អាហារ
អាហារ១ក្រុមសម្បូរfiberបំផុត! ញុំាជួយឱ្យជុះស្រួល ចុះជាតិស្ករក្នុងឈាម ថែមទាំងរារាំង មហារីក
Thida Pet
May 30 2023
1.9 K views

ជាតិសរសៃគឺ មានអត្ថប្រយោជន៍ច្រើនបំផុតក្នុងរាងកាយរបស់មនុស្ស​ ក៏ព្រោះតែអ្នកដែលញុំាជាតិសរសៃច្រើនគ្រប់គ្រាន់ គឺអាចជួយការពារ​ជំងឺសរសៃឈាមបេះដូងជំងឺលើសឈាម ជួយឱ្យជុះស្រួល ថយចុះជាតិស្ករការពារជំងឺទឹកនោមផ្អែម សម្រកគីឡូ និងអាចការពារជំងឺមហារីកពោះវៀនធំ និងជួយឱ្យស្បែកស្រស់ថ្លា ផងដែរ។ ជាការពិតណាស់ យើងតាមរយៈគេហទំព័រMAYOCLINIC បានណែនាំថា ទូទៅ មនុស្សស្រីគួរតែញុំាជាតិសរសៃប្រមាណ២១ទៅ២៥ក្រាមក្នុង១ថ្ងៃ ចំណែកឯបុរសវិញគួរញុំាប្រមាណ៣០ទៅ៣៨ក្រាមក្នុង១ថ្ងៃ។

ជាការពិតណាស់យោងតាមរយ

ៈវេជ្ជបណ្ឌិត Anna Taylor, RD បាននណែនាំក្រុមស្តេចផ្លែឈើសម្បូរដោយជាតិសរសៃច្រើនបំផុត ដែលអ្នកគួរញុំាដើម្បីប៉ូវសុខភាព ។

១.ផ្លែប៉ោម៖ គឺជាប្រភេទផ្លែឈើជំនួយសុខភាពអ្នក អាចញុំាផ្លែប៉ោម១ផ្លែក្នុងមួយថ្ងៃ ផ្ដល់ជាតិសរសៃដល់រាងកាយច្រើន ចំណែករសជាតិវិញក៏ឆ្ញាញ់ ជាពិសេសមិនធ្វើឱ្យលើសជាតិស្ករក្នុងឈាម នៅពេលញុំារួច។ ផ្លែប៉ោម​ទំហំមធ្យម អាចមានជាតិសរសៃ ៤.៥ក្រាម ដូច្នេះអ្នកក៏អាចយកផ្លែឈើ១នេះញុំាធ្វើជាអាហារសម្រន់បាន ជួយឱ្យឆ្អែតបានយូរ ជួយសម្រកគីឡូបានផងដែរ។

២.ផ្លែប័រ៖ ក៏សម្បូរដោយជាតិសរសៃច្រើនដូចគ្នា រួមទាំងមានផ្ទុកដោយជាតិខ្លាញ់ល្អ វីតាមីនស៊ី វីតាមីនបេ និងអឺ ប៉ូតាស្យូម ម៉ាញេស្យូម​ ផងដែរ។ ញុំាផ្លែប័រគ្រប់គ្រាន់ជួយដល់សុខភាពបេះដូង ការពារស្ទះសរសៃឈាមបេះដូង រួមទាំងការពារជំងឺផ្សេងៗទៀត។

៣.ផ្លែស្រ្តបឺរី៖ ជាផ្លែឈើដែលប្រជាជនកម្ពុជាយើងកំពុងតែនិយមញុំា ព្រោះផ្លែស្រ្តបឺរីមានរសជាតិឆ្ញាញ់ និងមានអត្ថប្រយោជន៍ដល់សុខភាព ជាប្រភពនៃវីតាមីនស៊ី ម៉ង់កាហ្គាណេស​ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត ការពារការរលាកក្នុងរាងកាយ។

រួមទាំងមានប្រភេទបន្លែមួយចំនួនទៀត សុទ្ធសឹងជាបន្លែសម្បូរដោយជាតិសរសៃខ្ពស់ ញុំាហើយជួយសម្រួលដល់ចលនាពោះវៀន​ជួយឱ្យជុះស្រួល ក្រពះពោះវៀន មានសុខភាពល្អ។

១.ខាត់ណាខៀវ៖ គឺជាបន្លែមានជាតិសរសៃខ្ពស់ ប្រភពប្រូតេអ៊ីនច្រើន ជាតិដែក វីតាមីនកា និងបេ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មការពារជំងឺមហារីកមួយចំនួនបានផងដែរ។

២.សណ្ដែកខ្មៅ៖ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងចរន្ដឈាម៖ សារធាតុ anthocyanidin ដែលមាននៅក្នុងសណ្ដែកខ្មៅ មានសមត្ថភាពជួយជម្រុញ ឲ្យដំណើរការនៃអ័រម៉ូនអាំងស៊ុយលីនកាន់តែល្អប្រសើរ ។ ស្របពេលជាមួយគ្នានេះ ជាតិសរសៃសដែលមាននៅក្នុងសណ្ដែកខ្មៅ បានជួយបន្ថយល្បឿននៃការបឺតស្រូបជាតិស្ករនៅក្នុងចរន្តឈាមបានល្អ។

៣.ការ៉ុត៖ ក៍ជាបន្លែសម្បូរដោយជាតិសរសៃច្រើនផងដែរ ញុំាការ៉ុត ជួយបន្ថយហានិភ័យនៃការកើតជំងឺមហារីក៖ សារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗពីរប្រភេទនៅក្នុងការ៉ុតគឺ carotenoids និង anthocyanins ដោយសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ត្រូវបានបង្ហាញថាអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ទប់ស្កាត់កុំឱ្យសុខភាពរាងកាយរបស់មនុស្សធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលមកពីជំងឺមហារីក។

៤.មើមយ៉េន៖ ជាមើមពេញនិយម១ដែលប្រជាជនកម្ពុជាយើងចូលចិត្តយកទៅធ្វើជាទឹកក្រឡុកផឹកជំនួយសុខភាព ដោយសារក្នុងមើមនេះមានប្រយោជន៍ការពារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះ ម្បូរទៅដោយសារធាតុfolate (វីតាមីនB9) មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងការខូចខាតដល់សរសៃឈាម ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល

សរុបមកញុំាប្រភេទបន្លែផ្លែឈើទាំង៧មុខនេះគ្រប់គ្រាន់ទៀតទាត់ ជួយឱ្យសុខភាពអ្នកល្អ ការពារជំងឺសរសៃឈាមបេះដូងនិងខួរក្បាល មហារីកផ្សេងៗ លើសឈាម​​ គ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ការពារជំងឺទឹកនោមផ្អែម​បត់ជើងស្រួល ដូច្នេះអ្នកអាចជ្រើសញុំាប្រភេទបន្លែផ្លែឈើ១ណាក៏បានដែលអ្នកចូលចិត្ត៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
173 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia