ទម្លាប់ពេលព្រឹករបស់អ្នកជាកត្តាដ៏សំខាន់ដែលកំណត់គុណភាពនៃលទ្ធផលកិច្ចការនិងសុខភាពរបស់អ្នក។ នេះជាគន្លឹះចំនួន៥ ដើម្បីជួយអ្នកសម្រកគីឡី ឱ្យអារម្មណ៍រីករាយទាំងព្រឹកដោយមិនចាំបាច់ថ្ងៃស្អែក។ ទម្លាប់ទីមួយគឺថា ការភ្ញាក់ពីគេងតាមម៉ោងកំណត់ពេលព្រឹក ជួយអ្នកគ្រប់គ្រងចង្វាក់ circadian ជាចង្វាក់នៃការគេងពេលយប់ឱ្យលក់ស្រួលបំផុត។ ពេលអ្នកគេងបានគ្រប់គ្រាន់ ភ្ញាក់ពេលព្រឹកក៏មានថាមពល ការពារឡើងគីឡូ ហើយឱ្យអ្នកមានសមត្ថភាពអាចផ្តោតអារម្មណ៍កាន់តែល្អក្នុងការងារផងដែរ។ អ្នកគួរចូលគេងមុនម៉ោង ១០យប់ ហើយក្រោកពីដំណេកនៅម៉ោង ៥ឬ៦ព្រឹកហើយចូររក្សាទម្លាប់នេះ លទ្ធផលរបស់អ្នកគឺអារម្មណ៍ល្អនិងមិនឡើងគីឡូនោះទេ។
ទម្លាប់ទី២ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារពេលព្រឹកដើម្បីសម្រកគីឡូ។ រាងកាយរបស់អ្នកទំនងជាខ្សោះជាតិទឹកបន្ទាប់ពីគេងអស់មួយយប់។ ផឹកទឹកភ្លាមៗ ពេលអ្នកក្រោកពីដំណេកជួយផ្តល់ជាតិទឹក និងជួយតម្រងនោមរបស់អ្នកកម្ចាត់ជាតិពុល។ បន្ទាប់ពីអ្នកភ្ញាក់ពីគេងពីរទៅបីម៉ោង អ្នកគួរហូបអាហារសម្បូរជាតិប្រូតេអ៊ីនដែលមានសុខភាពល្អដូចជា ទឹកដោះគោជូរ កាហ្វេ សាច់មាន់ ត្រី ស៊ុត ផ្លែឈើ នំប៉័ងស្រូវសាលី...ជួយអ្នកស្រកគីឡូ។
សម្រាប់ទម្លាប់ទីបីវិញគឺហាត់ប្រាណបញ្ចុះខ្លាញ់ បង្កើនអារម្មណ៍រីករាយ។ ការហាត់ប្រាណពេលព្រឹកមានប្រយោជន៍សម្រាប់សុខភាពផ្លូវកាយ(ដុតខ្លាញ់) និងផ្លូវចិត្ត(អារម្មណ៍រីករាយ បាត់ភាពស្មុគស្មាញ)។ ព្រោះវាជួយរំញោចរាងកាយឱ្យបញ្ចេញអរម៉ូនរីករាយ និងបន្ធូរអារម្មណ៍ឱ្យអ្នកមានសមត្ថភាពអាចផ្តោតគំនិតលើកិច្ចការប្រចាំថ្ងៃបានលទ្ធផលល្អបំផុត។ អ្នកអាចធ្វើលំហាត់ប្រាណដូចជា ដើរ រត់តិច ហាត់យូហ្គា លើកដុំដែក និងរាំជាដើម។
អនុវត្តការគិតក្នុងភាពស្ងប់ស្ងាត់បង្កើនថាមពលក្នុងចិត្តលុបបំបាត់ភាពស្មុគស្មាញចេញពីចិត្តមានប្រសិទ្ធភាពបំផុត។ ការផ្ដោតចិត្តគំនិតក្នុងពេលបច្ចុប្បន្ននាំឱ្យអារម្មណ៍របស់អ្នកមូលហើយស្ងប់ពេញមួយថ្ងៃ។ ដើម្បីអនុវត្តសតិអារម្មណ៍នេះ អ្នកគួរតែជ្រើសរើសកន្លែងស្ងប់ស្ងាត់ ដូចជាបន្ទប់គេង ឬបន្ទប់ទឹករបស់អ្នកដោយដកដង្ហើមមួយៗ ដោយមានសតិអារម្មណ៍ដើម្បីធ្វើឲ្យចិត្តរបស់អ្នកស្ងប់ និងកាត់បន្ថយអារម្មណ៍ភាពតានតឹង។
ទម្លាប់ចុងក្រោយគឺអាន។ ការអានសៀវភៅពេលព្រឹក ពិតជាមានប្រយោជន៍ដល់ខួរក្បាលខ្លាំង ពីព្រោះខួរក្បាលត្រូវការចំណោះដឹង និងធ្វើឱ្យការគិតបានល្អ។ ពេលអ្នកក្រោពីគេង កុំលេងទូរស៍ព្ទ វាធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងមានជំងឺស្រ្តេសផង(អក់ម៉ូនផលិតមិនទន់)។ អ្នកគួរចំណាយពេលអានសៀវភៅ ត្រឹមតែ១៥ ទៅ៣០ នាទីបានហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព