សម្រស់
កើតមុនពេញមុខលាបអ្វីក៏មិនបាត់! វេជ្ជ.ប្រាប់វិធីងាយៗ ព្យាបាលមុនគ្រប់ប្រភេទអស់ពីមុខមិនកើតវិញ
Mourn Kunthea
July 25 2023
7.9 K views

ជាធម្មតាមុនដែលកើតនៅលើស្បែកមុខរបស់មនុស្សយើងម្នាក់ៗគឺបណ្តាលមកពីមូលហេតុខុសៗពីគ្នា​ អ្នកខ្លះកើតមុនដោយសារប្រើផលិតផលខុស លាងសម្អាតមុខមិនស្អាត ញ៉ាំអាហារមិនត្រឹមត្រូវ ក្រពេញខ្លាញ់ផលិតខ្លាញ់លើសចំនួន ឬខ្លះទៀតកើតមុនដោយសារការប្រែប្រួលអរម៉ូនដូចជាស្រ្តីមកវដ្តរដូវ ឬបុរសដែលទើបនិងពេញវ័យជាដើម។

បើតាមការសម្ភាសន៍ជាមួយ វេជ្ជបណ្ឌិត នន់ រស្មី General Manager BC Skin Clinic បានចែករំចែកថា ជាទូទៅបញ្ហាមុនជាបញ្ហាមួយដែលមនុស្សទាំងបុរសនឹងស្រ្តីជួបប្រទះភាពច្រើននៅពេលពេញវ័យ។ ហើយបញ្ហាមុននេះទាមទារឱ្យមានការព្យាបាលតាមក្បួនខ្នាតត្រឹមត្រូវ យកចិត្តទុកដាក់ទើបជាបាត់។

ក្នុងនោះដែរ ការជ្រើសផលិតផលប្រើប្រាស់ ការលាងសម្អាតមុខឱ្យបានស្អាត ប្តូរទម្លាប់ញ៉ាំអាហារជាដើម និងវិធីជាច្រើនទៀត សុទ្ធតែអាចជួយក្នុងការព្យាបាលមុនឱ្យបាត់ពីមុខ។ ស្របជាមួយគ្នានេះដែរ បើទោះជាមុនអាចព្យាបាលជាក៏ពិតមែន ប៉ុន្តែប្រសិនជាបន្ទាប់ពីព្យាបាលជាហើយ អ្នកមិនចេះក្បួនក្នុងការការពារ និងថែទាំស្បែកមុខឱ្យបានត្រឹមត្រូវទេនោះ មុននឹងត្រឡប់មកកើតនៅលើស្បែកមុខរបស់អ្នកសារជាថ្មីម្តងទៀត ហើយអាចលើសដើមទៀតផង។

ខាងក្រោមនេះជាក្បួនសម្អាតមុនគ្រប់ប្រភេទចេញពីមុខ កុំឱ្យកើតមកវិញ៖

១. ក្បួនលាងសម្អាតមុខ៖ ត្រូវលាងមុខ ២ដងក្នុង១ថ្ងៃ ដោយប្រើហ្វូម ឬសាប៊ូលាងសម្អាតស្បែកមុខដែលមិនមានជាតិកាត់ធ្វើឱ្យស ឬជាប្រភេទសាប៊ូលាយផ្សំសារធាតុកាត់ខ្លាំងបង្កឱ្យស្បែកមុខស្ងួត

២. ក្បួនប្រើផលិតផល៖ ជ្រើស skin care មកកម្ចាត់ខ្លាញ់ជាប្រភេទ គ្រីមឬជែល ដែលមានសារធាតុផ្សំមកពី Adapalene, Azeleic acid, Benzoyl pyroxide, Glycolic acid, Salicylic acid, Retinoid ( vitamin A ) ដែលសារធាតុទាំងអស់នេះវាមានតួនាទីជួយទប់ស្កាត់កុំឱ្យកោសិកាស្បែកមុខរបស់អ្នកផលិតខ្លាញ់លើស។

៣. ក្បួនញ៉ាំអាហារ៖ ញុំារបបអាហារដែលសម្បូរទៅដោយ ជីវជាតិ រួមមានបន្លែផ្លែឈើក្រូច ម៉ោមអាហារវីតាមីនC ផឹកទឹកឱ្យបាន១ថ្ងៃ២លីត្រ។ ចៀសអាហារដែលបង្កឱ្យកើតមុនដូចជា ស៊ុត អាហារផ្អាប់ ផ្អែម ប្រៃ អាហារផ្ទុកជាតិខ្លាញ់ច្រើន រួមទាំងគ្រឿងស្រវឹងជាដើម។

៤. ក្បួនគេង៖ ការគេងគឺប៉ះពាល់ខ្លាំងទៅដល់សុខភាពស្បែកនិងសម្រស់របស់អ្នក។ ប្រសិនបើគេងមិនបានគ្រប់គ្រាន់ គឺធ្វើឱ្យកោសិកាស្បែកពីខាងក្នុងផលិតយឺត ជាហេតុនាំឱ្យកោសិកាចាស់ងាប់ៗនៅកកផ្តុំនៅលើស្បែកបង្កទៅជាមុន។ មួយវិញទៀត អនាម័យនៅកន្លែងគេងដូចជា កម្រាលពូក មុង ភួយ ស្រោមខ្នើយកើយ ស្រោមខ្នើយអោប ត្រូវបោកទឹកសម្អាតឱ្យបាន១សប្តាហ៍ម្តង ដើម្បីការពាកុំឱ្យធូលីដី មេរោគទុំជាប់។

ក្រៅពី៤ចំណុចខាងលើនេះហើយ អ្វីដែលអ្នកត្រូវដោះស្រាយបន្តគឺ កាត់បន្ថយស្ត្រេស បន្ធូរអារម្មណ៍ទៅតាមវិធីសាស្ត្រផ្សេងៗដូចជា ការអានសៀវភៅ សម្រាកលំហែ ដំណើរកំសាន្ត ឬធ្វើលំហាត់ប្រាណបែបស្រាល...៕

អត្ថបទដោយ៖ គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទថ្មីៗ
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia