អាហារ
អត្ថប្រយោជន៍ 4យ៉ាង ទទួលបានបន្ទាប់ពីផឹកទឹកដោះគោល្មៀត១កែវមុនចូលគេង
Pheakdey Pao
July 13 2024
1.2 K views

ពេលនិយាយទៅដល់ទឹកដោះគោល្មៀត បងប្អូននារីៗច្បាស់ជាដឹងហើយថា វាមានគុណប្រយោជន៍ខ្លាំងជួយថែរក្សាសរីរាង្គកាយ ប្រឆាំងការរលាក និងអ្វីដែលកាន់ជាពិសេសនោះ គឺជំនួយសុខភាពស្បែកជាប្រចាំថ្ងៃ។

ហើយក្នុងថ្ងៃប្រធានបទ១ថ្ងៃ Healthy Cambodia នឹងលើកឡើងនូវអត្ថប្រយោជន៍បន្ថែមជូនទៅកាន់បងប្អូននារីៗនឹងទទួលបាន បន្ទាប់ពីផឹកទឹកដោះគោល្មៀត១កែវមុនចូលគេងជារៀងរាល់យប់៖

១. ជួយជំរុញការគេង៖ ការផឹកទឹកដោះគោល្មៀតក្តៅឧណ្ហៗ មុនចូលគេង វានឹងអាចជះឥទ្ធិពលកាន់តែប្រសើរ ជួយធ្វើឱ្យខួរក្បាលបានស្ងប់ ចរន្តឈាមរត់ស្រួល ធ្វើឱ្យកោសិការាងកាយឆាប់សម្រាក ដែលជាហេតុជួយពន្លឿនដល់ការគេងលក់បានលឿន និងគេងលក់បានស្កប់ស្កល់ទល់ភ្លឺ។ សម្រាប់ក្នុងកម្រិតសីតុណ្ហភាព ដែលត្រូវកម្តៅទឹកដោះគោលាយនឹងម្សៅល្មៀត មិនឱ្យក្តៅពេកទេ កម្តៅត្រឹមចន្លោះពី៦០ ទៅ៧០% គឺអាចយកមកទទួលទានហើយ ពីព្រោះថាបើកម្តៅដល់ពុះអាចនឹងធ្វើឱ្យសារជាតិចិញ្ចឹមមួយចំនួនត្រូវបានបាត់បង់។

២. ធ្វើឱ្យអារម្មណ៍ប្រសើរឡើង៖ សារធាតុសកម្មនៅក្នុងល្មៀតដែលគេហៅថា curcumin បូករួមជាមួយនឹងសារធាតុ វីតាមីន D ដែលមាននៅក្នុងទឹកដោះគោ នឹងដើរតួនាទីព្រមគ្នាចូលទៅជំនួយដល់សុខភាពផ្លូវចិត្ត ធ្វើឱ្យអារម្មណ៍ឆាប់ស្ងប់ កាត់បន្ថយបញ្ហាស្ត្រេសតានតឹងក្នុងអំឡុងពេលយប់ និងការពារសុខភាពផ្លូវចិត្តចេញពីជំងឺធ្លាក់ទឹកចិត្ត។

៣. ជំនួយដល់មុខងារខួរក្បាល និងបង្កើនការចងចាំ៖ សារជាតិ glutathione និងសមាសធាតុផ្សេងទៀតក្នុងទឹកដោះគោ ផ្សំជាមួយនឹងសារជាតិប្រឆាំងអុកស៊ីតកម្មក្នុងល្មៀត អាចជួយជម្រុញដល់មុខងារខួរក្បាលឱ្យមានដំណើរការល្អ បង្កើនអង្គចងចាំ និងកាត់បន្ថយនៃបញ្ហាជំងឺភ្លេចភ្លាំង វង្វេង ដាច់សរសៃឈាមខួរក្បាលផងដែរ។

៤. ជំនួយស្បែក៖ សមាសធាតុសកម្មនៅក្នុងល្មៀតមានអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា ដែលមានលក្ខណៈសម្បត្តិជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ការពារស្បែកមិនប្រឈមមុខនឹងបញ្ហារលាកផ្សេងៗ។ ចំណែកឯនៅក្នុងទឹកដោះគោវិញ ក៏មានប្រយោជន៍បន្ថែមផងដែរ ក្នុងការជួយដល់កោសិកាស្បែក និងជួសជុលកោសិកាខូចខាតដែលមាននៅក្នុងស្រទាប់ស្បែក ជួយសុខភាពស្បែកឱ្យមានសភាពម៉តរលោង ភ្លឺថ្លា និងក្មេងជាងវ័យថែមទៀត។

ដោយឡែក ទាក់ទិនទៅនឹងការទទួលទានប្រភេទទឹកដោះគោល្មៀតជាប្រចាំ មានបងប្អូនមួយចំនួនលើកឡើងថា វាធ្វើឱ្យធ្មេញលឿង ចំណុចនឹងអាចមកពីបងប្អូនប្រើម្សៅល្មៀតខ្លាំងពេក ​ជាទូទៅចំពោះម្សៅល្មៀតប្រើក្នុងទឹកដោះគោ១កែវ គេប្រើតែបរិមាណ១ស្លាបព្រាកាហ្វេប៉ុណ្ណោះ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia