សម្រកគីឡូជារឿងងាយបើអ្នកកាត់បន្ថយអាហារមានរសជាតិផ្អែម និងខ្លាញ់ចេញនោះ វាធ្វើឱ្យខ្លាញ់ក្បាលពោះរបស់អ្នកស្រកមិនខានឡើយ។ បើអ្នកចង់បានរាងស្វែល រាងស្លីមស្អាតដាច់ឆ្នាំនេះញ៉ាំអាហារទាំង៤ជាឱសថដែលខ្មែរនិយាមហៅថាជាថ្នាំសម្រាប់សុខភាព។
១ ក្រូចឆ្មា៖ ក្រូចឆ្មាមានជាតិសរសៃខ្ពស់ជាពិសេសមានផ្ទុកទៅដោយវីតាមីន C ដើម្បីជួយដុតបំផ្លាញជាតិខ្លាញ់អាក្រក់ក្នុងរាងកាយបង្កើនជាតិខ្លាញ់ល្អ។ ហើយនៅក្នុងក្រូចឆ្មាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូលីផេណុល (polyphenol) ដែលជួយកាត់បន្ថយការឡើងទម្ងន់ សមាសធាតុប្រឆាំងអុកស៊ីតកម្មនេះ ក៏អាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់កម្រិតជាតិគ្លុយកូសក្នុងឈាម និងពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការវិវត្តនៃជំងឺទឹកនោមផ្អែម។
២ ស្លឹកម្រះព្រៅ៖ ម្រះព្រៅតាមប្រវត្តិបញ្ជាក់ថាវាជាឱសថឥណ្ឌា ជាថ្នាំព្យាបាលជំងឺជាច្រើនមុខណាស់រួមមានជំងឺភ្នែក ជួយប៉ូវកម្លាំងរាងកាយ ចិត្ត និងស្មារតីជាដើម។ ម្រះព្រៅមានផ្ទុកសារធាតុអាដាប់តូហ្សែន adaptogen ដែលជាសារធាតុធម្មជាតិជួយឱ្យរាងកាយរបស់អ្នកសម្របខ្លួនទៅនឹងភាពតានតឹងនិងលើកកម្ពស់តុល្យភាពផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះទេ ស្លឹកមួយនេះជួយបណ្ដេញជាតិខ្លាញ់ និងជាតិស្ករចេញពីរាងកាយ។ ព្រោះតែវាមានសមត្ថភាពពិសេសជួយបណ្តេញទឹកប្រមាត់ចេញពីថ្លើមដើម្បីរំលាយជាតិខ្លាញ់បានល្អចេញពីរាងកាយ។
៣ ខ្ទឹម៖ សម្រាប់អត្ថប្រយោជន៍របស់វា ត្រូវបានគេរកឃើញថាវាជួយដល់សុខភាពដូចជាជួយកាត់បន្ថយជាតិខ្លាញ់ ជាតិអាស៊ីត ជាតិស្ករ ខ្លាញ់រុំបេះដូង និងពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយ។ ព្រោះខ្ទឹមសមានផ្ទុកសារធាតុ allicin ជួយកាត់បន្ថយកូលេស្តេរ៉ុល-ទ្រីគ្លីសេរីដក្នុងឈាម-កូលេស្តេរ៉ុលអាក្រក់ LDL និងជួយទប់ស្កាត់ការបង្កើតជាតិគ្លុយកូសក្នុងឈាម។
៤ ម្ទេស៖ ជួយដល់ខួរក្បាលដែលមានមានផ្ទុកវីតាមីន B6 ដែលជួយដល់សុខភាពខួរក្បាល ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាផងដែរ។ ហើយម្ទេសក៏មានផ្ទុកសារធាតុ capsaicin, oleoresin និងអាស៊ីត ascorbic ដែលមានសារៈសំខាន់ខ្លាំងជួយក្នុងការសម្រកទម្ងន់ដើម្បីបំប្លែងជាតិខ្លាញ់ទៅជាថាមពលហើយជួយកាត់បន្ថយភាពធាត់។ ព្រោះវាមានផ្ទុកជាតិខ្លាញ់ និងកាឡូរីទាប ដែលជួយឲ្យលោកអ្នករក្សាតុល្យភាពទម្ងន់រាងកាយបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព