ជំងឺ
វីតាមីន៣ប្រភេទ ជួយឱ្យភ្នែកមើលឃើញច្បាស់ ការពារម្ញូប ភ្នែកស្ងួត ឡើងបាយនិងទឹកដក់ក្រោមភ្នែក
Senghong Kong
December 5 2022
284 views

កង្វះវីតាមីន និងសារធាតុចិញ្ចឹម អាចធ្វើឱ្យអ្នកមានហានិភ័យសុខភាពភ្នែកខ្សោយចុះ មើលមិនសូវច្បាស់ ប្រឈមមុខនឹងជំងឺស្ងួតភ្នែក ភ្នែកឡើងបាយ ទឹកដក់ក្រោមភ្នែកជាដើម។ តាមការសិក្សាបានបង្ហាញថា វីតាមីនអាចជួយប្រឆាំង និងពន្យឺតការវិវត្តនៃជំងឺភ្នែកបានផងដែរ នេះបើផ្អែកតាមការឱ្យដឹងពីmedicalnewstoday​។ ខាងក្រោមនេះជាសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ដែលជំនួយដល់កែវភ្នែករបស់អ្នក គួរបន្ថែមវាឱ្យបានច្រើនក្នុងរបបអាហារជាប្រចាំថ្ងៃ។

១ វីតាមីនA៖ យោងតាមបណ្ឌិតសភារបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ភាពកង្វះវីតាមីនA បានធ្វើឱ្យភ្នែកមើលមិនច្បាស់នៅពេលយប់។ វីតាមីនA ជំនួយដល់ការមើលឃើញច្បាស់ ហើយវាក៏មានសមាសធាតុ rhodopsin ដែលអាចធ្វើឱ្យភ្នែកមើលឃើញទោះនៅក្នុងកន្លែងមានពន្លឺតិចក៏ដោយ។ វីតាមីនA ជួយការពារមុខងារកែវភ្នែក និងការពារផ្នែកខាងក្រៅនៃភ្នែក រួមទាំងការពារកុំឱ្យភ្នែកស្ងួតថែមទៀត។

ប្រភពអាហារដែលសម្បូរវីតាមីនA មានដូចជា ល្ពៅ ការ៉ុត ដំឡូងជ្វាឬដំឡូងផ្អែម ម្រេចក្រហមជាដើម។

២ វីតាមីនE៖ វីតាមីនE មានសារធាតុប្រឆាំងនិងអុកស៊ីតកម្ម ក៏ដូចជាប្រឆាំងរ៉ាឌីកាល់សេរីដែលបំផ្លាញប្រូតេអ៊ីននៅក្នុងភ្នែក ធ្វើឱ្យភ្នែកងាយឡើងបាយ ក៏ដូចជាបំផ្លាញជាលិកាពាសពេញរាងកាយផងដែរ។ តាមការវិភាគរបស់ meta-analyses ក្នុងឆ្នាំ២០១៥ បានសិន្នដ្ឋានថាការទទួលវីតាមីនE អាចជួយពន្យឺតការវិវត្តនៃភ្នែកឡើងបាយបាន។

ប្រភពអាហារដែលសម្បូរវីតាមីនE មានក្នុងគ្រាប់ធញ្ញជាតិដូចជា៖ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន សណ្ដែកដី សណ្ដែកសៀង ពោត ស្រូវសាឡីជាដើម។

៣ វីតាមីនC៖ តាមការសិក្សាមួយគេបានរកឃើញថា អ្នកដែលទទួលទាន អាហារវីតាមីនEច្រើន អាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយបានបាន៣៣%។ ហើយវាក៏បានដើរតួនាទីយ៉ាងសំខាន់ ការពារប្រឆាំងនឹងការបំផ្លាញពីកាំរស្មីUV

ប្រភពអាហារដែលសម្បូរវីតាមីនC មានដូចជា៖ ពពួកផ្លែក្រូច ខាត់ណាខៀវ Spinach កូនស្ពៅក្ដោប ពពួកផ្លែប៊ឺរី ជាដើម។

ជារួមមកដើម្បីការពារភ្នែករបស់អ្នកជំងឺផ្សេងៗ ក៏ដូចជាការខ្សោយចុះនៃការមើល គួរបន្ថែមអាហារដែលសម្បូរវីតាមីនឱ្យបានច្រើន ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីវីតាមីន៣ប្រភេទនេះ នៅមានវីតាមីនB សង្ក័សី និងអាស៊ីតខ្លាញ់អូមេហ្គា៣ សុទ្ធតែជាសារធាតុសំខាន់ដែលជំនួយដល់រាងកាយ ក៏ដូចជាភ្នែកផងដែរ។ គួរព្យាយាមកាត់បន្ថយការមើលអេក្រង់អេឡិចត្រូនិច យូរៗពេក ជាពិសេសមើលនៅកន្លែងងងឹត ដើម្បីឱ្យភ្នែករបស់អ្នកមានសុខភាពល្អ មើលឃើញច្បាស់ល្អ កែវភ្នែកមិនចាស់មុនអាយុ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia