ជំងឺ
ជំងឺទឹកនោមផ្អែមអាចគ្រោះថ្នាក់ដល់ផ្នែកជាច្រើននៃជីវិត ១០សញ្ញាលើសជាតិស្ករខ្ពស់ត្រូវដឹងភ្លាមៗ
MC LyHouy
September 30 2022
1.4 K views

ជំងឺទឹកនោមផ្អែម កំពុងតែក្លាយជាបញ្ហាទូទៅកាន់តែខ្លាំងឡើងៗ ដោយសារតែរបៀបរស់នៅរបស់មនុស្សរាល់ថ្ងៃបានផ្លាស់ប្តូរមិនឈប់មិនឈរទៅរកភាពងាយស្រួលកើនឡើង។ ការញ៉ាំច្រើន ញ៉ាំឆ្ងាញ់ ញ៉ាំអាហារមានជាតិស្ករ ជាតិខ្លាញ់ខ្លាំង ព្រមទាំងខ្វះសកម្មភាពរាងកាយផងនោះ ងាយនឹងធ្វើឱ្យមនុស្សសម័យថ្មីងាយប្រឈមកើតជំងឺទឹកនោមផ្អែម។

អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែមនេះ ​ត្រូវ​តែ​ប្រុង​ប្រយ័ត្នយ៉ាងខ្លាំងទៅលើជាតិស្ករនិងសុខភាពទូទៅ ព្រោះបើពួកគាត់មិនធ្វើការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅទេនោះ ស្ថានភាពជំងឺនឹងកាន់តែធ្ងន់ធ្ងរទៅ ដែលអាចនាំឱ្យមានស្ថានភាពដូចជា hyperglycemia ។ Hyperglycemia គឺជាស្ថានភាពដែលនាំឱ្យរាងកាយផលិតអាំងស៊ុយលីនតិច។ ស្ថានភាពនេះ ត្រូវបានគេឃើញនៅក្នុងអ្នកជំងឺទឹកនោមផ្អែម ដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង អាចបង្កគ្រោះថ្នាក់ដល់សុខភាពនិងជីវិត។ ហេតុនេះ ការគ្រប់គ្រងជាតិស្ករឱ្យបានល្អបំផុត មានស្ថេរភាពគឺជារឿងចាំបាច់សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងបុគ្គលទូទៅ។ ខាងក្រោមនេះ​ជា សញ្ញាទាំង១០ដែលអ្នកត្រូវដឹងអំពីការលើសជាតិស្ករខ្ពស់ភ្លាមៗដែលបានសិក្សានៅក្នុងHealthshot

១. មានអារម្មណ៍នឿយហត់ ហេវហត់ អស់កម្លាំង ហើយមិនបាត់ទៅវិញទោះបីជាសម្រាកហើយក្តី

២. ពិបាកដកដង្ហើម និងមានអារម្មណ៍ភ័យៗ

៣. មានអារម្មណ៍ឆាប់ខឹង

៤. បញ្ហានៃការនោមញឹកញាប់

៥. មានអារម្មណ៍ស្រេកទឹកជាញឹកញាប់ បន្តបន្ទាប់ពីរយៈពេលខ្លី

៦. មានអារម្មណ៍ថាចង់បោះចោល

៧. ការឆ្លងមេរោគ អាឡែស៊ី របួសមិនងាយជាយូរអង្វែង

៨. មានការឆ្លងមេរោគតាមទឹកនោម និងរមាស់

៩. ខ្សោយភ្នែក និងមើលមិនច្បាស់

១០. ស្រកទម្ងន់ភ្លាមៗ គ្មានមូលហេតុ

ហេតុនេះ បើអ្នកមានសញ្ញាដូចខាងលើ សូមប្រុងប្រយ័ត្នជាមួយនឹងសុខភាពខ្លួនឯង ព្រមទាំងជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញភ្លាមៗកុំទុកយូរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia