សម្រស់
ចង់ឱ្យសម្រស់គ្មានមុខ ក្មេងជាងវ័យ អ្នកចាំបាច់ពិសារភេសជ្ជៈ ១នេះ
Tror Sopheap
May 25 2025
1.5 K views

អ្នកចូលចិត្តផឹកស្រាភាគច្រើននាំធាត់ និងមានជំងឺចូលក្នុងខ្លួនដូចជាបញ្ហាធាត់ លើសឈាម និងបញ្ហាថ្លើមជាដើម។ ជាពិសេសនាំឱ្យសម្រស់របស់អ្នកចាស់ជាងវ័យផងដែរ។ បើអ្នកមានសម្រស់ក្មេងជាងវ័យ អ្នកគួរហូបបន្លែភ្លែឈើនិងភេសជ្ជៈមានសុខភាពល្អ។ មានភេសជ្ជៈ ១ ជួយកោសិកាស្បែករបស់អ្នក កុំឱ្យចាស់ជាងវ័យ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ www.healthline.com បានលើកឡើងថា ការញ៉ាំតែបៃតងបានផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនដល់សុខភាព និងសម្រស់។ យោងតាមការសិក្សាក្នុងឆ្នាំ ២០១៦ សារធាតុដែលមាននៅក្នុងតែបៃតង មានប្រសិទ្ធភាព អាចជួយព្យាបាលកុំឲ្យកើតមុន និងអាចបន្ថយជាតិខ្លាញ់ដែលមានលើផ្ទៃមុខ ដែលវាជាមូលហេតុដ៏សំខាន់មួយធ្វើឲ្យកើតមុនទៀតផង ។

ជាក់ស្ដែងមានការញ៉ាំតែបៃតង អាចជួយកាត់បន្ថយកម្រិតនៃភាពធ្ងន់ធ្ងររបស់ជំងឺមហារីក និងជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំជាងមុនបានទៀតផង។ ហើយតែបៃតងមានផ្ទុកសារធាតុដូចជា catechins​ ដែលអាចដុតកាឡូរីបានល្អ ដែលជាមូលហេតុសំខាន់ធ្វើឲ្យស្រកទម្ងន់បានយ៉ាងល្អ។ ព្រោះវាមានសារធាតុ EGCG ដែលមាននៅក្នុងតែបៃតង ត្រូវបានរកឃើញថា អាចជួយឲ្យអ័រម៉ូន អាំងស៊ុយលីនធ្វើការបានល្អ និងជួយលៃតម្រូវកម្រិតជាតិស្ករក្នុងចរន្ដឈាមឲ្យមានស្ថេរភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2699

អត្ថបទថ្មីៗ
#អាហារJuly 19 2025
មិនប្រយ័ត្ន! ភេសជ្ជៈ ១នេះបង្កជំងឺមហារី.កថ្លើម ថែមស្វិតលិ.ង្គឱ្យតូចទៀត
#អាហារJuly 18 2025
ពេលព្រឹកញ៉ាំអាហារ ៤នេះជាតិស្ករមិនឡើងក្នុងឈាម ជួយដុតខ្លាញ់ឱ្យអ្នកសម្រកគីឡូលឿន
#ចិត្តសាស្ត្រJuly 18 2025
គុណភាព! ៣ក្បាច់ថ្មីដុតកម្តៅរួមភេ.ទបានយូរ ឱ្យដៃគូពេញចិត្តបំផុត
#ជំងឺJuly 18 2025
៣ទម្លាប់នេះ អ្នកកំពុងតែចិញ្ចឹមជំងឺទឹកនោមផ្អែមចូលក្នុងខ្លួន អនាគតលាងឈាមហើយ
#កុមារJuly 18 2025
អ្នកឧញ្ញាគួច ម៉េងលីបញ្ជាក់ថា ឪពុកម្តាយចិញ្ចឹមកូនបែបនេះ នាំឱ្យកូនរស់ក្នុងការភ័យខ្លាចក្នុងជីវិត
#ចិត្តសាស្ត្រJuly 18 2025
អ្នកចិត្តសាស្រ្តថា៖ រស់នៅគិតបែបនេះ គ្មានទេបញ្ហាស្មុគស្មាញ មានតែក្តីសុខចូលជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia