សម្រស់
ឆ្ងល់ទេ! អ្នកខ្លះគ្មានមុនលើមុខ តែបែជាមានមុនខ្នងឡើងទៅវិញមកពីអ្វី? នេះជាមូលហេតុបង្ករ
Mourn Kunthea
February 12 2022
282 views

អ្នកណាខ្លះកំពុងតែជួបបញ្ហាមុនខ្នង? ធុនទ្រាន់ណាស់មែនទេ? មុនខ្នងខ្លះធំៗដូចបូសអញ្ចឹង មិនត្រឹមតែបង្ករឱ្យការឈឺចាប់ទេ គឺធ្វើឱ្យយើងខ្មាសគេថែមទៀតផង។ ពេលខ្លះចង់ពាក់ខោអាវវាលខ្នងក៏មិនហ៊ានដោយសារតែមុនច្រើនពេក ហើយស្នាមឡើងពេញខ្នង និយាយទៅគឺគ្មាទំនុកចិត្តលើខ្លួនឯងតែម្ដង។

ក៏ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងលើកយកមូលហេតុដែលធ្វើឱ្យកើតមុនខ្នង ហើយនឹងប្រភេទមុនដែលកើត បន្ថែមពីនេះខ្ញុំដកស្រង់យកដំណោះស្រាយល្អៗសម្រាប់លោកអ្នក ទាំងអស់នោះរួមមាន៖

១.មុនក្បាលស

មុនប្រភេទនេះ ពេលកើតម្ដងៗធ្វើឱ្យស្បែកដំបៅនៅត្រង់មុខមុន ហើយមានរូបរាងក្បាលពណ៌ផ្កាឈូកតូចៗនៅលើស្បែកខ្នង វាកើតឡើងពីការផលិតខ្លាញ់លើសនៅលើស្បែកខ្នង ប៉ះជាមួយខ្យល់អាក្រក់ពីខាងក្រៅ ធ្វើឱ្យវាបង្កជាមុន។ ម្យ៉ាងវិញទៀត វាអាចបណ្ដាលមកពីកត្តាបម្រែបម្រួលអរម៉ូនរបស់អ្នកផងដែរ។

២.មុនក្បាលខ្មៅ

មុនប្រភេទនេះ គឺមានរូបរាងជាំខ្មៅនៅលើស្បែកត្រង់រន្ធរោម វាកើតឡើងដោយសារបាក់តេរី ដី ធូលី ដែលធ្វើឱ្យបិទស្ទះគល់រោមត្រង់រន្ធរោម ដែលអ្នកមិនបានសម្អាតបានស្អាតនៅពេលអ្នកងូតទឹក។ ដូចនេះ ដំណោះស្រាយល្អបំផុត គឺពេលងូតទឹកគួរយកស្បៃឬ ប្រដាប់ដុសខ្លួនមកត្រដុសខ្នងឱ្យជ្រះជាតិដី ក្អែលខ្នងឱ្យអស់ពីរន្ធរោម ទើបគ្មានហានិភ័យនៃមុនខ្នងប្រភេទនេះ។

៣.មុនខ្ទុះ ឬមុនCyst Cyst

មុនប្រភេទនេះ គឺមានទំហំធំៗណាស់ ហើយមានខ្ទុះច្រើនទៀតផង។ មុនប្រភេទនេះ គឺភាគច្រើនបណ្ដាលមកពីពពួកបាក់តេរី ដែលមានជាប់នៅលើសក់ កម្រាលគេង ភួយខ្នើយ​ ដែលពោពេញដោយមេរោគផ្សិត មកប៉ះជាមួយស្បែកខ្នងអ្នក បង្ករជាការរលាកស្បែកខ្នង និងធ្វើឱ្យខ្នងបង្កជាមុនខ្ទុះ។ ក្រៅពីកត្តាកង្វះអនាម័យ ក្នុងនោះមានកត្តាអម៉ូនដែលជាកត្តាជំរុញឱ្យកើតមុននេះផងដែរ នៅពេលអរម៉ូនប្រែប្រួលខ្លាំង។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងស្រដៀងគ្នាថា​ ប្រសិនកូនក្មួយទាំងអស់គ្នាចង់បានផ្ទៃមុខស ស្បែកខ្នងរលោង គឺត្រូវ បោកកម្រាលពូក ស្រោមខ្នើយ ភួយឱ្យបានស្អាត, កក់សក់រៀងរាល់ថ្ងៃ ដើម្បីកម្ចាត់បាក់តេរី មេរោគផ្សិតដែលមាននៅជាប់នឹងរបស់ប្រើប្រាស់ទាំងនេះ។ ម្យ៉ាងទៀត ហាមដាច់ខាតយកក្រចកដៃ មកកេះមុខមុន ដែលនាំផ្ទៃដំបៅ ចេញឈាម ចម្លងមេរោគទៅកន្លែងផ្សេងទៀត៕

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia