គំនិតរកស៊ី
វេជ្ជ.ហ៊ាង រតនា ប្រយ័ត្នខូចត្រចៀកកូនស្ដាប់លែងឮ ឳពុកម្ដាយត្រូវបញ្ឈប់ទម្លាប់ខ្វារអាចម៍ត្រចៀកកូន
Senghong Kong
August 23 2022
901 views

កុមារតូចៗជាច្រើន ជួបបញ្ហារលាកត្រចៀកផ្នែកខាងក្នុង ឬអំបៅអំបែក។ បញ្ហានេះអាចកើតឡើងដោយសារក្មេងយកដៃមិនស្អាតឆ្កឹះឬលូកត្រចៀក រីឯកត្តា១ទៀត មកពីឳពុកម្ដាយមានទម្លាប់ខ្វារឬត្បារ ឆ្កឹះយកអាចម៍ត្រចៀកកូនចេញ។ ប្រសិនមានទម្លាប់នេះ សូមឈប់ជាបន្ទាន់ព្រោះវាអាចធ្វើឱ្យរលាក ឬខូចត្រចៀកកូនរបស់អ្នក។

ផ្អែកតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានប្រាប់ឱ្យដឹងថា ជាធម្មតាមិនតម្រូវឱ្យខ្វារ ត្បារ ឬលូកឆ្កឹះយកអាចម៍ត្រចៀកកូនតូចៗចេញនោះទេ។ មូលហេតុនោះគឺ សម្រាប់ក្មេងអាចម៍ត្រចៀកមានប្រយោជន៍ដូចជា៖

-     ការពារសត្វចូលត្រចៀក បើមាន ស្រមោច ឬសត្វល្អិតផ្សេងៗចូល ពេលធុំក្លិនឬប៉ះអាចម៍ត្រចៀកវានឹងចេញមកក្រៅវិញ។

-     ពេលទឹកចូល អាចម៍ត្រចៀកអាចជួយសម្ងួតបាន

-     ការពារនិងសម្លាប់មេរោគដែលចូលក្នុងត្រចៀកបាន

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ប្រសិនបើដកអាចម៍ត្រចៀកចេញ ប្រៀបដូចជាការដកប្រដាប់ការពារត្រចៀកក្មេង បើក្នុងករណីខ្វារឬត្បារ មិនបានស្អាតត្រឹមត្រូវ អាចរលាកបណ្ដាលឱ្យមានមេរោគ ក្លាយជាអំបៅអំបែក ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវអាចខូចត្រចៀក ស្ដាប់មិនឮ ថ្លង់ជាដើម។ ការសំអាតត្រចៀកក្មេង គួរសំអាតតែផ្នែកខាងក្រៅ មិនមែនលូកចូលក្នុងត្រចៀកកូននោះទេ ករណីដែលអាចម៍ត្រចៀកពេញញុកណែន(ជាករណីកម្រ) គួរតែនាំទៅសម្អាតជាមួយគ្រូពេទ្យជំនាញ។

ជាមួយគ្នានេះដែរ ផ្អែកតាមគេហទំព័រ pregnancybirthbaby បានឱ្យដឹងថា អាចម៍ជាធម្មជាតិរបស់វានិងចេញមកក្រៅដោយខ្លួនឯង មិនគួរយកសំឡី ឬម្រាមដៃលូកចូលក្នុងត្រចៀកក្មេងឡើយ។ ចំពោះការសម្អាត អាចប្រើប្រភេទសំឡី ឬក្រណាត់ទន់ៗ ជ្រលក់ទឹកក្រៅឧណ្ហៗ ក្រោម៣៧អង្សាសេ ជូតសំអាតថ្មមៗបរិវេណខាងក្រៅ និងខាងក្រោយត្រចៀកក្មេង គឺគ្រប់គ្រាន់ហើយ។ គួរចៀសវាងការប្រើថ្នាំផ្សេងៗលាបក្នុងត្រចៀកកូន ដោយគ្មានការណែនាំពីគ្រូពេទ្យ ករណីក្មេងមានបញ្ហាត្រចៀកផ្សេងៗគួរតែនាំកូនទៅជួបជាមួយគ្រូពេទ្យជំនាញ។

គួរឱ្យដឹងផងដែរ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជាវេជ្ជបណ្ឌិតឯងទេសជំងឺទូទៅនិងកុមារ ព្រមទាំងជាស្ថាបនិក បន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តាសំណង់១២។ បន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តាសំណង់១២ មានទទួលពិនិត្យ ព្យាបាល ជំងឺទូទៅ មនុស្សចាស់ កុមារនិងទារក ដែលមានទីតាំងនៅ ផ្លូវ២៦៥ ផ្លូវ៦៤L សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោ រាជធានីភ្នំពេញ។ ករណីមានចម្ងល់ឬបញ្ហាសុខភាពផ្សេងអាចទំនាក់ទំនង​តាមរយៈផេកផ្លូវការ វេជ្ជ. ហ៊ាង រតនា ឬតាមរយៈលេខទូរស័ព្ទ ០៨១ ៣០​ ១៧៧០ ឬ ០៧៧ ៥៣ ៦០ ៤៣

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ព័ត៌មានJune 28 2025
ក្រសួងសុខាភិបាលខ្មែរយើងអនុញ្ញាតិឱ្យប្រើថ្នាំចាក់ ១ប្រភេទនេះបង្ការជំងឺអេដស៍ ៩៥%
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia