អត្ថបទ PR
ហាងអលង្ការពេជ្រ «សាប្រ៊ីណា» រៀបចំគម្រប់ខួប ១៤ឆ្នាំរបស់ខ្លួន ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលគាំទ្រ និងផ្តល់ទំនុកចិត្ត
MC LyHouy
January 11 2023
198 views

 (ភ្នំពេញ)៖ ហាងអលង្ការពេជ្រ «សាប្រ៊ីណា» រៀបចណគម្រប់ខួប ១៤ឆ្នាំ របស់ខ្លួនដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនគ្រប់រូបទាំងអស់ដែលគាំទ្រ និងផ្តល់ទំនុកចិត្តតាំងពីបើកដំណើរការដំបូង។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអតិថិជនយ៉ាងច្រើនផងដែរ។

នាឱកាសនោះដែរ អគ្គនាយិកា ហាងអលង្ការពេជ្រ «សាប្រ៊ីណា» បានបង្ហាញសេចក្តីរំភើបឥតឧប្បមា ចំពោះការជឿជាក់របស់អតិថជនដែលនៅតែបន្តគាំទ្រ និងផ្តល់ទំនុកចិត្តលើហាងខ្លួន ទន្ទឹមនឹងទំនុកចិត្តរបស់អតិថិជន នាងខ្ញុំរួមនឹងក្រុមការងារទាំងអស់តែងតែយកចិត្តទុកដាក់នៅលើចំណុចខ្វះខាតដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើង។

អគ្គនាយិកា ហាងអលង្ការពេជ្រ «សាប្រ៊ីណា» បានបញ្ជាក់ថា ហាងអលង្ការពេជ្រ «សាប្រ៊ីណា» ផ្តល់នូវគ្រឿងអលង្ការស្អាត ប្រណីត ភាពថ្លៃថ្នូរ និងស៊ីវិល័យសក្តិសមជាមួយនឹងអតិថិជនគ្រប់កម្មវិធី។ គ្រឿងពេជ្រដែលអតិថិជនជាវពីហាងអលង្ការពេជ្រ សាប្រ៊ីណា យកទៅប្រើប្រាស់ គឺមានភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងទុកជាមរតកតកូនតចៅ ព្រោះជាពេជ្រស្អាតគុណភាពខ្ពស់ និងជាងមានទឹកដៃល្អក្នុងផលិត និងច្នៃម៉ូតថែមទៀត។ អតិថិជន ក្រៅពីទទួលបានជំនឿចិត្តលើភាពស្រស់ស្អាតរបស់ពេជ្រ ហាងអលង្ការពេជ្រ សាប្រ៊ីណា ក៏មានក្រុមការងារប្រកបដោយវិជ្ជាជីវៈ មានភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវដែលមកកាន់ហាងពីគ្រប់មជ្ឈដ្ឋាន។ 

នាឱកាសនោះដែរ អគ្គនាយិកា ហាងអលង្ការពេជ្រ «សាប្រ៊ីណា» បានគូសបញ្ជាក់ថា៖ «ស្របជាមួយគ្នានេះដែរ អ្វីដែលជាអារម្មណ៍នាងខ្ញុំ ហើយដែលនាងខ្ញុំតែងតែសួរខ្លួនឯងថា តើខ្ញុំបានធ្វើឱ្យល្អសក្តិសមនឹងទំនុកចិត្តរបស់អតិថិជនមកលើរូបនាងខ្ញុំហើយ ឬនៅ? តើនៅមានអ្វីខ្លះដែលយើងខ្ញុំធ្វើមិនទាន់បានល្អ? តើខ្ញុំគួរបន្ថែមអ្វីខ្លះទៀត ដើម្បីជួយអតិថិជនរបស់ខ្ញុំឱ្យបានកាន់តែល្អជាទីបំផុត ហើយសាកសមនឹងទំនុកចិត្តដែលគាត់បានផ្ដល់ឱ្យខ្ញុំ? នាងខ្ញុំ និងក្រុមកាងារ នៅតែបន្តនាំយកនូវបច្ចេកវិទ្យាថ្មីៗ ម៉ាស៊ីនទំនើបៗ ដើម្បីបន្តអភិវឌ្ឍន៍ការផលិតឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ និងបង្កើននូវសេវាកម្មឱ្យកាន់តែល្អបន្ថែម ដើម្បីបម្រើជូនអតិថិជនឱ្យបានល្អជាទីបំផុត»។

អគ្គនាយិកា ហាងអលង្ការពេជ្រ «សាប្រ៊ីណា» បានលើកឡើងថា អតិថិជនដែលបានជាវគ្រឿងអលង្ការពី ហាងអលង្ការពេជ្រ សាប្រ៊ីណា គឺបានរួមចំណែកដ៏ធំធេងបំផុតក្នុងការជួយសង្គម ដោយកម្មវិធីគ្រឿងអលង្ការនៃក្តីស្រឡាញ់របស់ហាង សាប្រ៊ីណា តែងតែមានរៀងរាល់ខែដែលការបរិច្ចាគមួយផ្នែកជាចំណូលពីការគាំទ្ររបស់អតិថិជន ហើយហាងអលង្ការពេជ្រ សាប្រ៊ីណា ផ្តល់ជាសប្បុរសធម៌ដល់មណ្ឌលកុមារកំព្រា អង្គការ សមាគម សហគមន៍ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ ការចូលរួមចែករំលែកក្តីស្រឡាញ់ក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីចែករំលែកក្តីស្រឡាញ់ ក្តីសង្ឃឹម និងភាពកក់ក្ដៅទៅដល់កុមារកំព្រាដែលកំពុងខ្វះខាត និងកំពុងត្រូវការជំនួយកាន់តែច្រើនឡើងពីយើងទាំងអស់គ្នា។

«ការគាំទ្រហាងយើងខ្ញុំពីសំណាក់អតិថិជនគ្រប់រូប ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឱ្យកម្មវិធីសប្បុរសធម៌នានា អាចលេចចេញជារូបរាងបាន»។ នេះជាការលលើកឡើងបន្ថែមរបស់អគ្គនាយិកា ហាងអលង្ការពេជ្រ «សាប្រ៊ីណា»។

ស្ថិតនៅក្នុងឱកាសនោះដែរ អតិថិជន ហាងអលង្ការពេជ្រ «សាប្រ៊ីណា» បានកោតសសើរចំពោះទឹកចិត្តដ៏ប្រពៃចំពោះហាងអលង្ការពេជ្រ «សាប្រ៊ីណា» ដែលបានរួមចំណែកបំពេញការងារមនុស្សធម៌នានា តាមរយៈប្រាក់ចំណូលមួយផ្នែកពីការជាវរបស់អតិថិជន ដើម្បីជួយដល់មណ្ឌលកុមារកំព្រា អង្គការ សមាគម សហគមន៍ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ល។ ចំណុចនេះនឹងធ្វើឱ្យហាងអលង្ការពេជ្រ «សាប្រ៊ីណា» កាន់តែទទួលបាននូវការគាំទ្របន្ថែមទៀតពីសំណាក់អតិថិជនរបស់ខ្លួន។

បន្ថែមពីនេះ អតិថិជនដដែល ក៏បានកោតសសើរពីគុណភាពពេជ្រភ្លឺស្អាត ជាពិសេសគឺថ្នាក់ដឹកនាំហាង និងបុគ្គលិកមានភាពរួសរាយរាក់ទាក់ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ចំពោះទំនិញរបស់ខ្លួន ដែលភ្ញៀវមកជាវផងដែរ៕

 

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
43 views

#អត្ថបទ PR

បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
Daneth Mech
July 31 2026
30 views

#អត្ថបទ PR

កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
Hang Chhengly
July 29 2026
418 views

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
37 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
19 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
42 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia