ព័ត៌មាន
ដំណឹងល្អ! ក្រុមហ៊ុន Ample និងក្រុមហ៊ុន S’trei Corporation ចុះMOUទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ក្នុងតម្លៃសមរម្យ  
Vuthea Morn
January 21 2026
200 views

ក្រុមហ៊ុន Ample Agro Product Co., Ltd សហការជាមួយក្រុមហ៊ុន S’trei Corporation Co., Ltd បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយ សហគមន៍កសិកម្មផលិតស្វាយចន្ទីសរីរាង្គ ខេត្តព្រះវិហារ ស្តីពី “កិច្ចសហការប្រតិបត្តិការគាំទ្រ និងជម្រុញផលិតកម្មស្វាយចន្ទីសរីរាង្គ” ក្រោមការសម្របសម្រួលរបស់ សហព័ន្ធស្វាយចន្ទីកម្ពុជា។

ពិធីនៃការការចុះ MoU នេះ មានគោលបំណងរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ គុណភាព និងនិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពកសិករ និងការអភិវឌ្ឍវិស័យកសិកម្មសរីរាង្គនៅកម្ពុជា។

ក្នុងកិច្ចសហការនេះ មានសហគមន៍កសិកម្មចន្ទីចំនួន ៥ សហគមន៍ ចូលរួម,មាន ៤ សហគមន៍មកពីស្រុករវៀង និង ១ សហគមន៍មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សហគមន៍ទាំងនេះអាចផលិតស្វាយចន្ទីសរីរាង្គបានប្រមាណ ជាង ២០០ តោន ដែលមានតម្លៃតាមទីផ្សារជាក់ស្តែង។

ក្រោម MoU នេះ ក្រុមហ៊ុន Ample Agro Product និង S’trei Corporation Co., Ltd នឹងផ្តល់ការគាំទ្រ​ដូចជា៖

 1. ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយសហគមន៍ទទួលបានវិញ្ញាបនបត្រស្វាយចន្ទីសរីរាង្គ

 2. ទទួលបញ្ជាទិញស្វាយចន្ទីពីសហគមន៍ ដើម្បីយកទៅកែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប (អាល្លឺម៉ង់) និងសហរដ្ឋអាមេរិក

ជាមួយគ្នានេះ ក្រុមហ៊ុន Ample Agro Product បានបញ្ជាក់ថា គោលដៅរបស់ខ្លួនមិនត្រឹមតែកែច្នៃស្វាយចន្ទីធម្មតា និងសរីរាង្គប៉ុណ្ណោះទេ ប៉ុន្តែបន្តអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មឲ្យស្របតាមគោលការណ៍៖

 • Fair Trade — ផ្តល់តម្លៃយុត្តិធម៌ និងចែករំលែកតម្លៃបន្ថែមទៅកាន់កសិករ

 • Forest Alliance / Rainforest Alliance-aligned — អភិរក្សធនធានធម្មជាតិ កាត់បន្ថយការបំផ្លាញព្រៃឈើ និងលើកកម្ពស់កសិកម្មដែលគោរពបរិស្ថាន

សូមបញ្ជាក់ផងដែរថា “ពេលកសិកររឹងមាំ គុណភាពក៏រឹងមាំ។ ពេលដី និងព្រៃឈើត្រូវបានថែរក្សា អនាគតកូនចៅយើងក៏រឹងមាំដែរ” នេះជាទស្សនៈដែលជំរុញឲ្យ Ample Agro Product និង S’trei Corporation Co., Ltd ជ្រើសរើស “ដំណើររួមគ្នា” ជាមួយសហគមន៍ ដើម្បីអភិវឌ្ឍវិស័យស្វាយចន្ទីសរីរាង្គកម្ពុជា ឱ្យមានភាពរឹងមាំ និងចីរភាពយូរអង្វែង៕

2026 01 21 11.50.122026 01 21 11.50.032026 01 21 11.49.58

W

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

From Surplus to Something Special: A fund-raising event
Kaochou Ly
October 26 2026
77 views

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
3 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
201 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia