ជំងឺ
រលាកច្រមុះរ៉ាំរ៉ៃ អាឡែហ្ស៊ីច្រមុះងាយធ្វើឱ្យដុះសាច់ច្រមុះរំខានការរស់នៅ ឆាប់អនុវត្តវិធីនេះដើម្បីទប់ស្កាត់
Senghong Kong
February 25 2023
11.1 K views

អាការ​រលាក​ច្រមុះ​គឺជា​អា​ការដែល​ធ្វើឲ្យ​លោកអ្នក​ពិបាក​ដកដង្ហើម​ ​និង​ ​បង្ក​ការឈឺចាប់​ពិបាក​ទ្រាំ​ ​ហើយ​អាច​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ស្ថិតនៅ​បរិវេណ​នោះ​ ​ដូចជា​ ​ភ្នែក​ ​និង​ ​បំពង់ក​ ​ជាដើម​។​ ដូច្នេះហើយ​ដើម្បីគ្រប់គ្រងស្ថានភាពរលាកច្រមុះកុំឲ្យវិវត្តទៅរកសភាពធ្ងន់ធ្ងរ និងដើម្បីជំនួយឱ្យជំងឺរលាកច្រមុះប្រសើរឡើងវិញ ផ្អែកលើប្រភពវែបសាយ onlymyhealth បានណែនាំឲ្យប្រើគ្រឿងទេសធម្មជាតិចំនួន៣ប្រភេទ រួមទាំងការចែករំលែកពីអ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ដូចខាងក្រោម៖

១. ម្សៅរមៀត៖ ដោយសាររមៀតត្រូវបានគេស្គាល់ជាឱសថធម្មជាតិមានលក្ខណៈសម្បត្តិសម្លាប់មេរោគ បាក់តេរី ប្រឆាំងមេរោគ និងប្រឆាំងនឹងការរលាក។ វាមានប្រសិទ្ធភាពបំផុតក្នុងបំបាត់ជំងឺរលាកច្រមុះ នេះក៏ដោយសារតែសារធាតុ curcumin នៅក្នុងម្សៅរមៀត។ ខណៈការសិក្សាមួយចំនួនបានបង្ហាញថាម្សៅរមៀតអាចកម្ចាត់ជំងឺរលាកច្រមុះជារៀងរហូត។ ចំពោះវិធីធ្វើ ដាក់ម្សៅរមៀត១ទៅ២ស្លាបព្រាកាហ្វេចូលទៅក្នុងទឹកក្ដៅឧណ្ហៗចំនួន១កែវ បន្ទាប់មកដាក់ទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ រួចកូរឲ្យសព្វសឹមផឹកជាការស្រេច។

២. ខ្ញី៖ ជាឱសថរុក្ខជាតិដែលត្រូវបានគេស្គាល់ថា អាចកម្ចាត់បញ្ហាសុខភាពផ្សេងៗដូចជា ឈឺបំពង់ក ស្លេស និងបញ្ហារំលាយអាហារ។ ការប្រើប្រាស់ខ្ញីជាប្រចាំជួយក្នុងសម្រួលក្នុងការរលាកច្រមុះ ពង្រឹង​ភាពស៊ាំ​ ហើយការពារកុំឲ្យបញ្ហារលាកវិវត្តទៅរកសភាពធ្ងន់ធ្ងរបន្ថែមទៀត។ ចំពោះវិធីធ្វើ យកខ្ញីទៅកិនចំនួន១មើម ដាក់នៅក្នុងប្រភេទអាហារដែលយើងគិតថាដាក់បាន ហើយត្រូវឧស្សាហ៍បរិភោគវាប្រចាំ ហើយរឹតតែល្អសូមបន្ថែមម្សៅខ្ញីនៅក្នុងម្ហូបមួយចំនួនរឹតតែល្អ។

៣. ស្រូបចំហាយ៖ ការ​ស្រូប​ចូល​ដោយ​ចំហាយ​ទឹក​គឺជា​បច្ចេកទេស​មួយ​ដែល​ជួយ​ក្នុង​ការ​ផ្តល់​ភាព​ធូរស្រាល​ពី​បញ្ហាច្រមុះផ្សេងៗដូចជា តឹកច្រមុះ ហៀរសំបោរ រមាស់ច្រមុះ រលាកច្រមុះជាដើម។ ការស្រូបចំហាយនេះវាជួយសម្រួលបញ្ហារលាកច្រមុះបានយ៉ាងមានប្រសិទ្ធភាព។ ការស្រូបចូលដោយចំហាយទឹកអាចត្រូវបានអនុវត្តនៅក្នុងវិធីច្រើនដូច ប្រើម៉ាស៊ីនស្រូប ឆ្ពង់ដោយដាក់ទឹកក្ដៅចូលទៅក្នុងចានរួចប្រើកន្សែងគ្របលើក្បាលឲ្យជិត និងទៅស្ទីមជាដើម។

ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់បានចែករំលែកជាគន្លឹះថែសុខភាពផ្លូវដង្ហើម ដោយលោកបានលើកបង្ហាញថា នៅពេលដែលយើងផ្តាសាយ មានបញ្ហាសុខភាពផ្លូវដង្ហើម ការខ្ពុរទឹកអំបិលក៏អាចរួមចំណែកដោះស្រាយបញ្ហាបំពង់ក មាត់ អណ្តាត ច្រមុះ បានដែរ។ ដោយគ្រាន់តែយកអំបិលលាយជាមួយទឹកក្តៅឧណ្ហៗ ខ្ពុរ១ថ្ងៃឱ្យបាន៤-៥ដង ជាពិសេសនៅពេលញុំាបាយហើយ។ ចំពោះអ្នកដែលមានសុខភាពទូទៅក៏អាចធ្វើបានដែរ ព្រោះវាជួយឱ្យយើងមិនសូវដំបៅមាត់ ពងបែក អត់សូវក្លិន ឬប្រឈមបញ្ហារលាកផ្លូវដង្ហើម។ មួយវិញទៀត បើអាចនាពេលព្រឹកព្រលឹមឡើងពេលងូតទឹកហើយសូមឱ្យយកក្រកាសទន់ ត្បាល់ច្រមុះតិចៗ ដើម្បីសម្អាតក្នុងច្រមុះ កុំឆ្កឹះ ទើបកោសិកានៅក្នុងច្រមុះយើងមិនងាយរលាកដែលងាយបង្កជាដុំសាច់គឺរលាកច្រមុះឡើងមក។

ដោយឡែកចំពោះរបបអាហារជាប្រចាំថ្ងៃព្យាយាមកាត់បន្ថយម្ហូបផ្អាប់ គ្រឿងផ្អាប់​​អាហារខ្លាញ់ ប្រៃជាដើមព្រោះអាចប៉ះពាល់សុខភាពរបស់ច្រមុះបើកំពុងតែមានដុះសាច់ ឬក៏រលាកទៀតញុំាអាហារទាំងអស់នេះអាចនឹងធ្ងន់ធ្ងរជាងមុនមិនខានឡើយ។

ជាចុងក្រោយនេះបើប្រិយមិត្តដឹងខ្លួនថាកំពុងមានបញ្ហាច្រមុះគួរណាស់តែត្រូវយកចិត្តទុកដាក់ថែទាំឲ្យបានត្រឹមត្រូវ ហាមព្រងើយកន្តើយឲ្យសោះប្រយ័ត្នតែធ្ងន់អាចឈានដល់ដំណាក់កាលដុះសាច់ច្រមុះ កាន់តែធ្វើឲ្យសុខភាពច្រមុះទ្រុឌទ្រោមជាក់ជាមិនខាន។ សូមលើកទឹកចិត្តឱ្យទៅជួបពិនិត្យជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីឱ្យដឹងថាខ្លួនពិតជាមានបញ្ហារលាកច្រមុះ ឬស្ថិតក្នុងដំណាក់កាលណា និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងអាចជ្រើសរើសយកទិកនិច៣ខាងលើ ដើម្បីជាជំនួយឱ្យច្រមុះរបស់អ្នកឆាប់ជាសះស្បើយបានលឿនផងដែរ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia