នាសព្វថ្ងៃនេះ បញ្ហាឡើងគីឡូកំពុងកើតឡើងយ៉ាងខ្លាំង ដែលនាំឱ្យអ្នកដែលកំពុងជួបបញ្ហានេះមិនអាចបញ្ឈប់គីឡូខ្លួនមិនឱ្យឡើងបានជាហេតុបង្កជាបញ្ហាបាក់ទឹកចិត្ត ស្រ្តេស កើតទុក្ខជាមួយរូបរាងខ្លួនឯងបច្ចុប្បន្ន។
ឈប់បបារម្ភទៀតទៅធ្វើតាមការណែនាំរបស់អ្នកជំនាញ ប្រាប់ពីក្បួនបញ្ឃប់គីឡូលែងឱ្យឡើង មានតែជួយសម្រកបានដូចចិត្តប្រាថ្នាទៀតផង។
១.ញុំាអាហារមិនទៀងទាត់៖ ម៉ោងត្រូវញុំាអាហារជាប្រចាំថ្ងៃ អ្នកមួយចំនួនធំប្រាកដជាញុំាមិនទៀតឡើយ ដោយសាររវល់ការងារ មុខរបរជាដើម។ ដូចជាអ្នកខ្លះអាហារពេលព្រឹកម៉ោង១០ អាហារពេលថ្ងៃម៉ោង២ក៏មាន ពេលល្ងាចម៉ោង១០យប់ញឹក។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា កត្តានៃការញុំាអាហារមិនទៀតនេះហើយទើបបណ្ដាលឱ្យ ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ មួយវិញទៀត បើនិយាយពីការយឺតនៅការញុំាអាហារគឺធ្វើឱ្យអ្នកឃ្លានខ្លាំង កាលណាឃ្លានខ្លាំងធ្វើឱ្យញុំាច្រើន នោះគីឡូក៏ឡើងទៅតាមនិងដូចគ្នា ដូច្នេះអ្នកត្រូវព្យាយាមយ៉ាងណាញុំាអាហារឱ្យទៀតទាត់ ព្រោះល្អសម្រាប់ក្រពះដូចគ្នា។
២.ផឹកទឹកឱ្យគ្រប់ចំនួន៖ ជាធម្មតាមនុស្សម្នាក់ៗគួរតែព្យាយាមផឹកទឹកឱ្យបានគ្រាប់គ្រាន់ជាប្រចាំថ្ងៃមិនថាផឹកដើម្បីជំនួយសុខភាពឬក៏ផឹកដើម្បីសម្រកគីឡូគឺត្រូវកំណត់បរិមាណឱ្យបានត្រឹមត្រូវ ព្រោះបើអ្នក ព្យាយាមមើលរំលងការផឹកទឹក ទម្ងន់របស់អ្នកក៏មិនងាយស្រកដូចចិត្តប៉ងឡើយ។ព្រោះការផឹកទឹកអាចជួយឱ្យអ្នកស្រកគីឡូបានដូចគ្នាបន្ទាប់ពីការហាត់ប្រាណនឹងញុំាអាហារក្នុងនោះទឹកគួរផឹកដើម្បីបានផលមានដូចជាផឹកពេលព្រឹក៖ ជួយបំពេញជាតិទឹកដល់រាងកាយ និងជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត និងកាត់បន្ថយចំណង់អាហារផងដែរ។
· ផឹកមុនពេលញ៉ាំអាហា៖ អាចជួយបន្ថយចំណង់អាហាររបស់អ្នក និងការពារការញ៉ាំច្រើនពេក។
· ផឹកក្រោយញ៉ាំអាហាររួច៖ ទឹកមាននាទីជួយដល់ប្រព័ន្ធរំលាយអាហារឱ្យធ្វើការបានលឿន។
· ផឹកពេលរសៀល៖ ជួយឱ្យឆ្អែតបានយូរ មិនមានអារម្មណ៍ឃ្លានអាហារផ្តេសផ្តាសនៅពេលល្ងាច។
· ផឹកពេលល្ងាចមុនចូលគេង៣ម៉ោង៖ ផឹកនៅពេលនេះគឺជួយរក្សាជាតិទឹកនៅក្នុងរាងកាយ កុំឱ្យខ្សោះខ្លួននៅពេលព្រឹក។
៣.របបអាហារ៖ មួយវិញទៀតតាមរយៈហើយលោកគ្រូ រ៉េន បញ្ជាក់បន្ថែមថា អ្នកធាត់ចង់សម្រកគីឡូ គួរតែជ្រើសរសជាតិអារហារផ្លូវកណ្កាលជាវិធីល្អបំផុត។ មានន័យកុំហូបអាហារណាមានរសជាតិផ្អែមពេក និងសម្បូរជាតិខ្លាញ់។ ជាការហូបតាមបែបធម្មជាតិជាការល្អ ព្រោះក្នុងអាហារបន្លែ និងផ្លែឈើមានផ្ទុករសជាតិគ្រប់់គ្រាន់រួចហើយ។ ហើយលោកគ្រូណែនាំបន្ថែមចំពោះប្រភេទអាហារមានដូចជា សាច់មាន់ សាច់គោ សាច់ត្រី មានបន្លែផ្លែឈើមានដូចជា គ្រាប់ល្ពៅ ល្ហុង ផ្លែប៉ោមខៀវ ស្ពៃ ការរ៉ុត ផ្លែត្រសក់ សាឡាត់ ផ្កាខាត់ណាស... អ្នកញ៉ាំអាហារទាំងអស់នេះគួរតែបន្ថែមគ្រឿងឱ្យតិចបំផុត។
អត្ថបទដោយ៖ ប៉ែត ធីតា