មុននេះបន្តិចនៅថ្ងៃទី ២៩ មេសា ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានសេចក្តីប្រកាសព័ត៌មានមួយស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ ដែលជាករណីឆ្លងថ្មី ហើយដើម្បីទប់ស្កាត់រដ្ឋបាលក៏បានបិទភូមិមួយចំនួននៅក្នុងស្រុក៣ដូចជា ស្រុកកងមាស ស្រុកបាធាយ និងស្រុកស្រីសន្ធរ។
នៅក្នុងចំណោមអ្នកទាំង៣៩ មានកម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។
សម្រាប់ព័ត៌មានលម្អិតពីបុគ្គលដែលបានឆ្លង សូមមើលលិខិតនៅខាងក្រោមងាស្រ័យហេតុនេះហើយសូមបងប្អូនបន្តការប្រុងប្រយ័ត្នបន្ថែម៕