ជំងឺ
វេជ្ជ.ចែកក្បួន២ ស្រីៗត្រូវធ្វើដាច់ខាតបើមិនចង់ស្រុតស្បូនវេទនាខ្លួនទាំងវ័យក្មេង
Ouk Sreynuch
June 6 2023
10.1 K views

ស្រ្ដីគ្រប់រូបទាំងអស់សុទ្ធសឹងតែមានឱកាសប្រឈមមុខនឹងបញ្ហាស្រុតស្បូន បើសិនជាមានទម្លាប់អង្គុយចោងហោង លើករបស់ធ្ងន់ៗលើសកម្លាំង មិនហាត់ប្រាណ និងបណ្តោយឱ្យខ្លួនឯងធាត់លើសគីឡូជាដើម។

ជាក់ស្ដែងយោងតាមការលើកឡើងរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា ជាទូទៅស្រ្ដីខ្មែរយើងមួយចំនួនមានបញ្ហាស្រុតស្បូនមិនដឹងខ្លួនជាច្រើន ជាពិសេសគឺស្រ្ដីដែលអង្គុយចោងហោងញឹកញាប់ ឬក៏ជាប្រចាំដែលធ្វើឱ្យសាច់ដុំទ្របាទ ឬហៅថាសាច់ដុំអាងត្រគាគខ្សោយ យារ ជាហេតុបណ្ដាលឱ្យស្បូនស្រុតចុះមកមាត់ទ្វាមាស ហើយដំណាក់កាលធ្ងន់ធ្ងរស្បូននោះធ្លាក់ចេញមកក្រៅទ្វារមាសក៏មានដែរ។

ផលវិបាកនៃការស្រុតស្បូននេះគឺតែងតែធ្វើទុក្ខបុកម្នេញជានិច្ចធ្វើឲ្យស្រ្ដីងាយឈឺនោម លេចលាមក ឈឺចាប់នៅពេលបត់ជើងតូច ពេលបត់ជើងធំម្ដងម្កាលអាចនឹងឃើញស្បូនស្រុតចុះមក ឈឺចាប់ពេលរួមភេទ ជាពិសេសបណ្តាលឱ្យទ្វារមាសរបស់អ្នកដំបៅ និងប្រឈមមុខខ្លាំងទៅនឹងជំងឺមហារីកមាត់ស្បូន។

ដើម្បីជាសារដាស់តឿននឹងចែករំលែកដល់ស្រ្ដីគ្រប់ឲ្យចៀសឆ្ងាយពីជំងឺស្រុតស្បូននេះអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំវិធីសាស្រ្ដមួយចំនួនដូចជា៖

១. ហាត់ប្រាណតាមវិធី Kegel៖  ហាត់ប្រាណបែបនេះ គឺមានសារសំខាន់ណាស់សម្រាប់ជួយដល់សាច់ដុំអាងត្រគាក​ប្លោកនោម ទ្រទ្រង់ស្បូន ពោះវៀនតូច​ រួមទាំងរន្ធគូទផងដែរ។ដោយហេតុថាភាពខ្សោយរបស់ស្បូនដោយសារ អាយុ​ ទម្ងន់ ការសម្រាលកូនច្រើន ក៏បង្កឱ្យស្រ្តីងាយមានបញ្ហាលេចនោម នៅពេលក្អក ពេលកណ្ដាស់ ពេលសើចជាដើម។ ការហាត់ប្រាណបែបkegel អាចជួយឱ្យអាការរបស់ស្រ្តីទាំងប៉ុន្មាននេះបានធូរស្រាលច្រើន ជួយទៅបន្ដឹងទ្វារមាសស្រ្តីឡើងវិញ​។

២. កុំអង្គុយចោងហោង៖ នៅត្រង់ចំណុចនេះការអង្គុយចោងហោងបើសិនជាអ្នកអង្គុយនៅលើកៅអី ឬក៏អង្គុយលើវត្ថុណាមួយទ្របាតគឺមិនមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែបើអ្នកអង្គុយចោងហោងដោយទទេគឺងាយនឹងស្រុតស្បូន យារ នឹងខ្សោយស្បូន។ ដូច្នេះស្រ្តីមិនគួរទម្លាប់អង្គុយចោងហោងនោះទេ។

ជាចុងក្រោយនេះបន្ថែមពីលើនេះទៀត ស្រ្តីអាចចំណាំរោគសញ្ញាស្រុតស្បូនបាន ប្រសិនបើអ្នកមានបញ្ហាស្រុតស្បូននោះវានឹងមានអាការមួយចំនួនដូចជា មានអារម្មណ៍ ណែននៅត្រង់ទ្វារមាស មានដុំពកនៅត្រង់ទ្វារមាស ឈឺខ្នងផ្នែកខាងក្រោមនៅពេលអ្នកអង្គុយ បត់ជើងតូចញឹកញាប់ ការហូរឈាមខុសធម្មតាតាមទ្វារមាស លេចនោម...នៅពេលដែលមនុស្សស្រីម្នាក់មានបញ្ហាស្រុតស្បូនដំណាក់កាលដំបូងធ្វើឱ្យពួកគេឈឺចាប់នៅពេលបត់ជើងតូច ហើយងាយនឹងឆ្លងមេរោគតាមផ្លូវទឹកនោម ៕

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia