អត្ថបទ PR
វេជ្ជបណ្ឌិត សៅរ៉ាវី៖ បង្ហើបហានិភ័យ និងកត្តាបង្កនាំឱ្យកើតជំងឺមហារីកប្លោកនោម

ជំងឺមហារីកប្លោកនោមអាចកើតឡើងចំពោះមនុស្សទូទៅ ហើយអាចឈានដល់ដំណាក់កាល​ធ្ងន់ធ្ងរ និងឈានដល់ការបាត់បង់ជីវិតផងដែរ។ វេជ្ជបណ្ឌិតបានចាត់ទុក​ជំងឺនេះ ជាជំងឺកាចសាហាវមួយដែល​អាច​​សម្លាប់ជីវិតមនុស្សក្នុងរយៈពេលខ្លីបាន បើយើង​មិនបានថែទាំសុខភាព និងពិនិត្យសុខភាពឱ្យបានទៀងទាត់។

មើលឃើញជំងឺនេះ ជាបញ្ហាចម្បងផ្នែកសុខភាព ក្រុមការងារ Healthy Cambodia បានធ្វើការសម្ភាសផ្ទាល់ជាមួយវេជ្ជបណ្ឌិតសៅ រ៉ាវី ឯកទេសប្រព័ន្ធទឹកនោម និង​សុខភាពបុរសប្រចាំមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។

លោកវេជ្ជបណ្ឌិតសៅ រ៉ាវី បានមានប្រសាសន៍ថា «ជំងឺ​ប្លោកនោម ជាជំងឺ​មួយដែល​គ្រោះថ្នាក់ខ្លាំង វាទាមទារឱ្យព្យាបាលទាន់ពេលវេលា និង​ប្រើប្រាស់នូវបច្ចេកវិទ្យា ជាមួយនឹងគ្រូពេទ្យមានជំនាញឯកទេសកម្រិតខ្ពស់។ សម្រាប់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានបំពាក់នូវឧបករណ៍ព្យាបាលទំនើប អាចធ្វើឱ្យការព្យាបាលសម្រាប់អ្នក​ជំងឺ​កម្រិតដំបូងៗបាន»។

វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា សម្រាប់កត្តាបង្កកើតជំងឺមហារីកប្លោកនោមមានការជក់បារីក ឬស្រូបក្លិនបារីច្រើន។ មនុស្សកើតមហារីកផ្លោកនោម គឺប្រហែលជា៥០ភាគរយមានប្រវត្តិជក់បារី។ ដូចដែលអ្នកដឹងហើយថា ការជក់បារីបានបន្ថែមអត្ថិភាពដល់ទៅ ៦០០ភាគរយដែលនាំឱ្យកើតជំងឺមហារីកនេះបើធ្វើការធៀបជាមួយមនុស្សមិនជក់បារី។ ហានិភ័យនៃការកើតជំងឺមហារីកទាក់ទងទៅនិងការជក់បារីក គឺផ្តោតទៅលើកត្តាពីរនៃការជក់៖ ទី១គឺអំឡុងពេលជក់បារីយូរ ហើយទី២គឺកម្រិតការជក់ច្រើនក្នុងមួយថ្ងៃជាដើម។

បន្ថែមពីលើនេះ អាចកើតជំងឺនេះ ដោយសារ «ការប្រឈមនឹងសារធាតុគីមីផ្ទាល់» មានអ្នកជំងឺប្រហែល ១០-២០%ដែលប្រឈមទៅនឹងហានិភ័យនៃការកើតជំងឺមហារីក។ នៅពេលដែលការងារប្រចាំរបស់អ្នកបានប៉ះផ្ទាល់ជាមួយនឹងសារធាតុគីមី ដែលអ្នកស្រូបចូលទៅតាមផ្លូវដង្ហើម ដូចជាអ្នកធ្វើការនៅក្នុងរោងចក្រផលិតថ្នាំពណ៌,កៅស៊ូក្រែប,ប្រេងឥន្ធនៈជាដើម។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅពេលនរណាម្នាក់ទទួលរងអាការនោមចេញមកមានឈាម ខ្ញុំសូមណែនាំឱ្យលោកអ្នកប្រញ៉ាប់ស្វែងរកគ្រូពេទ្យជំនាញដើម្បីពិភាក្សាជាបន្ទាន់។ នៅក្នុងស្ថានភាពបែបនេះគ្រូវពេទ្យជំនាញផ្នែកប្រព័ន្ធទឹកនោមមានតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហារបស់លោកអ្នក។ នៅពេលលោកអ្នកចូលទៅដល់បន្ទប់ពិភាក្សាជំងឺ គ្រូពេទ្យនឹងសួរប្រវត្តិជំងឺបូកផ្សំនឹងអាការជំងឺយ៉ាងក្បោះក្បាយ ហើយអាចមានការធ្វើការវិភាគមួយចំនួនផងដែរ។ លើសពីនេះទៅទៀតគ្រូពេទ្យអាចស្នើរសុំយកទឹកនោមរបស់អ្នកទៅទៅពិនិត្យបន្ថែម។

បច្ចុប្បន្ននេះម៉ាស៊ីនវះកាត់ប្រភេទ អិនដូស្កូប (Endoscopic surgery) វាពិតជាអស្ចារ្យក្នុងការប្រើប្រាស់ដើម្បីវះកាត់ជំងឺមហារីកផ្លោកនោម។ ម៉ាស៊ីននេះត្រូវបានប្រើទាំងពីរមធ្យោបាយ ទី១ប្រើសម្រាប់ការព្យាបាលនិងទី២ប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យ។

ដោយឡែកប្រសិនបើជាដុំសាច់វិញ (Tumor)! ដូចដែលអ្នកដឹងស្រាប់ហើយថា បើវានោះជាដុំសាច់គឺមានន័យថា វាប្រហែលអាចជាដំណាក់កាលនៃការរីករាលដាលនៃជំងឺមហារីកក៏ថាបាន ដូច្នេះប្រសិនបើវាជាមហារីកដែលស្ថិតក្នុងដំណាក់កាលរីករាលដាលហើយនោះ និតិវិធីអន្តរាគមន៍របស់ពេទ្យគឺមិនតម្រូវឱ្យមានការវះកាត់ប៉ះពាល់វាឡើយ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិតឯកទេសរូបនេះ បានផ្តល់អនុសាសន៍ថា ក្នុងករណីលោកអ្នកមានអាការសញ្ញាដូចដែលរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់ស្វះស្វែររកកិច្ចអន្តរាគមន៍ពីគ្រូពេទ្យជំនាញជាបន្ទាន់។ ចូរចងចាំថា ការពារគឺប្រសើរជាងព្យាបាល ហើយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្វាគមន៍លោកអ្នកយ៉ាងកក់ក្តៅ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

May be an image of 1 person and text that says 'UROLOGY DEPARTMENT ចេខ្ង. សៅរាដី Dr. DR. SOARAWEE WEERASOPONE Nationality Specialty Languages Status Thai Minimally Invasive Surgery In Urology Thai/English Full time specialist EDUCATION: •Thai Board of Urologist, Chulalongkorn University, Thailand Fellowship Diploma of Urologist, Chang Gung Memorial Hospital, Linkou, Taiwan, Republic of China. បន្តីរពេទ្យ អន្តរជាតិ រ៉ូយ៉ាល់អង្គរ INTERNATIONAL HOSPITAL MEMBER OF DMS W: royalangkorhospital.c :royalangkorinternationalhospital'

May be an image of 3 people, people standing, indoor and hospital



Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#អត្ថបទ PR

កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
Hang Chhengly
July 29 2026
90 views

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
31 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
18 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
38 views

#អត្ថបទ PR

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
Tror Sopheap
June 26 2026
58 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
Sreymom Cha
June 15 2026
63 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia