កីឡា
មិនសរសើរមិនបាន! កីឡាការិនី វ៉ិត ចន្ថា ជាស្រ្ដីទី១ ដែលបានយកមេដាយប៉ារ៉ាហ្គេម៣គ្រឿងជូនជាតិ

មិនខុសពីរ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ ដែលបាន​ធ្វើ​នៅ​ទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី កីឡាការិនី វ៉ិត ចន្ថា ជាអត្តពលិកជនពិការម្នាក់ នៅតែឈរលេខរៀងលំដាប់លេខ១ ដោយការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នេះ ដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះកីឡាការិនីបានប្រជែងយកមេដាសមាសចំនួន២គ្រឿងជូនជាតិ។

ចំពោះមេដាយដែលកីឡាការិនី វ៉ិត ចន្ថា ប្រជែងបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលោតចម្ងាយ ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយបន្ទាប់មកកីឡាការិនីរូបនេះ ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសាលោតចម្ងាយដដែល ខណៈនៅថ្ងៃទី៥ ខែមិថុនា វ៉ិត ចន្ថា ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ក្នុងប្រភេទពិការ T44។

គួរជម្រាបដែរថា កីឡា​ការិនី​ពិការ​ជើង​ស្តាំ វ៉ិត ចន្ថា ធ្លាប់បាន​​បង្កើតកំណត់​ត្រា​ប្រវត្តិសាស្រ្តថ្មី ដែលមិនទាន់​មាន​អត្តពលិកជនពិការកម្ពុជារូបណា​ធ្វើបានដូច​នោះទេ គឺ​ការ​ដណ្តើម​បានមេដាយមាស​ចំនួន ២ និង​មេដាយ​ប្រាក់​ ១ ពីការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ ដែលបាន​ធ្វើ​នៅ​ទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី ៕

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia