ជំងឺ
ថ្លើមមានតែ១! ថែឱ្យគង់ នេះជាសញ្ញាបង្ហាញថាថ្លើមរបស់អ្នកដំណើរការមិនប្រក្រតីហើយ
Thida Pet
November 30 2023
4.1 K views

ថ្លើមគឺជាសរីរាង្គសំខាន់មួយក្នុងរាងកាយរបស់មនុស្សគ្រប់គ្នា ដូច្នេះហើយ ប្រសិនណាអ្នកមានទម្លាប់បំផ្លាញ់ថ្លើម តាមរយៈរបបអាហា​រប្រចាំថ្ងៃ ទាំងទម្លាប់ផ្សេងៗដែលប៉ះពាល់ថ្លើម ត្រូវឧស្សាហ៍ពិនិត្យថ្លើមផង ។ ជាការពិតណាស់ ថ្លើម ជាសរីរាង្គមានសារសំខាន់ខ្លាំងណាស់ គឺចូលរួម ដល់ការរំលាយជួយរំលាយអាហារ បណ្ដេញជាតិពុលផ្សេងៗចេញពីរាងកាយរបស់អ្នក។

ជាមួយគ្នានេះដែរ នៅពេលថ្លើមមានបញ្ហា វាមិនបានបញ្ចេញសញ្ញាឱ្យយើងបានដឹងច្បាស់ប៉ុន្មាននោះទេ ក៏ប៉ុន្ដែវាអាចចេញសញ្ញាសំខាន់ខ្លះដែល ពេទ្យអាចធ្វើរោគវិនិច្ច័យថាអ្នកកំពុងតែមានបញ្ហាថ្លើម។ ដូច្នេះសញ្ញាទាំងនេះអ្នកគួរតែដឹង។

សញ្ញាទាំងនោះមានដូចជា៖

-បាត់បង់ចំណង់អាហារ

-ឧស្សាហ៍អស់កម្លាំងរុំារ៉ៃ

-រមាស់ស្បែក

-ឈឺពោះហើមពោះ

-ស្បែកនិងភ្នែកមានពណ៌លឿង

-ក្អួតចង្អោរ ហើមក៏ដៃ ហើមក៏ជើង

-មានលាមកពណ៌ស្លេក។ ជាមួយនេះដែរ ប្រសិនណាអ្នកមានរោញសញ្ញាឈឺចាប់​ណាមួយខុសធម្មតា សូមមេត្តាប្រញាប់ជួបពេទ្យជំនាញដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាង បង្កជាអាការកាន់តែធ្ងន់ធ្ងរឡើងមកពិបាកសង្រ្កោះ។​

ជាមួយគ្នានេះដែរ ដើម្បីការពារថ្លើម ឱ្យមានសុខភាពល្អ កុំភ្លេចចាក់រ៉ាក់សាំងដើម្បីការពារទុក និង និងចៀសវាងរបបអាហារនិងទម្លាប់អាក្រក់ផ្សេងៗដែលបំផ្លាញថ្លើមរបស់អ្នក ដូចជា ទម្លាប់ផឹកស្រារុំារ៉ៃ ទម្លាប់ញុំាអាហារគ្មានអនាម័យត្រឹមត្រូវ ដែលជាហេតុនាំឱ្យអ្នកប្រឈមជាមួយបញ្ហាខូចថ្លើម បង្កជា រលាកថ្លើម ខ្លាញ់រុំថ្លើម ជាតិពុលក្នុងថ្លើមជាដើម។

ខាងក្រោមនេះគឺជារបបអាហារជួយប៉ូវថ្លើម ការពារថ្លើម​គេ​ណែនាំឱ្យអ្នកអនុវត្តឱ្យបានត្រឹមត្រូវ អាចជួយធ្វើឱ្យថ្លើមរបស់អ្នកមានសុខភាពល្អ មិនងាយឈឺមិនងាយមានជំងឺមកយាយីបានឡើយ។

-អ្វីដែលត្រូវចៀសវាងគឺរបបអាហារដែលសម្បូរដោយខ្លាញ់ ជាតិស្ករលើសកម្រិត ជាតិប្រៃ សាច់កែច្នៃជាដើម។

-គួរតែទទួលទានអាហារឱ្យមានតុល្យភាពជាប្រចាំថ្ងៃ មានដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ជាពិសេសគឺអាហារសម្បូរដោយជាតិសរសៃជាដើម…។

-ត្រូវព្យាយាមពិសារទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃ និងមានអនាម័យក្នុងការរស់នៅ។

-ពិភាក្សាជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវនៅចំនួនស្រាដែលអ្នកអាចផឹកបានប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ប្រភព liverfoundation.org ក៏បានណែនាំពីរបបអាហារសម្រាប់អ្នកដែលមានប្រភេទជំងឺថ្លើមដូចគ្នា ដោយក្នុងនោះ៖

សម្រាប់អ្នកជំងឺក្រិនថ្លើម៖ គេណែនាំឱ្យកាត់បន្ថយរបបអាហារដែលប្រៃ ជាពិសេសពិភាក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងនឹងប្រូតេអ៊ីនដែលត្រូវញុំាប្រចាំថ្ងៃ។

សម្រាប់អ្នកមានជំងឺថ្លើមប្រភេទC៖ គេណែនាំឱ្យកំណត់បរិមាណអាហារដែលមានជាតិដែកច្រើន រួមទាំងជាតិអំបិលច្រើនផងដែរ។

សម្រាប់អ្នកមានជំងឺខ្លាញ់រុំថ្លើម៖ កាត់បន្ថយញុំាអាហារដែលមានកាឡូរីខ្ពស់ និងប្ដូរមកញុំាក្រុមអាហារដែលមានជាតិសរសៃច្រើនវិញ។

ជាចុងក្រោយ ប្រសិនណាអ្នកមានបញ្ហាណាមួយទាក់ទងនឹងជំងឺថ្លើម សូមអ្នកប្រញាប់ទៅទទួលការព្យាបាលឱ្យបានទាន់ពេលវេលា​។ ដើម្បីការពារគ្រោះថ្នាក់កាន់តែធ្ងនធ្ងរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia