ព័ត៌មាន
ប្រវត្តិ និងសមទ្ធិផលស្នាដៃ របស់លោកគ្រូ​ សាន​ សុជា​ ក្នុងរយៈពេល៣១ឆ្នាំ ទម្រាំក្លាយជាសង្ឃល្បី

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា គឺជាភិក្ខុសង្ឃមួយអង្គដែលបច្ចុប្បន្ននេះ ត្រូវបានប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ និងគោរពឲ្យតម្លៃដល់ព្រះអង្គយ៉ាងខ្លាំង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកព្រះអង្គថា ជាអ្នកប្រាជ្ញខ្មែរ ឬជាបណ្ឌិតសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាភិក្ខុសង្ឃបានយល់ដឹងច្រើនទាំងផ្លូវលោក និងផ្លូវព្រះធម៌ តាមរយៈការសម្ដែងព្រះធម្មទេសនា ពន្យល់អំពីព្រះធម៌នានា។

ស្ថិតក្នុងនាមជាព្រះសង្ឃអស់រយៈពេល៣១ឆ្នាំមកហើយនោះ ស្រាប់តែពេលល្ងាចម្សិលមិញនេះព្រះអង្គបានលាចាកសិក្ខាបទនៅឯប្រទេសអូស្រ្ដាលី មូលហេតុគឺដោយសារតែគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនរបស់ព្រះអង្គ។

ភិក្ខុវជិរប្បញ្ញោ សាន សុជា ប្រសូតក្នុងឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រុមគ្រួសាររបស់ព្រះអង្គបានត្រឡប់មកកាន់ភូមិស្រុកកំណើវិញ ដែលកាលណោះ ឪពុកម្ដាយរបស់ព្រះអង្គ ប្រកបរបរកសិកម្ម និងនេសាទ។ ឆ្នាំ១៩៨៣ ក្នុងវ័យ ៧ឆ្នាំ ព្រះអង្គ សាន សុជា បានចូលរៀនថ្នាក់ដំបូងនៅសាលាបឋមសិក្សា វត្តពោធិមន្ត្រី ក្នុងឃុំគោកពោធិ ស្រុកបូរីជលសា ខេត្តតាកែវ រហូតដល់អាយុ ១៤ឆ្នាំ បានចូលរៀននៅអនុវិទ្យាល័យ ដូងខ្ពស់។

ដោយសារមានបញ្ហាសុខភាព រាងកាយមិនសូវមាំមួន ព្រះអង្គ សាន សុជា បានសម្រេចចិត្តទៅបួសជាសាមណេរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩២ (អាយុ ១៥ឆ្នាំ) ដោយមានការឯកភាពពីក្រុមគ្រួសារផងដែរ។ ប៉ុន្តែ សាមណេរ សាន សុជា មិនដែលនឹកស្រមៃថាចង់បួសទេ គោលគំនិត គឺចង់ធ្វើជាគ្រូបង្រៀន អ្នកចម្រៀង និងវិចិត្រករ។

វ័យចេះតែចម្រើនទៅមុខព្រះអង្គបានបួសនិងបន្តរៀនសូត្រនៅសាលាពុទ្ធិកនៃវិទ្យាល័យព្រះសុរាម្រឹតដោយព្រះអង្គបានសិក្សាភាសាបាលី ថៃនិងអង់គ្លេស។ នាឆ្នាំ១៩៩៩ ព្រះអង្គត្រូវបានចាត់ឱ្យទៅបង្រៀនសោមណេរនិងព្រះវិន័យនៅអារាមខេត្តតាកែវ។ លុះឆ្នាំដដែលព្រះអង្គបានចូលប្រឡងជាប់ជាគ្រូនៅក្រសួងធម្មការនិងសាសនាហើយក៏បានជាប់ឈ្មោះទៅបង្រៀននៅខេត្តពោធិសាត់និងបានក្លាយជាភិក្ខុដែលបង្រៀនផ្លូវពុទ្ធិចក្រ អាណាចក្រនិងការអប់រំចិត្តដែលមានកេរ្ត៍ឈ្មោះបោះសំឡេងមួយព្រះអង្គទាំងក្រុងនិងក្រៅប្រទេសរហូតមកដល់បច្ចុប្បន្ននេះ។

នៅអំឡុងឆ្នាំ២០០៦ សមាគមធម្មកឋិកកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ភិក្ខុវជិរប្បញ្ញោ សាន សុជា ហើយព្រះអង្គក្លាយជាស្ថាបនិក និងជាប្រធានសមាគមធម្មកឋិកកម្ពុជា រហូតដល់បច្ចុប្បន្ន។ ព្រះអង្គ ជាធម្មាចារ្យដែលបង្រៀនព្រះអភិធម្មដ៏មានកេរិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។ សព្វថ្ងៃនេះ ភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ហើយព្រះអង្គតែងតែបាននិមន្តទៅកាន់ប្រទេសជាច្រើននៅលើពិភពលោកផងដែរ ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 31 2026
13.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
Tror Sopheap
March 31 2026
6.6 K views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
Tror Sopheap
March 30 2026
303 views

#ព័ត៌មាន

រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
Tror Sopheap
March 29 2026
49 views

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.6 K views

#ព័ត៌មាន

ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
Tror Sopheap
March 27 2026
570 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia