អត្ថបទ PR
គ្លីនិកSP អេស ភី សម្ពោធសាខាទី២ បន្ទាប់ពីមានសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជន
Sitha Tek
August 8 2022
268 views

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ មន្ទីរសម្រាកព្យាបាល អេស ភី បានធ្វើការសម្ពោធសាខាទី២ របស់ខ្លួនឱ្យបើកដំណើរការជាផ្លូវការ ដើម្បីកាន់តែផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្រោយពីទទួលបានការគាំទ្រ និងទទួលបានជោគជ័យទៅលើសាខាទី១របស់ខ្លួន។

សូមជម្រាបថា គ្លីនិក អេស ភី ជាគ្លីនិកឯកទេសផ្នែកសុខភាពបន្តពូជបុរសស្ត្រី និងការជួយឱ្យអ្នកពិបាកក្នុងការមានបុត្រ អាចមានឱកាសក្នុងការមានបុត្រធីតាបានដោយប្រើក្បួនធម្មជាតិ។ លោកស្រី សាត ស្រីពៅ ដែលជាអគ្គនាយិកាមន្ទីរសម្រាកព្យាបាល អេស ភី បានឱ្យដឹងថា អេស ភី គឺបានបង្កើតឡើងជាង២ឆ្នាំមកហើយ ដែលទីតាំងទី១ គឺនៅខាងខណ្ឌជ្រោយចង្វា​ ដោយសង្កេតឃើញថា ការបើកដំណើរការគ្លីនិកទី១របស់ខ្លួនកន្លងមកទទួលបានការគាំទ្រ ពីសំណាកអតិថិជន មានទំនុកចិត្ត​និង អាចមានលទ្ធភាពក្នុងការមានកូនជាច្រើនគ្រួសារ លោកស្រីបានសម្រេចចិត្តបើកសាខាទី២​ដែលមានទីតាំងនៅ ផ្លូវវែងស្រេង ទល់មុខនឹងផ្សារទំនើបK Mall។ ចំពោះការបើកសម្ពោធសាខាទី២នេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់គូស្វាមីដែលមានគម្រោងក្នុងការយកបុត្រ និងជាពិសេសសម្រាប់អ្នកដែលពិបាកក្នុងការមានកូន អាចងាយស្រួលក្នុងការទៅទទួលការប្រឹក្សាពីបញ្ហាសុខភាពដោយផ្ទាល់ ជាមួយក្រុមគ្រូពេទ្យជំនាញ និងអាចពិនិត្យសុខភាពនៅមន្ទីរពេទ្យបាន។

នៅក្នុងកម្មវិធីសម្ពោធគ្លីនិកថ្មីនេះដែរ លោកស្រី សាត ស្រីពៅ ដែលជាអគ្គនាយិកា អេសភី បានថ្លែងឱ្យដឹងថា ការបង្កើត គ្លីនិក អេស ភីនេះឡើង គឺមានចក្ខុវិស័យធំៗចំនួន៣យ៉ាង៖

ទឺ១​គឺ ដោយសារតែលោកស្រីធ្លាប់ជាមនុស្សស្រីម្នាក់ដែលពិបាកក្នុងការមានកូន ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ពីរៀបការរួច គឺគាត់មិនអាចមានកូន ពេលនោះហើយដែលគាត់បានយល់ពីអារម្មណ៍មនុស្សដែលពិបាកមានកូន គ្រួសារដែលចង់មានកូន ថាកូនគឺពិតជាសំខាន់សម្រាប់ជីវិតជាប្ដីប្រពន្ធ កូនគឺជាផ្នែកមួយនៃសុភមង្គលក្នុងគ្រួសារ។

ទី២គឺ ដោយសារលោកស្រីមានក្រុមការងារដែលល្អ ក្រុមការងារដែលយកបេះដូងមកបម្រើសេវាកម្មក្នុងការធ្វើការ ក្រុមការងារដែលចង់ឃើញគូស្វាមីដែលពិបាកក្នុងការមានកូនអាចមានកូនដូចគេ ទើបលេចចេញគ្លីនិកនេះឡើង។

ទី៣ គឺ លោកស្រីបានមើលឃើញថា កត្តាបញ្ហាអត់កូន បានធ្វើឱ្យគ្រួសារមួយចំនួនខ្វះខាតក្ដីសុខសុភមង្គល និងជាពិសេសឃើញថាស្ត្រីនិងបុរសភាគច្រើនជួបបញ្ហាពិបាកក្នុងការមានកូន ទើបលោកស្រីនិងក្រុមការងារបានបង្កើតគ្លីនិកនេះឡើង ដើម្បីជួយឱ្យពួកគាត់មានកូនដូចគេ។ លោកស្រីបន្ថែមថា អាជីវកម្មមួយនេះ គឺជាអាជីវកម្មដែលយកទាំងបេះដូងកម្លាំងកាយចិត្តមកធ្វើ ធ្វើទាំងស្នាមញញឹម ក្ដីស្រឡាញ់ ដោយមិនមែនពឹងផ្អែកលើតែប្រាក់ចំណូលតែម្យ៉ាងឡើយ។

លោកស្រីសាត ស្រីពៅ បានបញ្ជាក់ថា​រយៈពេល២ឆ្នាំកន្លងមកនេះ គឺគ្លីនិក អេសភី បានជួយឱ្យគូស្វាមីជាច្រើនគូអាចមានលទ្ធភាពក្នុងការមានកូនដោយក្បួនធម្មជាតិ។ នេះហើយជាបេសកម្មដ៏ស្វិតស្វាញដែលលោកស្រីបានធ្វើកន្លងមកដោយទទួលបានជោគជ័យ និងបន្តបេសកម្មនេះឱ្យកាន់តែមានសក្ដានុពលបន្ថែមទៀត។

គួរបញ្ជាក់ថា គ្លីនិក អេស ភី គឺមានទទួលការពិគ្រោះយោបល់ពាក់ព័័ន្ធនឹងបញ្ហាពិបាកក្នុងការមានកូន ពិនិត្យមាត់ស្បូន ពិនិត្យរកមូលហេតុនៃការពិបាកមានកូន នឹងជួយឱ្យលោកអ្នកអាចមានលទ្ធភាពក្នុងការមានកូន។ បន្ថែមពីនេះ អេស ភី ក៏មានទទួលចាក់វ៉ាក់សុំាងការពារជំងឺមហារីកមាត់ស្បូនក្នុងតម្លៃពិសេសជូនអតិថិជនផងដែរ ក្នុងឱកាសនៃការសម្ពោធគ្លីនិកថ្មីនេះ ដូច្នេះសម្រាប់បងប្អូនចង់ចាក់វ៉ាក់សុំាង សូមទាក់ទងតាម Facebook Page: SP Clinic

អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
110 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
65 views

#អត្ថបទ PR

បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
Daneth Mech
July 31 2026
136 views

#អត្ថបទ PR

កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
Hang Chhengly
July 29 2026
422 views

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
40 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
19 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia