សម្រស់
៤វិធីធ្វើឱ្យអ្នកឈប់នឹកនា និងនៅអាឡោះអាល័យដល់សង្សារចាស់
Sitha Tek
September 15 2021
322 views

តើអ្នកដឹងទេ ថាហេតុអ្វីអ្នកមិនអាចបំភ្លេចសង្សារចាស់របស់អ្នកបាន? គឺដោយសារតែអ្នកស្រឡាញ់គេខ្លាំងពេក អ្នកមើលឃើញតែពីចំណុចល្អរបស់គេ អ្នកនៅតែព្យាយាមរំលឹកពីគេ អ្នកនៅតែគិតថាគេ​នៅតែស្រឡាញ់អ្នកដូចដែលអ្នកស្រឡាញ់គេ ឬអាចថាពេលខ្លះមកពីអនុស្សាវរីយ៍របស់អ្នកនឹងរូបគេវាមានច្រើនដែលធ្វើឱ្យអ្នកមិនអាចបំភ្លេចបាន។

ពិតមែនហើយ នៅពេលអ្នកចាប់ផ្ដើមស្រឡាញ់នរណាម្នាក់ វាប្រៀបបីដូចអ្នកបានឆ្លាក់រូបនិងឈ្មោះរបស់គេក្នុងបេះដូងរបស់អ្នកអញ្ចឹង ហើយរាល់សកម្មភាព ពាក្យសម្ដីរវាងអ្នកនឹងរូបគេគឺ បានថតនិងរក្សាទុកក្នុងខួរក្បាលរបស់អ្នកជានិច្ចមិនថាជារឿងល្អ ឬរឿងអាក្រក់នោះទេ។​ ម្យ៉ាង ប្រសិនបើអ្នកនឹងរូបគេស្រឡាញ់គ្នាក្នុងរយៈពេលយូរ នោះអនុស្សាវរីយ៍និងការចងចាំក៏មានច្រើនផងដែរ ហើយវាប្រាកដជាពិបាកនឹងបំភ្លេច ក៏ប៉ុន្តែអ្នកអាចធ្វើវាបានដោយសន្សឹមៗ។ ក្នុងនោះ ខ្ញុំបានលើកយកចំណុចខ្លឹមៗចំនួន៤ចំណុចដែលអាចជួយបន្ធូរចិត្តអ្នកឱ្យឈប់គិត ឈប់នឹកនាពីសង្សារចាស់របស់អ្នកបាន៖

១.លុបរូបភាពរវាងអ្នកនិងសង្សារចាស់៖ មិនថារូបនោះអ្នកស្រឡាញ់ប៉ុណ្ណា រូបនោះធ្លាប់ផ្ដល់ក្ដីសុខដល់ចំណីចក្ខុរបស់អ្នកយ៉ាងណាក៏ដោយ គឺអ្នកត្រូវតែលុបវាចេញឱ្យអស់ ដើម្បីកុំឱ្យអ្នកឃើញនាថ្ងៃក្រោយ។ អ្នកត្រូវចាំថា រូបភាពទាំងនោះវានឹងលងបន្លាចចិត្តអ្នកគ្រប់ពេលវេលាដែលអ្នកសម្លឹងមើលវា វានឹងផ្ដល់ការចងចាំដល់ខួរក្បាលរបស់អ្នក វានឹងភ្ញោចឱ្យចិត្តនិង អារម្មណ៍របស់អ្នកចេះតែនឹករលឹកដល់រូបគេ ដែលធ្វើឱ្យអ្នកកាន់តែនឹកគេខ្លាំងលើសដើម និងគ្មានថ្ងៃបំភ្លេចគេបាន។

២.លុបសារដែលធ្លាប់លេងជាមួយសង្សារចាស់៖ សារដែលធ្លាប់លេងជាមួយគេ សម្លេងសារដែលធ្លាប់ឆ្លើយឆ្លងជាមួយគេ គឺត្រូវតែលុបចេញពីទូរសព្ទ ឬកុំព្យូទ័រអ្នកឱ្យអស់។ នៅពេលអ្នកព្យាយាមទុកសារទាំងនេះ ថ្ងៃណាមួយដែលអ្នកនឹកគេខ្លាំង អ្នកនឹងចាប់ផ្ដើមទៅលួចស្ដាប់សារសម្លេងចាស់ៗ អានសារចាស់ៗពីមុនៗដែលធ្វើឱ្យអារម្មណ៍ និងចិត្តរបស់អ្នកនៅតែអន្ទោងនឹកនាដល់គេធ្វើឱ្យខួរក្បាល និងអារម្មណ៍របស់អ្នករវើរវាយនឹកឃើញតែមុខរបស់គេ ដូច្នេះរាល់សារចាស់ៗដែលទាក់ទងនឹងគេ គឺគួរតែលុបចោលឱ្យអស់។

៣.ធ្វើខ្លួនឱ្យរវល់៖ អ្នកអាចចំណាយពេលគិតឱ្យបានច្រើនទៅលើការងារ ការសិក្សា កិច្ចការងារផ្ទះ ហាត់ប្រាណ ដើរលេង និយាយលេងជាមួយមិត្តភក្ត អានសៀវភៅលើកទឹកចិត្ត ឬធ្វើអ្វីផ្សេងៗទៀតដែលអាចជួយឱ្យអ្នកមានភាពរីកចម្រើនជាងមុន ក្លាហានជាងមុន និងជាមនុស្សគួរឱ្យស្រឡាញ់ជាងមុ​ន។ នៅពេលអ្នករវល់ច្រើន ខួរក្បាល និងអារម្មណ៍របស់អ្នកគ្មានពេលគិតពីរឿងរ៉ាវផ្សេងនោះទេ ដូចនេះនឹងជួយឱ្យអ្នកអាចបំភ្លេចសង្សារចាស់លឿន។

៤.ឈប់តាមដានសកម្មភាពសង្សារចាស់៖ អ្នកអាចឈប់បាន​គឺ ឈប់តាមដានសកម្មភាពរបស់គេ ការរស់នៅរបស់គេ និងរឿងរ៉ាវដែលពាក់ព័ន្ធនឹងគេទាំងអស់ ឈប់សួរនាំនរណាម្នាក់ពីរូបគេ។ ដើម្បីបញ្ឈប់រឿងទាំងនេះបាន គឺអ្នកត្រូវតែឈប់តាមដានគេតាមរយៈហ្វេសប៊ុក អ៊ីនស្រ្តាក្រាម ឈប់តាមដានStory ឈប់លួចចូលមើលប្រូហ្វាល់របស់គេ។ ដូច្នេះជម្រើសល្អបំផុតគឺ អ្នកគួរតែឈប់Follow facebookឬ Instargramរបស់គេទាំងអស់ ពេលនោះអ្នកនឹងលែងបានឃើញទង្វើ ឬសកម្មភាពរបស់គេទៀតហើយ ហើយវានឹងជួយឱ្យអ្នកឆាប់នឹងភ្លេចគេបានលឿន។

ត្រូវចាំថា មនុស្ស២នាក់បែកគ្នា គឺំមិនមែនមកពីភាគីតែម្ខាងនោះទេ ពេលខ្លះអ្នកជាមនុស្សល្អហើយ ហើយគេក៏ជាមនុស្សល្អដូចគ្នា ក៏ប៉ុន្តែអាចថាមកពីកត្តាអត្តចរិក អាកប្បកិរិយារវាងអ្នកនឹងរូបគេ មិនសមស្របគ្នា ឬមិនចុះសម្រុងគ្នា។ សង្សារចាស់ មិនមែនជាសត្រូវនោះទេ ដូចនេះសូមកុំស្អប់ កុំចងគំនុំ ឬនិយាយអាក្រក់ពីគ្នា​បើទោះអ្នកបានគ្នាហើយក៏ដោយ។ ការនិយាយដើមពីសង្សារចាស់ប្រាប់នរណាម្នាក់ សបញ្ជាក់ឱ្យឃើញថា អ្នកជាមនុស្សអាត្មានិយម​ ជាមនុស្សទាមទារចំណាប់អារម្មណ៍ ការអាណិត ឬចង់ឱ្យអ្នកដទៃគិតអាក្រក់ទៅសង្សារចាស់អ្នក ម្យ៉ាងវាធ្វើឱ្យអ្នកបាត់បង់ភាពថ្លៃថ្នូរជាខ្លួនឯង។ ដាច់ខាតកុំដើរនិយាយហែរហូរ ពីសង្សារចាស់ប្រាប់ទៅអ្នកដទៃ អ្នកគួរតែចេះរក្សាសិទ្ធឱ្យបុគ្គលម្នាក់ៗ ជាពិសេសសង្សាររបស់អ្នក ហើយថាមិនត្រូវអ្នកនឹងរូបគេអាចនឹងត្រឡប់មកស្រឡាញ់គ្នាវិញក៏ថាបាន។

សូមកុំព្យាយាមបំភ្លេចរូបគេខ្លាំងពេក កាលណាតែអ្នកព្យាយាមបំភ្លេចនរណាម្នាក់ខ្លាំងពេក ខួរក្បាលរបស់អ្នកនឹងផុសតែរូបម្នាក់នោះមកក្នុងខួរក្បាល រុញច្រាណឱ្យអារម្មណ៍របស់អ្នកដិតដាម និងពោរពេញទៅដោយរូបគេ និងនឹកនារូបគេលើសដើម។ អ្នកត្រូវចាំថា អ្នកបានចំណាយពេលយូរក្នុងការស្រឡាញ់រូបគេ ហើយគេក៏ជាមនុស្សម្នាក់ដែលធ្លាប់ត្រូវបានអ្នកឆ្លាក់ឈ្មោះក្នុងបេះដូងរបស់អ្នក រយៈពេលនៃការស្រឡាញ់វាយូរ ដូច្នេះស្នាមឈ្មោះកាន់តែដក់ជាប់ចូលជ្រៅ ដូច្នេះការកាត់ចិត្តភ្លាមៗ គឺមិនអាចទៅរួចនោះទេ។ អ្វីដែលអ្នកត្រូវធ្វើបន្តបន្ទាប់នោះ គឺត្រូវចេះស្រឡាញ់ខ្លួនឯង ខិតខំប្រឹងប្រែងធ្វើការ ខំរៀន ពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងថែទាំសុខភាពរបស់អ្នកឱ្យរឹងមាំ ថែសម្រស់និងរូបរាងរបស់អ្នកឱ្យស្អាត ធ្វើខ្លួនឱ្យក្លាយជាមនុស្សម្នាក់ដែលមានតម្លៃ និងទទួលយកការពិតចំពោះអ្វីដែលកើតឡើង។

ប្រភព៖ STYLECRAZE

អត្ថបទដោយ៖ កញ្ញា​តឹក ស៊ីថា​

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.3 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 25 2026
ប្រេងសាំងឡើងតិច! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៦នេះ ពីក្រសួងពាណិជ្ជកម្ម
#អត្ថបទ PRMarch 25 2026
នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
#ជំងឺMarch 25 2026
ស្រ្តីមានជំងឺទឹកនោមផ្អែម ចង់បានកូន ចាំបាច់ត្រូវធ្វើរឿងទាំង ៦នេះ
#ចិត្តសាស្ត្រMarch 25 2026
៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
#ចិត្តសាស្ត្រMarch 24 2026
ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
#ព័ត៌មានMarch 24 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia