌិតគួច ម៉េងលី៖ អ្នក​ស្បែកខ្មៅ ល្អជាងអ្នកស្បែកស ព្រោះមិនងាយកើតជំងឺមហារីកស្បែក
Vuthea Morn
October 1 2020
3.1 K views

ជំងឺមហារីកស្បែកជាជំងឺកាចសាហាវមួយក្នុងចំណោមជំងឺមហារីកផ្សេងៗទៀត។ ហើយជំងឺមហារីកស្បែកនេះ ងាយកើតចំពោះអ្នកមានស្បែកសៗច្រើន បើធៀបនឹងអ្នកមានស្បែកខ្មៅដែលមានសារធាតុការពាយម្យ៉ាងអាចការពារស្បែក និងទប់ស្កាត់​ជំងឺនេះបានយ៉ាងល្អ។

វេជ្ជបណ្ឌិតគួច ម៉េងលី បានមានប្រសាសន៍ថា ជនជាតិស្បែកសភាគច្រើនចូលចិត្តដេកហាលថ្ងៃនៅ​ឆ្នេរសមុទ្រហើយងាយកើតជំងឺមហារីក ព្រោះស្បែកសអត់មានប្រព័ន្ធម៉ាឡេនិនដូចអ្នកស្បែកខ្មៅៗនោះទេ។ អ្នកស្បែកសៗ ពេលត្រូវកម្តៅថ្ងៃច្រើន​ងាយនឹងកើតជំងឺមហារីកស្បែក។

លោកវេជ្ជបណ្ឌិតបានបន្តថា «ដូចខ្ញុំអីបើហាលថ្ងៃ ឬត្រូវកម្តៅថ្ងៃច្រើនអាចនឹងកើតជំងឺនេះ តែបើក្មួយៗស្បែកខ្មៅត្រូវ១០០ដងទៀត ក៏មិនងាយកើតដូចខ្ញុំដែរ។ ដូច្នេះអ្នកស្បែកខ្មៅៗល្អម្យ៉ាងដែល វាមិនងាយកើតជំងឺមហារីកស្បែក ទោះត្រូវពន្លឺថ្ងៃច្រើនក្តី តែបើអ្នកសៗអាចប្រឈមខ្លាំង»។

ជាសរុបពលរដ្ឋខ្មែរយើងដែលមានស្បែកសៗ គួរចេះការពារខ្លួនពីកម្តៅថ្ងៃឱ្យបានល្អចៀសវាងកើតជំងឺមហារីកស្បែកធ្ងន់ធ្ងរនាំឱ្យគ្រោះថ្នាកដល់ជីវិត៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1468

អត្ថបទថ្មីៗ
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia