អាហារ
តែ២មុខផឹកអំឡុងពេលមករដូវ ជួយឱ្យឈាមរដូវដើរស្រួល កាត់បន្ថយបញ្ហាឈឺចុកចាប់

អំឡុងពេលមករដូវមនុស្សស្រីគ្រប់រូបច្រើនតែ ជួបជាមួយនឹងបញ្ហាអារម្មន៍មួម៉ៅ ឈឺចុកចាប់ ខ្សោយកម្លាំង និងទទួលអារម្មណ៍ថាស្អុះស្អាប់ នៅមិនសុខទាល់តែសោះ។ ដូច្នេះដើម្បីជួយបន្ធូរបន្ថយអាការទាំងអស់នេះ បងប្អូននារីគ្រប់រូបគួរតែយកចិត្តដាក់ទៅលើការញុំារបបអាហារសុខភាព និងត្រូវឆ្លៀតញុំាភេសជ្ជៈក្តៅៗជំនួយបន្ថែមផង។

ខាងក្រោមនេះ ជាភេសជ្ជៈក្តៅៗចំនួន៣មុខដែលល្អបំផុតសម្រាប់ស្រីៗនាពេលមករដូវ៖

១. តែខ្ញី៖ តែខ្ញីក្តៅៗ មានផ្ទុកទៅដោយសារធាតុ​ប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលមានប្រយោជន៍ក្នុងការជួយកាត់បន្ថយបញ្ហារលាកផ្សេងនៅក្នុងកោសិកា។ ទន្ទឹមនឹងនេះ​សារជាតិម្យ៉ាងដែលត្រូវបានរកឃើញមាននៅក្នុងខ្ញីមានប្រសិទ្ធភាពដូចនឹង ibuprofen ដែលអាចជួយកាត់បន្ថយបញ្ហាឈឺចាប់នាអំឡុងពេលមករដូវ និងទប់ស្កាត់បញ្ហាក្អួតចង្អោរបានផងដែរ។ បន្ថែមជាមួយគ្នានេះ តែខ្ញីក្តៅៗ ឬធ្វើទឹកខ្ញីក្តៅៗ ដោយគ្រាន់តែយកខ្ញីត្រាំក្នុងទឹកក្តៅ ហើយផឹកក្តៅឧណ្ហៗ ក៏អាចជួយ១ផ្នែកទៅដល់លំហូរឈាមរត់ ធ្វើឱ្យឈាមរដូវមកបានស្រួលផងដែរ។

២. តែផ្កាហ្គិចហួយ (Chamomile tea)៖ តែផ្កាហ្គិចហួយ ជាប្រភេទតែដែលពេញនិយមខ្លាំងមែនទែនសម្រាប់មនុស្សស្រីពេញនៅក្នុងប្រទេសចិនញុំាជាប្រចាំ ដើម្បីជំនួយដល់ដំណើរមករដូវជាប្រចាំខែ និងធ្វើឱ្យស្បែកភ្លឺថ្លាផងដែរ។ ជាងនេះទៀតសោត តែផ្កាហ្គិចហួយនេះ ក៏ត្រូវបានគេជ្រើសញុំាធ្វើជាភេសជ្ជៈជំនួយអំឡុងពេលមករដូវដូចគ្នា​។ នេះគឺដោយសារតែសារជាតិចិញ្ចឹម និងសារជាតិប្រឆាំងអុកស៊ីតកម្មមាននៅក្នុងតែផ្កាហ្គិចហួយ អាចជួយសម្រួលដល់លំហូរឈាមរដូវឱ្យដើរបានល្អ ទប់ស្កាត់អាការឈឺចុកចាប់ពេលមករដូវ និងជួយកែប្រែសកម្មភាពនៃសារធាតុ dopamine និង serotonin ក្នុងរាងកាយស្ត្រីនាអំឡុងពេលមករដូវ ដែលជះឥទ្ធិពលល្អដល់សុខភាពផ្លូវចិត្ត បង្ការកុំឱ្យកើតអារម្មណ៍តានតឹងក្នុងអំឡុងពេកមករដូវ។

ហេតុនេះហើយសម្រាប់តែ ២ប្រភេទខាងលើនេះ ស្ត្រីគ្រប់រូបអាចជ្រើសញុំាបានទៅតាមចំណូលចិត្ត ញុំា១កែវពេល និង១កែវទៀតពេលល្ងាច អំឡុងពេលមករដូវរឹតតែជួយសម្រួលដល់រាងកាយ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1343

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 14 2025
មានបញ្ហាការគេង? ៦គន្លឹះនាំចិត្តរបស់អ្នកឆាប់ងងុយគេងលក់លឿន
#ចិត្តសាស្ត្រAugust 14 2025
កត្តាបញ្ហាធំៗ ទាំងនេះ នាំឱ្យបុរសខ្សោយការរួមភេ.ទ ហើយប្រឈមនឹងស្លា.ប់មុនអាយុ
#កីឡាAugust 14 2025
មុនពេលហាត់ប្រាណ អ្នកញ៉ាំអាហារទាំងនេះ កើនថាមពល ថែមជួយស្រកគីឡូទៀត
#កីឡាAugust 14 2025
ការពារប្រសើរជាងព្យាបាល! មុនហាត់ប្រាណកុំឱ្យមានគ្រោះថ្នាក់ អ្នកកុំធ្វើរឿង ៤នេះ
#អត្ថបទ PRAugust 14 2025
តើស្ត្រីគួរនិយាយពីការរួមភេទជាមួយដៃគូឬទេ? តើការរួមភេទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈានដល់ចំណុចកំពូល និង មានសុវត្ថិភាព?
#ព័ត៌មានAugust 14 2025
អគ្គិសនីកម្ពុជា៖ ផ្អាកផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន​ ពីថ្ងៃនេះដល់ទី១៧ តាមតំបន់សង្កាត់ និងខណ្ឌទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia