ជំងឺបេះដូងបានក្លាយជាមួយភាគបីនៃការស្លាប់នៅទូទាំងពិភពលោក នេះបើយោងតាម WHO ហើយក្នុងនោះដែរ របបអាហារដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពបេះដូង ក៏ដូចជាហានិភ័យនៃជំងឺបេះដូង ដោយសារតែឥទ្ធិពលរបស់វាលើសម្ពាធឈាម ទ្រីគ្លីសេរីត កម្រិតកូលេស្តេរ៉ុល និងការរលាក។
ខាងក្រោមនេះជាអាហារល្អសម្រាប់បេះដូង ដកស្រង់ចេញពីប្រភព E-Health របស់វិទ្យាសា្ថនជាតិសុខភាពរបស់អាមេរិក (NIH), Healthline និង Web MD៖
១) រុក្ខជាតិឱសថស្រស់ៗ
បន្ថែមរុក្ខជាតិឱសថស្រស់ៗជាគ្រឿងទេសក្នុងអាហារជំនួសឱ្យអំបិលនិងខ្លាញ់ជួយបន្ថែមរសជាតិអាហារជំនួយបេះដូង។
២) សណ្ដែកខ្មៅ
សណ្តែកខ្មៅសំបូរសារធាតុ Folate សារធាតុប្រឆាំងអុកស៊ីតកម្មនិងម៉ាញ៉េស្យូមអាចជួយបញ្ចុះសម្ពាធឈាម ជាតិសរសៃជួយគ្រប់គ្រងទាំងកូលេស្តេរ៉ុលនិងកម្រិតជាតិស្ករក្នុងឈាម ដែលជំនួយឱ្យបេះដូងមានសុខភាពល្អ។
៣) សណ្តែកសៀង
សណ្តែកសៀងសំបូរប្រូតេអ៊ីន ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល សំបូរជាតិសរសៃដែលល្អសម្រាប់បេះដូង។
៤) ស្រាក្រហម
ញ៉ាំស្រាក្រហមក្នុងកម្រិតតិចតួចល្មមផ្តល់រាងកាយនូវតុល្យភាពសារធាតុ Resveratrol និង Catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារជញ្ជាំងសរសៃឈាម និងបង្កើន HDL ដែលជាកូលេស្តេរ៉ុលល្អផងដែរ។ តែសម្រាប់ប្រើថ្នាំអាស្ពីរីននិងថ្នាំដទៃទៀត ជាតិអាល់កុលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នក។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតអ្នកជាមុនសិន។
៥) ត្រីសាម៉ុង និងធូណា
ត្រីសាម៉ុង និងធូណាមានអត្ថប្រយោជន៍ណាស់ចំបោះសុខភាពបេះដូង ព្រោះវាសំបូរទៅដោយអូមេហ្គា ដែលជាជាខ្លាញ់ល្អជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង បន្ថយសម្ពាធឈា បន្ថយទ្រីគ្លីសេរីដ និងទប់ស្កាត់ការរលាកផងដែរ។ សមាគមន៍បេះដូងអាមេរិកណែនាំឱ្យទទួលទានត្រីសាលម៉ុង ឬត្រីខ្លាញ់ត្រីពីរដងក្នុងមួយសប្តាហ៍។
៦) ប្រេងអូលីវ
ប្រេងអូលីវជាខ្លាញ់ល្អដែលផលិតចេញពីផ្លែអូលី សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជំនួយដល់សុខភាពបេះដូង ការពារសរសៃឈាម ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល។ អ្នកអាចញ៉ាំអូលីវជាមួយសាឡាដ និងសាច់អាំង ឬជាមួយនំប៉័ង។
៧) គ្រាប់ Walnuts
គ្រាប់ Walnuts ផ្ទុកទៅដោយខ្លាញ់អូមេហ្គា ៣ ជាខ្លាញ់ល្អដែលគេហៅថា monounsaturated fatty sterols បានពីរុក្ខជាតិ និងសំបូរជាតិសរសៃ។ ញ៉ាំ Walnut មួយក្តាប់តូចក្នុងមួយថ្ងៃអាចបន្ថយកូលេស្តេរ៉ុល ការពារប្រឆាំងនឹងការរលាកនៅក្នុងសរសៃឈាមបេះដូង ។
៨) អាល់ម៉ុន
អាល់ម៉ុនមានផ្ទុកស្តេរ៉ូអ៊ីដរុក្ខជាតិ ជាតិសរសៃ និងជាតិខ្លាញ់ល្អ ជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ ជំនួយដល់សុខភាពបេះដូ ។
៩) តៅហ៊ូ
តៅហ៊ូធ្វើពីសណ្តែកជួយបេះដូង សំបូរប្រូតេអ៊ីនជំនួសឱ្យសាច់ដែលមានខ្លាញ់ច្រើន សំបូរជាតិរ៉ែ ជាតិសរសៃ និងខ្លាញ់ polyunsaturated ដែលជួយឱ្យបេះដូងមានសុខភាពល្អ។
១០) ដំឡូងផ្អែម
ដំឡូងផ្អែមដូចជាដំឡូងជ្វាព៌ណស លឿង ស្វាយ មានសារធាតុគ្លីសេម៉ិកទាប ជួយកាត់បន្ថយការកើនឡើងនូវជាតិស្ករក្នុងឈាម និងសំបូរជាតិសរសៃ វីតាមីន A និង lycopene ផងដែរ។
១១) ផ្លែក្រូច
ផ្លែក្រូចមានរសជាតិផ្អែមនិងមានសារជាតិ pectin ដែលប្រឆាំងនឹងកូលេស្តេរ៉ុល មានប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម និងជួយបង្កើនសុខភាពសរសៃឈាម។
១២) បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងសំបូរទៅដោយសារធាតុរ៉ែដូចជាប៉ូតាស្យូមនិងម៉ាញ៉េស្យូម ជួយគ្រប់គ្រងសម្ពាធឈាម មានជាតិសរសៃដែលជំនួយសុខភាពបេះដូង មានវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សុខភាពទូទៅ។
១៣) Oatmeal
Oatmeal ជាអាហារសម្រន់និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ល្អ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម និងមានជាតិសរសៃជួយបញ្ចុះកូលេស្តេរ៉ុលអាក្រក់។
១៤) ទឹកដោះគោជូរមានជាតិខ្លាញ់ទាប
ទឹកដោះគោមានជាតិកាល់ស្យូមនិងប៉ូតាស្យូមខ្ពស់មិនត្រឹមតែល្អសម្រាប់ឆ្អឹងទេ តែវាក៏ជួយគ្រប់គ្រងសម្ពាធឈាមផងដែរ និងជាតិខ្លាញ់ទាបដែលជួយកាត់បន្ថយកំណើនកូលេស្តេរ៉ុល។
១៥) ផ្លែឈេរី
ផ្លែឈើរីផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេហៅថា anthocyanins ជួយការពារសសៃឈាម។
១៦) ប៊ឺរីខៀវ
ប៊ឺរីខៀវមានជាតិ Anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយដល់សរសៃឈាម។
១៧) ខ្ទឹមស
ខ្ទឹមសជាគ្រឿងទេសជួយបញ្ចុះសម្ពាធឈាម និងកម្រិតកូលេស្តេរ៉ុល។
១៨) តែបៃតង
តែបៃតងសារធាតុគីមីនៅក្នុងវាហៅថា catechins អាចបន្ថយកូលេស្តេរ៉ុល ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
១៩) ប៉េងប៉ោះ
សារធាតុ Lycopene មានក្នុងបន្លែនិងផ្លែឈើក្រហម និងផ្កាឈូកដូចជាឪឡឹក ទំពាំងបាយជូរ ល្ហុង ប៉េងប៉ោះ និងការ៉ុត ជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងមហារីក។
២០) ផ្លែប៉ោម
ផ្លែឈើដូចជាផ្លែប៉ោមនិងផ្លែស្ត្របឺរីមានផ្ទុកPectin និងជាតិសរសៃរលាយប្រភេទនេះដែលជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។
២១) ផ្លែទទឹម
ផ្លែឈើនេះគឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលដែលអាចជួយធ្វើឱ្យសរសៃឈាម និងការពារបេះដូង។
២២) ផ្លែបឺរ
ផ្លែបឺរគឺជាប្រភពនៃខ្លាញ់ល្អ ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ។ ផងដែរ ផ្លែបឺរក៏សម្បូរប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពបេះដូង ជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
២៣) សូកូឡាខ្មៅ
សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាសារជាតិ flavonoids ដែលអាចជួយបង្កើនសុខភាពបេះដូង តែត្រូវញ៉ាំក្នុងបរិមាណតិចល្មម។
សរុបមក ពពួកបន្លែខៀវ ក្រហម ផ្លែឈើ ទឹកដោះគោស្រស់ ប្រេងអូលីវ ត្រី សណ្តែក គ្រាប់ធុញ្ញជាតិជាថ្នាំព្យាបាល និងការពារបេះដូងបានល្អ ដែលមិនគួរមើលរំលងក្នុងរបបអាហារប្រចាំថ្ងៃ និងបន្ថែមពីការហាត់ប្រាណ ព្រមទាំងដំណេកគ្រប់គ្រាន់ដើម្បីសុខភាពបេះដូង និងរាងការទូទៅ៕
អត្ថបទស្រាវជ្រាវដោយ ហៃ សុចិន្តា