សម្រស់ធ្វើឱ្យមនុស្សមានភាពជឿជាក់លើខ្លួនឯង។ ហេតុអ្វីមនុស្សខ្លះ មានវ័យចាស់ជាងអាយុ? ហេតុអ្វីមានអ្នកខ្លះទៀត មានវ័យក្មេងជាងអាយុ? ព្រោះតែទម្លាប់រស់នៅប្រចាំថ្ងៃនេះឯង។ តាមលោកយាយ Maye Musk មានវ័យ ៧៣ឆ្នាំ ជាម្តាយរបស់លោកមហាសេដ្ឋីElon Musk មានចម្លើយផ្តល់ឱ្យអ្នក ទោះបីគាត់មានវ័យចាស់ក៏ដោយ ប៉ុន្តែសម្រស់របស់គាត់នៅតែក្មេងជាងអាយុ។
លោកយាយ Maye Musk បាននិយាយថា អ្នកត្រូវមើលថែស្បែករបស់អ្នក បើមិនដូច្នេះទេ អ្នកចាប់ផ្តើមមើលកញ្ចក់ហើយមិនចូលចិត្តខ្លួនឯងទេ រួចហើយអ្នកក៏លែងមានទំនុកលើខ្លួនឯងដែរ”។ គាត់បានប្រើប្រាសសាប៊ូលាងមុខដែលមានគុណភាពខ្ពស់ដើម្បីការពារស្បែកមុខឱ្យស្រស់ស្អាត។ គាត់បានបន្ថែមថា ការញ៉ាំផ្លែនិងបន្លែច្រើនមុខក្នុងមួយថ្ងៃ វាមិនត្រឹមតែជួយស្បែកក្មេងជាងវ័យនោះទេ អារម្មណ៍ក៏ស្រស់ថ្លានិងស្រួលខ្លួនដែរ។ បើខ្ញុំស្រេកទឹក ខ្ញុំចូលចិត្តផឹកទឹកផ្លែឈើ និងទឹកធម្មតាបន្តិច វាគាំទ្រស្បែកសម្រស់ស្បែករបស់ខ្ញុំបានល្អណាស់”។
អាហារដែលហូបរួចហើយមានអារម្មណ៍ល្អ វាជួយរាងកាយរឹងមាំ។ ប៉ុន្តែលោកយាយក៏បានលើកឡើងដែរថា “បើអ្នកមិនចូលចិត្តរសជាតិ ក៏មិនគួរផឹកវា និងហូបអាហារហ្នឹងដែរ ទោះបីវាជួយសុខភាពរបស់អ្នកក៏ដោយ”។ ពេលគ្មានអារម្មណ៍ហូបអាហារជាពេលអ្នកមានអារម្មណ៍ខឹងនោះ តើរសជាតិបានផ្តល់រាងកាយរបស់អ្នកច្រើនកម្រិតណា? ចម្លើយគឺតិចបំផុត។ សម្រាប់អាហាររបស់គាត់សាមញ្ញ តែមិនធម្មតានោះទេ មានដូចជា គ្រាប់ល្ពៅ ដំឡូងជ្វា ស្ពៃខ្មៅ បៃតង ប្រូខូលី និងផ្កាខាត់ណាខៀវ... គាត់បានបង្កើតទម្លាប់ញ៉ាំអាហារសម្បូរទៅដោយវីតាមីនដែលរៀបចំតាមរបៀបដែលគាត់ពិតជាចូលចិត្តផងដែរ។ ទម្លាប់ហូបអាហារបែបនេះ នាំឱ្យសម្ផស្សរបស់គាត់ក្មេងជាងវ័យ មានភាពទាក់ទាញអារម្មណ៍របស់មហាជនជុំវិញពិភពលោកតែម្តង។
លោកយាយ Maye Musk មានអាថ៌កំបាំងមួយទៀតដែលជួយឱ្យគាត់ក្មេងជាងវ័យគឺផ្លូវចិត្ត។ គាត់តែងតែមានអារម្មណ៍រីករាយជាមួយជីវិត ហើយរីករាយជាមួយការងាររបស់គាត់ជានិច្ច វាធ្វើឱ្យគាត់មានសុភមង្គលផ្លូវចិត្តល្អណាស់។ ហើយគាត់សប្បាយចិត្ត ពេលគាត់បានផ្តល់បទពិសោធន៍ និងគំនិតឱ្យមនុស្សជំនាន់ក្រោយដើម្បីរៀនសូត្រ។ ពេលគាត់កាន់តែចាស់ គាត់មានអារម្មណ៍ថានៅក្នុងខ្លួនគាត់សល់ថាមពល និងវត្ថុល្អៗ ជាច្រើននៅក្នុងរាងកាយរបស់គាត់។ សរុបឱ្យខ្លីក្នុងការថែរក្សាសម្រស់លោកយាយ Maye អារម្មណ៍សប្បាយនឹងជីវិតរបស់គាត់ មានផែនការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ និងការញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងទឹកដោះគោឲ្យបានច្រើន។ គាត់មានផែនការសុខភាពដ៏ល្អបំផុតជាគម្រោងមួយដែលគាត់នឹងប្រកាន់ខ្ជាប់អស់ ៥០ឆ្នាំមកហើយ លទ្ធផលឱ្យគាត់មានសម្រស់ក្មេងជាងវ័យហ្នឹងឯង៕ អត្ថបទដោយ៖ ទ្រ សុភាព
លោកអ្នកអាចទិញសៀវភៅ "លំហូរចិត្ត" តាម https://t.me/hangchhengH24