អាហារ
ល្បិចថែសម្រស់ខ្លីៗពី aum patcharapa ទោះអាយុកើនយ៉ាងណា តែមុខមាត់នៅតែស្អាតមិនប្រែឡើយ
Pheakdey Pao
April 18 2022
226 views

សម្រស់ដ៏សែនលេចធ្លោមិនចេះចាស់របស់តារាសម្តែងថៃ aum patcharapa បានធ្វើឱ្យមហាជនគាំទ្រទាំងក្មេងចាស់ប្រុសស្រីតាមដានឆ្កឹះរករូបមន្តក្មេងជាងវ័យរបស់នាង ដោយចោទសញ្ញាសួរគ្រប់ទិសទី ខណៈពេលដែលចូលមកដល់ពេលបច្ចុប្បន្នតារាសម្តែងរូបនេះ មានអាយុ ៤៣ផ្លាយទៅហើយ តែបើក្រឡេកទៅប្រជាប្រិយភាពវិញ កាន់តែល្បីល្បាញលើសដើម។

យោងទៅតាមប្រភពចេញផ្សាយ newsdirectory3.com បានឱ្យដឹងភាពស្រស់ស្អាត កើតឡើងមកបានពីទម្លាប់ប្រចាំថ្ងៃរបស់នាង ដោយចំណុចសំខាន់ដំបូងនោះ គឺ aum patcharapa មិនចោលទម្លាប់គេងឱ្យបានគ្រប់គ្រាន់ផងដែរ។ ជាងនេះទៅទៀត ទម្លាប់ដែលធ្វើឱ្យបណ្ដាអ្នកគាំទ្រ កោតសរសើរនាងកាន់តែខ្លាំងនោះ គឺ aum patcharapa ពេលចូលគេង នាងមានទម្លាប់ដាក់ផ្ទៃមុខឡើងលើជានិច្ច ដើម្បីកុំឱ្យប៉ះទៅនឹងខ្នើយកើយ។ ព្រោះថានៅពេលយប់បើមានទម្លាប់គេងដាក់មុខផ្អឹបជាប់នឹងខ្នើយ ឬត្រដុសនឹងខ្នើយ អាចធ្វើឱ្យស្បែកមុខមានស្នាមផ្សេងៗ ជាពិសេសគឺអាចកើតស្នាមជ្រីវជ្រួញបានដោយងាយ។

ចំណែកឯចំណុចពិសេសបន្ទាប់ តារាស្រីរូបនេះ មានទម្លាប់ប្រើឡេការពារកម្តៅថ្ងៃ ពីព្រោះថា​ឡេការពារកម្តៅថ្ងៃពិតជាចាំបាច់ខ្លាំងណាស់សម្រាប់ស្បែក ជាពិសេសអ្នកដែលចេញក្រៅ ឬត្រូវកម្តៅថ្ងៃញឹក ព្រោះថាប្រមាណជា ៩០% ភាពចាស់នៃស្បែកគឺបណ្តាលមកពីពន្លឺព្រះអាទិត្យជាពិសេសចំពោះមនុស្សដែលមានស្បែកស្តើង ហើយបើនិយាយពីហានិភ័យដែលកាន់តែគួរឱ្យខ្លាចនោះគឺប្រឈមនឹងការកើតជំងឺស្បែកឡើងសរសៃក្រហម ឬអាចឈានទៅដល់មហារីកស្បែក។ ហេតុនេះហើយ Aum- Patcharapa តែងប្រើប្រភេទSUNSCREEN ដែលមានកម្រិតSPF50+ PA +++ ជំនួយស្បែកមុខជានិច្ច។

ជាងនេះទៀតសោតអ្វីដែលខ្វះមិនបាននោះប្រើទឹក Toner ទុកជូតសម្អាត ដោយហេតុថា មនុស្សស្រីសម័យថ្មី ពិតណាស់តែងមានគ្រឿងសម្អាងមួយចំនួនលើស្បែកមុខដើម្បីបង្កើនទំនុកចិត្តមុននឹងចេញទៅណាម្តងៗ។ តែពេលវិលត្រលប់មកផ្ទះវិញ បញ្ហាបរិយាកាសរួមផ្សំជាមួយនឹងប្រភេទគ្រឿងសម្អាងទាំងនោះនឹងបង្កបាក់តេរីបំផ្លាញកោសិកាស្បែក ប្រសិនណាមិនសម្អាតឱ្យស្អាតទេ មុខជាឡើងមុនជាមិនខាន។ ហេតុនេះ ហើយទើប Aum- Patcharapa តែងតែប្រើប្រភេទទឹក Toner ជូតសម្អាតមុខជានិច្ចមុនពេលលុបមុខនឹង Foamលាងមុខ។

រីឯលក្ខណៈពិសេសចុងក្រោយនោះ គឺការបន្ថែមនូវអាហារបំប៉នដល់ស្បែក ដោយភាគច្រើន Aum- Patcharapa មានប្រភេទផលិតដែលផ្តល់នូវវីតាមីន C និង សារធាតុចិញ្ចឹមដល់ស្បែកដូចជាប្រភេទខូឡូជែន ដែលវាមានអត្ថប្រយោជន៍ជួយបន្តឹងស្បែកមុខ ពន្យារភាពចាស់ បណ្តុះកោសិកាស្បែកឱ្យកាន់តែមានសភាពម៉ត់រលោងជានិច្ច។

បន្ថែមពីនេះទៅទៀត Aum- Patcharapa ក៏មានរបបអាហារ និង ការហាត់ប្រាណជាប្រចាំដូចគ្នាដែរ ព្រោះវាជារឿងដែលខ្វះមិនបានក្នុងការថែរក្សារូបរាង និងសម្ជស្សចាប់តាំងពីខាងក្នុងមកដល់ក្រៅ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1343

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 27 2025
កត់សម្គាល់! រោគសញ្ញាទាំង ៥ បង្ហាញថាអ្នកកំពុងមានបញ្ហាផ្លូវចិត្ត
#កុមារAugust 27 2025
ឪពុកម្តាយប្រើខោទឹកនោមបែបនេះ ប៉ះពាល់ដល់ផ្លោ/កនោម និងតម្រង//នោមរបស់កុមារតូចៗ ណាស់
#ជំងឺAugust 27 2025
តាមន្ទីរពេទ្យកាល់ម៉ែត៖ ជំងឺស្អិតស្បូ/.នជាមូលហេតុធ្វើឱ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈា/មរដូវតិច
#ព័ត៌មានAugust 26 2025
ខាងរដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យទីតាំងអាជីវកម្មទាំងនេះផ្អាកដំណើរការ ២ថ្ងៃសិន
#សម្រស់August 26 2025
រាងចាស់មែន តែសម្រស់បាន! កញ្ញា Yoona ប្រើ ៥គន្លឹះនេះរក្សាសម្រស់ឱ្យក្មេងជាងវ័យ
#អាហារAugust 26 2025
ប្រេងឆាធម្មជាតិ ១នេះ ពិតជាមានគុណសម្បត្តិប្រឆាំងទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia