ព័ត៌មាន
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យដំបូងគេបង្អស់នៅកម្ពុជា មានអគារបង្រៀនសិស្សផ្ទាល់នៅក្នុងមន្ទីរពេទ្យ

យោងតាមការចុះផ្សាយពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមន្ទីរពេទ្យថ្មីមួយដែលមានឈ្មោះថា UHS ដែលមានឈ្មោះពេញថា (University of Healthy Science Teaching Hospital )។ មន្ទីពេទ្យថ្មីនេះបង្កើតឡើង ដើម្បីអប់រំ និងបណ្ដុះបណ្ដាលនិស្សិតវិទ្យាសាស្ដ្រសុខាភិបាលលើផ្នែកវេជ្ជសាស្រ្ដ និងផ្នែកគ្លីនិក ក៏ដូចជាការព្យាបាលអ្នកជំងឺផងដែរ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា “​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។ អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។

អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។

ជាក់ស្ដែងតាមរយៈវីដេអូដែលមានរយៈពេលជាង ២នាទី របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពេទ្យ UHS ត្រូវបានបង្កើតឡើងក្រោមផែនការអភិវឌ្ឍន៍ជាតិ មានកម្ពស់៧ជាន់ ដែលផ្ដល់សេវាវេជ្ជសាស្ដ្រ និងឧបករណ៍ទំនើបៗ ការអប់រំនិស្សិតវិទ្យាសាស្ដ្រសុខាភិបាល ជាមួយនឹងការបណ្ដុះបណ្ដាលជាប្រព័ន្ធ និងផ្នែកគ្លីនិក។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងដែរថា «អគារតេជោអភិវឌ្ឍន៍» នេះ អាច​ផ្តល់​សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។ លើសពី​នេះ អគារតេជោអភិវឌ្ឍន៍ នឹងក្លាយជាមជ្ឈ​មណ្ឌលបណ្តុះបណ្តាល​ដល់និស្សិត​សម្រាប់​ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជ​សាស្ត្រ​តាម​ប្រព័ន្ធឌីជីថលដ៏ទំនើប​ឈាន​មុខក្នុងប្រទេស ៕

អត្ថបទដោយ៖ ស្រីណុច

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 17 2025
បុរសៗ មានសក់ស្កូវមុនអាយុ ៣០ឆ្នាំជាសញ្ញាងា.ប់លិ.ង្គ តើជាការពិតទេ?
#ចិត្តសាស្ត្រJune 17 2025
ខ្សោយមេជីវិត! អ្នកហាត់ប្រាណបែបនេះ កាត់បន្ថយចំណង់ផ្លូវភេ.ទ
#ចិត្តសាស្ត្រJune 16 2025
រួមភេ.ទពេលព្រឹកមិនត្រឹមជួយដុតខ្លាញ់ ថែសម្រស់ទេ ការពារជំងឺកាច ២នេះទៀត
#ជំងឺJune 16 2025
ការសិក្សាបានរកឃើញថា គេងខុសក្បួនធ្វើឱ្យអ្នកខ្សោយតម្រងនោម
#អត្ថបទ PRJune 16 2025
គ្រូពេទ្យឯកទេសផ្នែកសើស្បែក បានបង្ហាញពីមូលហេតុដែល Olay វីតាមីន C ត្រូវបានណែនាំសម្រាប់ទទួលបានស្បែកភ្លឺថ្លា ក្មេងជាងវ័យ
#ព័ត៌មានJune 16 2025
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែក! បើមិនបើកច្រក ខ្មែរនឹងហាមនាំចូលបន្លែនិងផ្លែឈើមកកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia