អាហារ
ស្ត្រីមានផ្ទៃពោះ គប្បីអនុវត្តវិធី៤នេះ ដើម្បីបង្ការសុខភាពខ្លួនពីជំងឺទឹកនោមផ្អែមពេលមានពពោះ
Pheakdey Pao
December 16 2022
308 views

ស្ត្រីមានផ្ទៃពោះ មួយចំនួនត្រូវបានអ្នកជំនាញរកឃើញថា មានការលើសជាតិស្ករដោយមិនដឹងខ្លួន ដូច្នេះហើយទើបបានជាក្រុមគ្រូពេទ្យ ច្រើនណែនាំឱ្យស្ត្រីមានផ្ទៃពោះត្រូវតេស្តជាតិស្ករតាំងពីត្រីមាសដំបូង ដើម្បីបង្ការបញ្ហាប្រឈមនឹងជំងឺទឹកនោមផ្អែម និង​ព្យាបាល​បាន​ទាន់​ពេល​វេលា។

ផ្អែកតាមប្រភពចេញផ្សាយរបស់គេហទំព័រ mayoclinic​ ជំងឺទឹកនោមផ្អែមពេលមានគភ៌ គឺជាជំងឺទឹកនោមផ្អែមដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជាលើកដំបូងអំឡុងពេលមានផ្ទៃពោះ (មានផ្ទៃពោះ) ដោយបណ្ដាលមកពីផលប៉ះពាល់នៃដំណើរការសារជាតិស្ករខ្ពស់ក្នុងឈាម (គ្លុយកូស)។

អ្នកមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ជាទូទៅជាតិស្ករក្នុងឈាមនឹងត្រលប់ទៅកម្រិតធម្មតាវិញភ្លាមៗបន្ទាប់ពីការសម្រាល។ ប៉ុន្តែប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមពេលមានគភ៌ អ្នកមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ហេតុនេះហើយ គ្រូពេទ្យជំនាញរមែងណែនាំឱ្យអ្នកជំងឺប្រភេទនេះ​ព្យាយាមថែសុខភាព និងគោរពតាមបទបញ្ជាររបស់ក្រុមគ្រូពេទ្យជាចាំបាច់។

ដោយឡែក ក្នុងលក្ខខណ្ឌបង្ការ ប្រសើរជាងព្យាបាល ប្រភព mayoclinic ដដែល ក៏បានលើកឡើងនូវគន្លឹះថែសុខភាពចំនួន៤ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះ និងបង្ការកុំឱ្យកើតវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី 2 នាពេលអនាគត៖

១​. បរិភោគអាហារដែលមានសុខភាពល្អ៖ ជ្រើសរើសអាហារសម្បូរជាតិសរសៃ និងខ្លាញ់ទាប និងកាឡូរី ដោយស្ត្រីពពោះ ឬមានគម្រោងយកបុត្រធីតាគ្រប់រូប គួរផ្តោតលើការញុំា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ និងមាននូវអាហារូបត្ថម្ភជាជំនួយបន្ថែមផងដែរ។

២. រក្សាសកម្មភាព៖ លំហាត់ប្រាណមុន និងអំឡុងពេលមានផ្ទៃពោះ អាចជួយការពារស្ត្រីពីការវិវត្តនៃជំងឺទឹកនោមផ្អែមពេលមានគភ៌បាន។ ហេតុនេះ គួរដាក់គោលដៅសម្រាប់សកម្មភាពប្រចាំថ្ងៃ គិតជាមធ្យម ៣០នាទី និងហាត់យ៉ាងហោចណាស់ឱ្យបាន ៣ ទៅ៤ក្នុង១សប្តាហ៍។ សកម្មភាពទាំងនោះមិនមែនតម្រូវឱ្យធ្វើជាលំហាត់ប្រាណធ្ងន់ៗទេ គឺគ្រាន់តែធ្វើលំហាត់ប្រាណដើរ រត់តិច ឬធ្វើលំហាត់ប្រាណបែបយូហ្គា...ជាដើម។

៣. រក្សាទម្ងន់មុនពេលមានផ្ទៃពោះឱ្យល្អ៖ ប្រសិនបើមានគម្រោងមានផ្ទៃពោះ ការសម្រកការថែរក្សាទម្ងន់ឱ្យមានតុល្យភាពគឺជារឿងចាំបាច់បំផុត ព្រោះវាអាចជួយសុខភាពអ្នកមួយផ្នែកនៅពេលមានគភ៌ និងងាយស្រួលក្នុងការតាមដានគីឡូនៅពេលមានទម្ងន់ផងដែរ។

៤. កុំឡើងទម្ងន់លើសពីការណែនាំ៖ ការឡើងទម្ងន់ខ្លះអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា និងល្អសម្រាប់សុខភាពម្តាយ ជាមួយទារកក្នុងផ្ទៃ។ ប៉ុន្តែការឡើងទម្ងន់លឿនពេក អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានគភ៌ផងដែរ ហេតុនេះ ស្ត្រីមានផ្ទៃពោះ គ្រប់រូបគួរតែយកចិត្តទុកដាក់ក្នុងការស្តាប់តាមការណែនាំរបស់គ្រប់គ្រូពេទ្យ និងកុំបណ្តោយខ្លួនឱ្យលើសទម្ងន់ហួសហេតុពេក ដោយនេះជាហេតុធ្វើឱ្យកើតជំងឺដោយមិនដឹងខ្លួន។

ជារួមមកវិញ សម្រាប់ស្ត្រីមានផ្ទៃពោះ ការថែទាំសុខភាពពិតជាចាំបាច់ខ្លាំងណាស់ ដោយហេតុថា ការថែទាំសុខភាពនេះ គឺមិនត្រឹមតែជួយដល់ម្តាយនោះទេ គឺថែមទាំងជួយទៅដល់សុខភាពទារកក្នុងផ្ទៃឱ្យមានសុខភាពល្អផងដែរ។ អាស្រ័យ ហេតុនេះហើយសូមអ្នកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរាងកាយ ក៏ដូចជាសុខភាពផ្លូវចិត្ត ដើម្បីជួយឱ្យបុត្រធីតាកើតមកមានសុខភាពល្អទាំងព្រម៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia