ប្រទេសអុីស្រាអែល មានប្រជាជនឆ្លាតជាងគេ និងមានគំនិតច្នៃច្រើនផងដែរ។ ពេលថ្មីៗ នេះ មានអ្នកវិទ្យាសាស្រ្តអុីស្រាអែលបាននិយាយថា ការធ្វើតេស្តឈាមនេះ មានកម្មវិធីទូលំទូលាយជា 'ក្នុងការធ្វើកោសល្យវិនិច្ឆ័យពីរាងកាយមនុស្សជាមុន' ដែលអាចឱ្យគ្រូពេទ្យរកឃើញថា បុគ្គលនោះ មានមហារីកមួយចំនួន និងផ្តល់ព័ត៌មានលម្អិតអំពីប្រព័ន្ធភាពស៊ាំ មុនចាក់វ៉ាក់សុំាង។ នេះជាការបញ្ជាក់ពីសារព័ត៌មាន The Times of Israel ។
ហើយអ្នកវិទ្យាសាស្ត្រអុីស្រាអែលបាននិយាយថា ពួកគេបានបង្កើតការធ្វើការតេស្តថ្មីមួយមានសមត្ថភាពអាចប្រាប់មនុស្សថា តើប្រព័ន្ធភាពសុំាពួកគេនឹងឆ្លើយតបបានល្អកម្រិតណា ចំពោះការចាក់វ៉ាក់សុំាងកូវីដ១៩នេះ អាចនិយាយថា វាជាការដឹងជាមុនថា ប្រព័ន្ធរាងកាយនៃភាពសុំាបានឆ្លើយបតក្នុងកម្រិតណា និងបណ្តុះប្រព័ន្ធអង់ទីករត្រូវបានបង្កើតឡើងនៅក្នុងខ្លួនរបស់ពួកគេទៅទៀត។
នៅក្នុងដំណើរការធ្វើតេស្តនេះ ត្រូវការតម្រៀបជាបំណែកតូចៗនៃ DNA ដែលរកឃើញក្នុងឈាម ហើយចាប់ទាញយកព័ត៌មានពី DNAនេះ ដើម្បីដឹងពីប្រព័ន្ធអង់ទីករមានការឆ្លើយតបបែបណា ក្រោយពេលបានចាក់វ៉ាក់សុំាង និងរកឃើញជំងឺមហារីកមួយចំនួនផងដែរ។
ហើយតាមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Hebrew Ilana Fox-Fisher បានប្រាប់កាសែត The Times of Israel ឱ្យដឹងថា ការធ្វើតេស្តអង់ទីករ ដែលមានស្រាប់ ជាទូទៅត្រូវការយ៉ាងហោចណាស់ ចំណាយពេល ២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងដំបូងដើម្បីផ្តល់ លទ្ធផលត្រឹមត្រូវដែរ(កាលពីមុន ចំណាយពេលយូរ)។ ការរកឃើញវីធីធ្វើតេស្តថ្មីរបស់អុីស្រាអែល គឺលឿនជាងវិធីចាស់ ហើយមានអត្ថប្រយោជន៍សម្រាប់អ្នកជំងឺវ័យចំណាស់ និងអ្នកមានប្រព័ន្ធភាពសុំាខ្សោយ ដើម្បីការពារ កុំឱ្យអ្នកចាក់វ៉ាក់សុំាងនេះ មានប្រតិកម្មមិនល្អដល់រាងកាយ៕
អត្ថបទដោយ៖ ទ្រ សុភាព


