អាហារ
រូបមន្ត៣ ចេញពីអាហារ ធ្វើឱ្យស្បែកអ្នកស្អាត មានសុខភាពល្អ​មិនងាយចាស់
Thida Pet
August 20 2023
3.6 K views

ស្រីៗជាច្រើនប្រាកដជាស្រឡាញ់ស្បែករបស់ខ្លួនខ្លាំងណាស់។ រិះរកគ្រប់វិធីដើម្បីថែរក្សាស្បែកឱ្យសស្អាត មានសុខភាពល្អចេញពីខាងក្នុង។ ជាការពិតណាស់មិនថាអ្នកប្រើប្រាស់ផលិតផលអ្វីក៏ដោយជួយឱ្យស្បែកស្អាត តែកុំរំលងអាហារនិងភេសជ្ជៈធម្មជាតិទាំងនេះឱ្យសោះជួយស្បែកខ្លាំងណាស់។

១.ទឹក celery+តាសក់+ ក្រូចឆ្មារ+ផ្លែប៉ោមមានប្រយោជន៍ច្រើន ដល់ការសម្រកគីឡូ ជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា។ ដូច្នេះអ្នកមិនគួររំលងមិនផឹកភេសជ្ជៈនេះទេ មានប្រយោជន៍ច្រើនណាស់អ្វីដែលកាន់តែពិសេសជាងនេះទៀត ជួយដល់សុខភាពបេះដូង ប្រឆាំងរោគផ្សិត រលាក រមាស់ជាដើម។

២.ផ្លែឈើនិងបន្លែពណ៌បៃតង៖ ដូចជាប៉េងប៉ោះ ចេក ក្រូច ក្រូចឆ្មា ស្ត្រប៊ឺរី ប៉ោមខៀវ ម្នាស់ ត្របែក ស្វាយទុំ ម្ទេសហាហ្វៃ ដែលពពួកអាហារទាំងនេះ គឺជាប្រភពវីតាមីនស៊ី។ អ្នកជំនាញនិយាយថា វីតាមីនស៊ី គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតខូឡាជែន ជួយឱ្យស្បែកភ្លឺរលោង ស្រស់ថ្លាពីខាងក្នុង។

ទី៣ ភេសជ្ជៈតែក្រូចឆ្មារក៏មានប្រយោជន៍ជួយអ្នកផឹក បណ្ដេញជាតិពុលចេញរាងកាយ។ ជាការពិតណាស់ ភេសជ្ជៈនេះ មានប្រយោជន៍សំខាន់ណាស់ ត្រូវចំណុចនេះព្រោះរាងកាយរបស់យើងមិនដឹងញុំាអ្វីខ្លះចូលនោះទេ ជាហេតុនាំឱ្យរាងកាយជាងមានជាតិពុលច្រើន បង្កជាបញ្ហាសុខភាពឡើងមក ដូច្នេះការផឹកតែក្រូចឆ្មារត្រឹមត្រូវបានជួយអ្នកបន្សាបជាតិពុលអាក្រក់ចេញ៕

អត្ថបទដោយ៖ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia