ជាទូទៅតាមក្រុមគ្រូពេទ្យជំនាញ អាចនឹងមានឱ្យញុំាបន្ថែមជាមួយនឹងជាតិស័ង្គសី ដោយសារតែសារធាតុចិញ្ចឹមទាំងពីរធ្វើការរួមគ្នា ដើម្បីគាំទ្រដល់ការផលិតមេជីវិតឈ្មោលជួយកែលម្អចលនាមេជីវិតឈ្មោល និងបរិមាណទឹកកាម។ ចំពោះមេជីវិតញី វានឹងជួយគ្រប់គ្រងការលូតលាស់អូវុលបន្ថែម មានតួនាទីក្នុងការបង្កកំណើត និងការអភិវឌ្ឍន៍អំប្រ៊ីយ៉ុងផងដែរ។ អ្នកត្រូវមានទម្លាប់ទាំង ៤នេះ៖
១. គេងឱ្យគ្រប់គ្រាន់: ការគេងបានគ្រប់គ្រាន់ និងគេងលក់បានស្កប់ស្កល់ទល់ភ្លឺនៅតែចំណុចចាំបាច់ ដើម្បីជួយពង្រឹងដល់មេជីវិតមានគុណភាព មេជីវិតរឹងមាំល្អ មិនខ្សោយ។ យោងតាមការស្រាវជ្រាវភាគច្រើន ការគេងពី 7 ទៅ 8 ម៉ោងក្នុងមួយយប់ត្រូវបានចាត់ទុកថាល្អបំផុត សម្រាប់គុណភាពមេជីវិតឈ្មោល និងការបញ្ចេញពងអូវុល។
២. ហាត់ប្រាណស្រាលៗ: លំហាត់ប្រាណស្រាលៗដូចជា រត់តិចៗ ដើរ ហែលទឹក ជិះកង់ និងហាត់យូហ្គា...ល្អសម្រាប់មេជីវិតឈ្មោល និងអូវុល ព្រោះវាជួយគ្រប់គ្រងអរម៉ូន រក្សាទម្ងន់រាងកាយ ធ្វើឱ្យលំហូរឈាមទៅកាន់សរីរាង្គបន្តពូជបានល្អ កាត់បន្ថយភាពតានតឹង។ ដោយជាទូទៅធ្វើឱ្យបរិយាកាសរាងកាយប្រសើរឡើងសម្រាប់ការផលិតស៊ុត និងមេជីវិតឈ្មោលដែលមានសុខភាពល្អ បង្កើនលទ្ធភាពមានកូនទាំងបុរស និងស្ត្រី។ ជាសំខាន់តាមរយៈការគ្រប់គ្រងអ័រម៉ូនដូចជា តេស្តូស្តេរ៉ូន និងអេស្ត្រូសែន ការធ្វើលំហាត់ប្រាណអាចជះឥទ្ធិពលវិជ្ជមានដល់គុណភាព បរិមាណនៃមេជីវិតឈ្មោល និងការផលិតអូវុល។
៣. កែប្រែទម្លាប់មិនល្អ៖ ទម្លាប់តូចៗមួយចំនួនដែលយើងគិតថា មិនមានបញ្ហាអ្វីប៉ះពាល់នោះ វាអាចនឹងធ្វើរារាំងនូវការបង្កកំណើតកូនដែលឆ្លាត និងកូនដែលមានសុខភាពរឹងមាំដែរ។ អ្វីដែលត្រូវកែប្រែឱ្យបានក្នុងអំឡុងពេលត្រៀមយកកូនដៃគូទាំងសងខាងត្រូវ៖
៤. តមស្រា បារី៖ ការផឹកស្រា និងបារីខ្លាំងពេក អាចនឹងធ្វើឱ្យមេជីវិតខ្សោយ ពិបាកមានកូន ប្រសិនបើមានអាចនឹងបង្កកំណើតកូនមានសុខភាពទន់ខ្សោយ កូនអាចនឹងលូតលាស់មិនគ្រប់លក្ខណៈ ប៉ះពាល់ដល់ការអភិវឌ្ឍនៃខួរក្បាលក្មេង ប្រឈមនឹងបញ្ហាផ្សេងៗទៀតដូចជា ងាយរលូត កូនមិននៅ ឬស្លាប់ក្នុងផ្ទៃម្តាយដោយសារតែកូនខ្សោយពេកមិនអាចលូតលាស់បាន និងអាចមានករណីកូនលូតលាស់ក្រៅស្បូន...ជាដើម។ មានករណីខ្លះទៀត កូនអាចលូតលាស់ដល់ថ្ងៃសម្រាល តែក្មេងអាចនឹងប្រឈមនឹងបញ្ហាសុខភាព ខ្សោយបញ្ហាស្មារតីដល់ថ្ងៃអនាគត។ អ្នកអាចអានតាមសៀវភៅ "វិថីគ្រាប់ពូជ" បន្ថែម អ្នកអាចទិញសៀវភៅតាមនេះ៖ https://t.me/BusinessCambodiaBook