មានការស្រាវជ្រាវមួយបញ្ជាក់ថា “ទម្លាប់ពេលព្រឹកមានទំនាក់ទំនងជាមួយអារម្មណ៍មនុស្សពេញមួយថ្ងៃ”។ មានអ្នកខ្លះមិនទាន់ជឿទេថា អារម្មណ៍ពេលព្រឹកមានឥទ្ធិពលខ្លាំងទៅការរស់នៅរបស់អ្នកមួយថ្ងៃតែម្តង។ បើអ្នកខឹង ឬមួម៉ៅទាំងព្រឹកហើយ មួយថ្ងៃហ្នឹងអ្នកធ្វើអ្វីចេះតែខុសមុខខុសក្រោយ យូរៗ ទៅអារម្មណ៍ឡើងស្មុគស្មាញនិងស្រ្តេស។ យើងមានទម្លាប់ចំនួន ៤នេះ ជួយរក្សាអារម្មណ៍អ្នករីករាយពេលព្រឹកហើយបន្តរីករាយពេញមួយថ្ងៃតែម្តង។
១. ការដកដង្ហើមឱ្យជ្រៅៗ ឱ្យធូចិត្ត ៖ នេះជាវិធីសាមញ្ញមួយខ្ញុំតែងតែប្រើពេលព្រឹក គឺខ្ញុំដង្ហើមចូលឱ្យជ្រៅតែរាងយឺត ហើយបញ្ចេញមកឱ្យលឿន ទើបចិត្តរបស់អ្នកធូរស្រាលចេញពីអារម្មណ៍តានតឹង ស្រ្តេស និងការព្រួយបារម្ភជាដើម។ ពេលអ្នកភ្ញាក់ពីដេកភ្លាម ចូលអ្នកសាកដងដង្ហើមឱ្យជ្រៅៗ របៀបនេះឱ្យបាន ១ទៅ២នាទី អ្នកនឹងមានអារម្មណ៍វិជ្ជមានចូលក្នុងខ្លួនមិនខានទេ។ ពេលអ្នកអាចសាកល្បង អ្នកនឹងឃើញលទ្ធផលដោយខ្លួនឯង កុំជឿណា!
២. សមាធិកាត់ស្រ្តេស៖ តាមគេហទំព័រ Verywellmin បានចុះផ្សាយថា គ្រាន់តែអ្នកចំណាយពេល៥នាទីពេលព្រឹកក្នុងការធ្វើសមាធិដើម្បីជួយកាត់បន្ថយស្រ្តេស និងជួយធ្វើឱ្យខួរក្បាលរបស់អ្នកមានភាពស្រលះល្អជាងមុន។ ការធ្វើសមាធិ ចូរអ្នកកំណត់ម៉ោងរោទិ៍ចំនួន ៥នាទីឬច្រើនជាងនេះក៏បាន ការបិទភ្នែករបស់អ្នក ហើយប្រើអារម្មណ៍ឱ្យកើតមានការសម្រាកលើរាងកាយតាមរយៈការប្រើដង្ហើមមួយៗ រយៈពេល ៥នាទី ចិត្តរបស់អ្នកនឹងមានក្តីសុខបំផុត។
៣. ចាប់ពីគ្រែរបស់អ្នក៖ លោក Gretchen Rubin ជាអ្នកនិពន្ធសៀវភៅ “ គម្រោងសុភមង្គល” បាននិយាយថា “វិធីសាមញ្ញមួយដើម្បីឱ្យអ្នកមានសុភមង្គល គឺចាប់ផ្តើពីគ្រែគេងរបស់អ្នក។” ពេលអ្នករៀបចំកន្លែងដេករបស់អ្នករួច អ្នកអាចសង្គេតពីអារម្មណ៍របស់អ្នកបាន ច្បាស់ជាមានអារម្មណ៍រីករាយ ដែលអ្នកបានធ្វើកិច្ចការទីមួយពេលព្រឹកបានល្អ។
៤. ចេះពេញលើខ្លួនឯង៖ តាមគេហទំព័រលើកទឹកចិត្ត Fearlessmotivation បានចុះផ្សាយថា ពេលព្រឹកអ្នកត្រូវនិយាយមកកាន់ខ្លួនឯងថា ពេលអ្នកចេះពេញនឹងអ្វីដែលខ្លួនមានក្នុងថ្ងៃនេះ អ្នកនឹងធ្វើឱ្យជីវិតខ្លួនមានក្តីសុខ... ការត្រេកអរជាមួយអ្វីដែលខ្លួនមាននេះ វាធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយការងារ និងពេញចិត្តរស់នៅក្នុងជីវិតពេលបច្ចុប្បន្ននេះ។ ចូរអ្នកចំណាយពេល ៣នាទី អរគុណខ្លួនឯង ដែលមានភាពរឹងមាំហ៊ានឆ្លងកាត់រឿងលំបាកៗ ទាំងឡាយក្នុងជីវិត។ ហើយអ្នកកាន់តែមានអារម្មណ៍ល្អក្នុងសកម្មភាពប្រចាំថ្ងៃកាន់តែច្រើនឡើងថែមទៀតផង៕ អត្ថបទដោយ៖ ទ្រ សុភាព
អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមហេងឆេង២៤នេះ https://t.me/hangchhengH24