អ្នកធាត់ ឬអ្នកលើសគីឡូ មកពីរបបអាហារសម្បូរជាតិខ្លាញ់ និងភេសជ្ជៈសម្បូរជាតិស្ករ នេះជាមូលហេតុខ្លាញ់កើនឡើង។ មានមនុស្សជាច្រើនចង់សម្រកជាតិខ្លាញ់នេះ អ្នកគួរជ្រើសរើសភេសជ្ជៈទាំង០៧នេះ ដើម្បីកម្ចាត់ជាតិខ្លាញ់ ឱ្យរាងស្អាតដូចជាកូរ៉េ៖
១. តែទឹកឃ្មុំ និងក្រូចឆ្មា៖ ការសិក្សាបង្ហាញថ្មីមួយចុះផ្សាយក្នុងគេហទំព័រ femina.in ស្តែងពីប្រសិទ្ធភាព តែទឹកឃ្មុំក្រូចឆ្មា ជួយដោះស្រាយបញ្ហាលើសទម្ងន់ បណ្តេញជាតិពុល និងជាតិខ្លាញ់ចេញពីរាងកាយ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ សារជាតិវីតាមីន C ដែលមាននៅក្នុងក្រូចឆ្មា គួបផ្សំជាមួយសារធាតុរ៉ែក្នុងទឹកឃ្មុំជួយរារាំងចំណង់អាហារ និងចូលទៅដុតបំផ្លាញកាឡូរីអាក្រក់ក្នុងសារពាង្គកាយ។
២. ការហ្វេ៖ តាម The List បានបញ្ជាក់ពី New England Journal of Medicine ការផឹកកាហ្វេកម្រិតមួយ(មួយកែវ ឬពីរកែវក្នុងមួយ) អ្នកមានអាយុ ៥០ ឆ្នាំ កាត់បន្ថយការស្លាប់មុនអាយុ បើធៀបអ្នកមិនផឹកកាហ្វេ។ អ្នកដែលផឹកកាហ្វេទៀងទាត់មានហានិភ័យទាបក្នុង ការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ពីព្រោះថា នៅក្នុងកាហ្វេអាចជួយគ្រប់គ្រងទម្ងន់ និងជួយឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់ឱ្យកាន់តែមានប្រសិទ្ធភាព។ ហើយព្រមទាំងជួយឱ្យអ្នកមានអាយុវែងផងដែរ។
៣. ការញ៉ាំទឹកក្តៅជួយដល់សរសៃឈាមរត់ និងដុតជាតិខ្លាញ់៖ ការផឹកទឹកក្តៅជួយធ្វើឱ្យសរីរាង្គខាងក្នុងមានភាពកក់ក្តៅដូចជាបំពង់រំលាយអាហារ និងជួយដល់ប្រព័ន្ធឈាមរត់ឱ្យបានល្អប្រសើរឡើង។ ពេលសីតុណ្ហាភាពក្នុងសរីរាង្គរបស់អ្នកឡើងដល់ ១ អង្សាសេ ការរំលាយអាហារនឹងមានដំណើរការល្អជាង ១០-១២ ភាគរយ ដែលធ្វើឱ្យការដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព និងបណ្តាលឱ្យស្រកគីឡូ។
៤. ផ្លែផាសិនជួយសម្រកជាតិខ្លាញ់៖ ផ្លែឈើមួយប្រភេទនេះ គឺពិតជាពិសេសខ្លាំងណាស់ វាមានរសជាតិជូរផ្អែម ជួយសម្រួលការបន្ទរបង់ សម្បូរវីតាមីនC ធ្វើឱ្យស្បែកស្អាតភ្លឺស្រស់ថ្លាពីខាងក្នុង និងជួយកម្ចាត់ជាតិខ្លាញ់ផងដែរ។
៥.គ្រាប់ជី៖ សម្បូរជាតិកាកសរសៃជួយសម្រួលដល់ការបន្ទរបង់, ជួយដុតរំលាយជាតិខ្លាញ់អាក្រក់,ជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង,ជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ និងលើសពីនេះវាជួយទប់ស្កាត់ចំណង់អាហារបានល្អបំផុត។
៦. ទឹកធម្មតា៖ ការផឹកនេះ ក៏ជួយសម្រកគីឡូបានល្អ និងចិញ្ចឹមរាងកាយទៀត។ អ្នកអាចផឹកទឹកធម្មតានេះ មុន ឬក្រោយពេលហាត់បា្រណ នៅពេលអ្នកហាត់ប្រាណ ធ្វើឱ្យបាត់បង់ជាតិទឹកក្នុងខ្លួន និង បែកញើសកម្ចាត់ជាតិពុល។ ដូច្នេះ មុនពេល និងក្រោយពេលហាត់ប្រាណអ្នកគួរតែញ៉ាំទឹកខ្លះៗ ដើម្បីជួយទៅបំពេញជំនួសឱ្យសារធាតុទឹកដែលបាត់បង់ទាំងនោះ។
៧. ទឹកខ្ញី កម្ចាត់ជាតិខ្លាញ់៖ ជួយបញ្ចុះជាតិស្ករក្នុងឈាម និងលាងពោះវៀនឱ្យដំណើរការបានល្អ អ្នកគួញ៉ាំពេលព្រឹកល្អបំផុត។ ពីព្រោះ ទឹកខ្ញីមានមុខងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម នៅក្នុងការសិក្សាឆ្នាំ ២០១៥ បានសាកស្បងតេស្តអស់រយៈពេល ១២សប្ដាហ៍ ទៅលើអ្នកកើតជំងឺទឹកនោមផ្អែមចំនួន ៤១ នាក់ ដោយឱ្យក្រុមអ្នកជំងឺទទួលទានម្សៅខ្ញី ២ ក្រាមក្នុងមួយថ្ងៃ។ ជាលទ្ធផលបានស្តែងឡើងថា កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទាំង៤១នាក់ត្រូវបានថយចុះប្រមាណ ១២%។
ពេលអ្នកផឹកភេសជ្ជៈទាំង ០៧នេះ ជួយឱ្យអ្នកសម្រកបានល្អ ប៉ុន្តែបើអ្នកចង់បានសាច់ហាប់ណែនបានល្អ អ្នកគួរចំណាយពេលធ្វើលំហាត់ប្រាណចំនួន ៣០នាទីជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានល្អ និងកម្ចាត់ជាតិខ្លាញ់អាក្រកពីរាងកាយផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព