ព័ត៌មាន
ខែចេត្រចូលឆ្នាំ! ចេះតែ៦ក្បាច់នេះ ស្បែករបស់អ្នកប៉ះថ្ងៃលែងក្រហមខ្លោចទៀតហើយ

នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនឹងខិតចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ហើយកម្មវិធីសង្ក្រាន្តក៏កំពុងតែប្រារព្ធឡើងជាបន្តបន្ទាប់ អ៊ីចឹងគ្រប់គ្នាដឹងស្រាប់ហើយថា ខែចេត្រចូលឆ្នាំជាខែក្ដៅ រសៀលមិនទាន់ទេពន្លឺថ្ងៃចាប់ផ្ដើមបញ្ចេញកម្ដៅជាខ្លាំង ដែលជាហេតុអ្វីឱ្យគ្រប់គ្នាត្រូវមានវិធីការពារខ្លួនពីការត្រូវពន្លឺថ្ងៃដ៏ក្ដៅមួយនេះ។

បើយោងតាមការចុះផ្សាយរបស់សាកលវិទ្យាល័យRamthibodi Hospitalរបស់ប្រទេសថៃបានណែនាំអំពីគន្លឹះក្នុងការការពារខ្លួនពីកម្ដៅថ្ងៃដ៏សែនក្ដៅរួមមាន៖

១.ច្បាប់សម្រោល៖ អ្នកត្រូវចេះមើលស្រមោលខ្លួនឯងដែលប៉ះជាមួយពន្លឺព្រះអាទិត្យបញ្ចេញជាសម្រោល អ៊ីចឹងអ្នកត្រូវការពារខ្លួនអ្នកពីព្រះអាទិត្យ ដោយអ្នកត្រូវចៀសវាង ប្រសិនបើអ្នកឈរក្រោមពន្លឺព្រះអាទិត្យឃើញប្រមោលរបស់អ្នកវែងជាងរាងកាយរបស់អ្នក។ ពោលគឺ នៅពេលព្រឹកមុនម៉ោង១១ព្រឹក និងពេលល្ងាចបន្ទាប់ពីម៉ោង២រសៀល គឺជាពេលដែលពន្លឺព្រះអាទិត្យល្អ និងមានសុវត្ថិភាពចំពោះស្បែក ពីព្រោះវាមានពន្លឺUVBតិច។

២.សម្លៀកបំពាក់៖ អ្នកត្រូវស្លៀកពាក់ខោអាវវែងៗ និងក្រាស់ៗល្មម ដើម្បីការពារខ្លួនពីការប៉ះជាមួយពន្លឺព្រះអាទិត្យ ដែលអាចការពារបានរហូតដល់៩០%។

៣.ឆ័ត្រ៖ ក្រណាត់របស់ឆ័ត្រភាគច្រើនអាចបិទបាំងពន្លឺព្រះអាទិត្យបានប្រហែល៨០ទៅ៩០% ហើយប្រសិទ្ធភាពនៃការការពារកម្ដៅរបស់ឆ័ត្រអាស្រ័យទៅលើទីតាំងរបស់ព្រះអាទិត្យផងដែរ។

៤.មួក៖ មួកធំៗ មួកធំទូលាយ ក៏អាចជួយការពារពីពន្លឺព្រះអាទិត្យផងដែរ។

៥.វ៉ែនតាការពារ៖ ការប្រើប្រាស់វ៉ែនតាការពារពន្លឺព្រះអាទិត្យ គឺពិតជាមានសារៈប្រយោជន៍ជាខ្លាំង ដែលអ្នកគួរមានតាមខ្លួន។ មួយវិញទៀតអ្នកមិនចាំបាច់ទិញវ៉ែនតាការពារពន្លឺព្រះអាទិត្យថ្លៃៗនោះទេ។

៦.លាបឡេការពារកំដៅថ្ងៃ៖ ឡេការពារកម្ដៅថ្ងៃគួរតែមាននជាប់នឹងខ្លួន ដើម្បីលាបរាល់ពេលអ្នកចេញក្រៅដើមក្រោមពន្លឺព្រះអាទិត្យ ហើយត្រូវលាបឱ្យបានក្រាប់ល្មម។ ការលាបឱ្យបានក្រាប់នេះ ដោយសារតែស្បែករបស់អ្នកមិនរលោង បើអ្នកលាបតែមួយស្រទាប់ នោះផ្ទៃឡេការពារមិនអាចការពារពីពន្លឺដ៏ខ្លាំងរបស់ព្រះអាទិត្យឡើយ។ ដូច្នេះអ្នកគួរតែលាបឡេការពារកម្ដៅថ្ងៃឱ្យបានយ៉ាងហោចណាស់ ២ស្រទាប់។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 31 2026
12.8 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
Tror Sopheap
March 31 2026
6.2 K views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
Tror Sopheap
March 30 2026
300 views

#ព័ត៌មាន

រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
Tror Sopheap
March 29 2026
46 views

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.6 K views

#ព័ត៌មាន

ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
Tror Sopheap
March 27 2026
568 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia